ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​តា​លី ករណី​កូ​វី​ដ​១៩ បន្ត​ធ្លាក់​ចុះ ទោះ​ជា​ការ​រឹត​បន្តឹង​ត្រូវ​បន្ធូរបន្ថយ

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទោះបីជា​មានការ​បន្ធូរបន្ថយ​រយៈពេល​៤​ស​ប្តា​ហ៍​ក៏​ដោយ ក៏​ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នៅ​អ៊ី​តា​លី នៅ​តែ​បន្ត​ធ្លាក់​ចុះ​។ យោង​តាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​របស់​ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃអាទិត្យ​បានឱ្យ​ដឹង​ថា…

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទោះបីជា​មានការ​បន្ធូរបន្ថយ​រយៈពេល​៤​ស​ប្តា​ហ៍​ក៏​ដោយ ក៏​ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នៅ​អ៊ី​តា​លី នៅ​តែ​បន្ត​ធ្លាក់​ចុះ​។

យោង​តាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​របស់​ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃអាទិត្យ​បានឱ្យ​ដឹង​ថា ចំនួន​ករណី​សកម្ម​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ថយ​ចុះ​ជាង ១,៦០០​ករណី ក្នុង​រយៈពេល ២៤​ម៉ោង​។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា មានការ​ថយ​ចុះ​យ៉ាង​ហោច​ណាស់ ១,៦១៦​ករណី ចាប់​តាំងពី​តួលេខ​កាលពី​ថ្ងៃ​សៅរ៍ ដែល​បាន​នាំ​ចំនួន​សរុប​ដល់​ប្រមាណ ៤២,០៧៥​ករណី​។

ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​បច្ចុប្បន្ន មាន​ចំនួន​ប្រហែល ៣៣,៤១៥ នាក់ ដែល​នេះ​មក​ពី​ការ​កើនឡើង​ចំនួន​អ្នក​បាត់បង់​ជីវិត ៧៥​នាក់​បន្ថែម​ទៀត ដោយ​សារ​ជំងឺ​នេះ ចាប់តាំងពី​ម្សិលមិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ