ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប PSG យក​បាន​ខ្សែប្រយុទ្ធ Mauro Icardi ពី​ក្លិប Inter Milan ជា​ផ្លូវការ

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ក្លិប Paris Saint-Germain បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ចុះ​កុងត្រា​លើ​ខ្សែប្រយុទ្ធ Mauro Icardi ក្នុង​កិច្ចសន្យា​អចិន្ត្រៃយ៍ (​ទិញ​ផ្តាច់​)…

ប្រទេស​បារាំង ៖ ក្លិប Paris Saint-Germain បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ចុះ​កុងត្រា​លើ​ខ្សែប្រយុទ្ធ Mauro Icardi ក្នុង​កិច្ចសន្យា​អចិន្ត្រៃយ៍ (​ទិញ​ផ្តាច់​) ពី​ក្លិប​អ៊ី​តា​លី Inter Milan ។

កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ២៧​ឆ្នាំ​ខាងលើ​បាន​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​ជាមួយ​ក្រុម PSG ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​ស្នាក់​នៅ​ក្នុង​ទឹកដី Parc des Princes រហូត​ដល់​ថ្ងៃ​ទី ៣០ មិថុនា ២០២៤ ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sports ក្រុម​ជើងឯក​លី​គ​កំពូល​បារាំង​រដូវ​កាល​នេះ បាន​យល់ព្រម​លើ​តម្លៃ​ប្រមាណ៥០​លាន​អឺ​រ៉ូ នឹង​បូក​បន្ថែម​៨​លាន​អឺ​រ៉ូ​ទៀត ដែល​មាន​ក្នុង​កិច្ចសន្យា​រវាង​ក្លិប​ទាំង​ពីរ ។

សូម​រំលឹក​ថា Mauro Icardi បាន​ចូលរួម​ជាមួយ​ក្រុម PSG ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Inter Milan កាលពី​ថ្ងៃ​ទី ២ កញ្ញា ២០២០​។ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​នោះ PSG មាន​ជំរើស​ក្នុង​ការ​ទិញ​ផ្តាច់​យក​កីឡាករ​រូប​នេះ ខណៈ​ដែល​កុងត្រា​ខ្ចី​ជើង​បាន​ផុតកំណត់​កាល​ថ្ងៃ​ទី ៣១ ឧសភា ។

ក្រុម​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ការ​ផ្ទេរ​នេះ ដោយ Inter Milan បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ក្លិប​ថ្លែងអំណរគុណ​ដល់​កីឡាករ Mauro Icardi សម្រាប់​រយៈពេល ៦​រដូវ​កាល ដែល​គេ​បាន​ចំណាយពេល​ជាមួយ​ពួក​យើង​។ ហើយ​សូម​ជូនពរ​ឱ្យ​គេ​ទទួល​បាន​ជោគជ័យ សម្រាប់​អាជីព​នា​ពេល​អនាគត​» ។

Mauro Icardi លែង​ជាទី​ចាប់អារម្មណ៍ និង​បាន​បាត់បង់​ឱ​កាស​បង្ហាញខ្លួន​ក្នុង​ជម្រើស ១១​នាក់​ដំបូង​សម្រាប់​ក្រុម Inter Milan នៅ​ពេល​គ្រូបង្វឹក​លោក Antonio Conte បាន​មក​កាន់​កាន់កាប់​កាលពី​ខែឧសភា ២០១៩​។

សូម​បញ្ជាក់​ថា រយៈពេល ៦​រដូវ​កាល​ជាមួយ​ក្រុម Inter Milan ខ្សែប្រយុទ្ធ Mauro Icardi រក​គ្រាប់​បាន ១២៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ២១៩​ប្រកួត​នៅ​គ្រប់​កម្មវិធី​ទាំងអស់ មុន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្រុម PSG ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ព្រមទាំង​បាន​ឈ្នះ​ជើងឯក​លី​គ​បារាំង Ligue 1 រដូវ​កាល​នេះ ដែល​ត្រូវ​រំសាយ​ចោល​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ