ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃើញ​ស្ត្រី​ម្នាក់​ដើរអើតឡឺមៗទាំង​កណ្តាល​អធ្រាត្រ​ លុះឃាត់​ឆែកបែកធ្លាយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​គ្រឿងញៀន​ក្នុង​ខ្លួន នៅ​ចំណុច​ផ្លូវលំ ក្រុម​១០ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​គ្រឿងញៀន​ក្នុង​ខ្លួន នៅ​ចំណុច​ផ្លូវលំ ក្រុម​១០ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​និង​៣០​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០ ។

ជនសង្ស័យ​ឈ្មេ​ាះ ផែង សុខ​ខី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​បោសសំអាត​ផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តា​រ៉ា អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួនស្ត្រីជា​ជនសង្ស័យ ដំបូង​ឡើយ កម្លាំង​នគរបាល​អន្តរា​គម​ន៍​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្នុង​មូលដ្ឋាន​ចុះ​ល្បាត​ពួនស្ទាក់​នៅ​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ ដើម្បី​ការពារ និង​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ។ ​ខណៈ​​ល្បាត​ដល់​ចំណុចកើតហេតុ​​ខាងលើ ក៏​ប្រទះ​ឃើញ​ស្ត្រី​ជា​ជនសង្ស័យ​ដើរ​អើត​ឡឺម​តែ​ម្នាក់ឯង ដោយ​មើលទៅ​គួរ​អោយ​សង្ស័យ ​ទើប​កម្លាំង​សមត្ថកិច្ច​សំ​ុ​ធ្វើការ​ឆែកឆេរ​ខ្លួន ក៏​រក​​ឃើញ​មាន​ថ្នាំ​ញៀន​​ចំនួន​៣​កញ្ចប់​ធំ ​មាន​ទម្ងន់​ស្មើនឹង​ជិត​កន្លះ​គីឡូ​ក្រាម ​បន្ទាប់មក​សមត្ថកិច្ច​ក៏​​ឃាត់ខ្លួន​យក​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​​តែម្តង​។

លោក​អធិការ​បន្ត​ថា ក្រោយ​ការ​សាក​សួររួច​មក នៅ​វេលា​ព្រឹក​ថ្ងៃ​ដ​ដែ​ល កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ស្ត្រី​ខាងលើ​បន្ត​ទៅ​ឆែក​ផ្ទះ​ស្នាក់​នៅ​របស់​នាង (​ផ្ទះ​ជួល​) ក៏​បាន​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃំ​ុ​ខ្លួន​​បណ្តោះ​​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ រង​ចាំ​កសាង​សំណំ​ុ​រឿង​ប​ញ្ជូ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕ ​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ