ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ៣០ដាក់អនុវត្តកម្មវិធីសាកល្បងលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រោងចក្រ​ចំនួន​៣០​បាន​ដាក់​អនុវត្ត​កម្មវិធី​សាកល្បង​លើក កម្ពស់ សុ​វ ត្ថិ​ភាព​ចរាចរណ៍​សម្រាប់​កម្មករនិយោជិត​កម្ពុជា ក្នុង​រយៈពេល​៣​ឆ្នាំ​ចាប់ពី ឆ្នាំ​២០១៩​ដល់ ឆ្នាំ ២០២២​។​នេះ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្ក​ការ​បង្ការ​របួស​អាស៊ី…

រាជធានី​ភ្នំពេញ​៖ រោងចក្រ​ចំនួន​៣០​បាន​ដាក់​អនុវត្ត​កម្មវិធី​សាកល្បង​លើក កម្ពស់ សុ​វ ត្ថិ​ភាព​ចរាចរណ៍​សម្រាប់​កម្មករនិយោជិត​កម្ពុជា ក្នុង​រយៈពេល​៣​ឆ្នាំ​ចាប់ពី ឆ្នាំ​២០១៩​ដល់ ឆ្នាំ ២០២២​។​នេះ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្ក​ការ​បង្ការ​របួស​អាស៊ី (AIP Foundation )​។

ប្រភព​បាន​បន្ត​ថា​ក្នុង​រយៈពេល​៣ ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២​រោងចក្រ ចំនួន​៣០​ស្ថិត​ក្នុង​ខេត្ត ដែល ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ដូច​ជា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល នឹង​ខេត្ត​កំពង់ ស្ពឺ​ជា ដើម​នឹង​ក្លាយជា​កន្លែង​គោលដៅ​ដែល​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នូវ កម្មវិធី​លើក កម្ពស់​សុវត្ថិភាព ចរាច រណ៍​សម្រាប់​កម្មករនិយោជិត​កម្ពុជា​។
កម្មវិធី​វិ​នេះ​នឹង​ធ្វើ​យុទ្ធនាការ​ទាក់ទាញ​មតិ​ទ្រាំ​ក្នុង​ការ​បង្កើត​ឲ្យ​មាន និង​អនុ វត្ត​គោលនយោបាយ​សុវត្ថិភាព​ចរាចរណ៍ និង​ប​ង្កើ​ឲ្យ​មាន​ក្រុមការងារ​សុវត្ថិភាព​ច រា​ចរណ៍​នៅ តាម​បណ្តា​រោងចក្រ​ទាំងនេះ​សំដៅ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ទៅ​បំពេញការងារ​ប្រកបដោយ​សុវត្ថិភាព​។

លោក ស្រី Sara Park​អ្នកគ្រប់គ្រង​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​បាន បញ្ជាក់​ថា​៖«​អ្នកបញ្ជា​ទិញ​ដែល​ជា​សមាជិក​ក្រុមការងារ​ដើម្បី​សុវត្ថិភាព​ការ​ដឹក​ជញ្ជូន​កម្ម​និយោជិត ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ក្នុង​កម្មវិធី​នេះ តាម​រយៈ​ការ​សហការ​ជាមួយ អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ក្នុង​ឧស្សាហកម្ម​នេះ​ទាំងមូល​។ ពួក គេ​ក៏​ត្រូវ​ធ្វើការ​ជាមួយ​រោងចក្រ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ឲ្យ​ពួក​គេ​ផង​ដែរ និង​គាំទ្រ​រោង ចក្រ​ទាំងនោះ​ឲ្យ​ចូលរួម​កម្មវិធី​នេះ ព្រមទាំង​អនុវត្ត​វិធានការ​ដើម្បី​ឲ្យ​ប្រសើរ ឡើង​នូវ សុវត្ថិភាព​ការងារ​របស់​កម្មករនិយោជិត​»​។

ដើម្បី​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ហា​និ​ភ័ យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ជា​ពិសេស​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​របស់ កម្មករ និយោជិត រោងចក្រ កម្មវិធី​នះ​នឹង​គាំទ្រ​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ដែល​ស្វែងរក​អំពី​ផល​ប៉ះ ពាល់ នៃ​ការ ធ្វើ​ដំណើរ​ដែល​គ្មាន​សុវត្ថិភាព និង​វិធានការ​ជា​ដំណោះស្រាយ​ដ៏​សម​ស្រប ព្រមទាំង​ធ្វើការ ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​នេះ និង​សម្របសម្រួល​ឲ្យ​មាន​កិច្ច សន្ទនា​រវាង​អ្នក​ពាក់ព័ន្ធ សហជីព​កម្មករ សង្គម​ស៊ី​វិល និង​សមា​គ​នានា​។

ចំណែក​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​និង ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​គូសបញ្ជាក់​ថា​៖« ខ្ញុំ​គាំទ្រ​កម្មវិធី​ដែល​មាន​គោលដៅ​ជួយ​សម្រោះ​អាយុជីវិត​កម្មករ ដែល​ពួក គាត់​ជា​ផ្នែ កមួយ​នៃ​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​។ ទោះបីជា​យើង​បាន​ខិតខំ​ប្រឹងប្រែង យ៉ាងច្រើន​ក្នុ ង​ពេល កន្លង​មក​ក្នុង​ការ​ដោះស្រាយ​ស្ថានភាព​នេះ​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវការ​ការ ចូលរួម ចំណែក​បន្ថែម​ទៀត​ដើម្បី​ជំរុញ ឲ្យ​កម្មករនិយោជិត​ទទួល​បាន​កាត់​តែ ប្រសើរ​នូវ ឱកាស​សេ ដ្ឋ​កិច្ច និង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុ​វ ត្ថិ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​»​។

ដោយឡែក​លោក William Conklin នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ម​ជ្ឈ មណ្ឌល​សាមគ្គីភាព​ក៏​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ថា​៖​ដើម្បី​ធានា​ថា​កម្មករនិយោជិត​អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​ត្រឡប់​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព​គឺ ត្រូវ​ពឹង​ផ្អែ ក​លើក​ការ ប្តេជ្ញា​ចិត្តនឹង​ការ​គាំទ្រ របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។ កិច្ច​សហប្រតិបត្តិកា រ​គឺជា​ការ​ចាំបាច់​នៃ ភាព​ជោគជ័យ និង​និរន្ត​ភាព​នៃ​វិធានការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ