ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​កូ​វី​ដ​១៩ នៅ​ប្រេ​ស៊ី​ល​ឡើង​ដល់​កន្លះ​លាន​នាក់​ហើយ

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​កូ​វី​ដ​១០ ឆ្លង​១៦,៤០៩​ករណី ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​នេះ​បាន​កើនឡើង​ដល់…

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​កូ​វី​ដ​១០ ឆ្លង​១៦,៤០៩​ករណី ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​នេះ​បាន​កើនឡើង​ដល់ ៥១៤,៨៤៩​ករណី នៅ​ទូ​ទាំង​ប្រទេស​។

ប្រទេស​ប្រេ​ស៊ី​ល​ស្ថិត​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក នៅ​លើ​តារាង​ចំណាត់ថ្នាក់​ករណី​ជំងឺ​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត Carissa Etienne ប្រធាន​អង្គការ​សុខ​ភាព​អា​មេ​រិ​កាំ​ង បាន​និយាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា អា​មេ​រិ​កបាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។

ប្រទេស​ប្រេ​ស៊ី​ល ក៏​បាន​កត់ត្រា​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​ចំនួន ៤៨០​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​មកនេះ បើ​យោង​តាម​ក្រសួងសុខាភិបាល ដែល​នេះ​បង្កើន​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ដល់ ២៩,៣១៤​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ប្រេ​ស៊ី​ល មាន​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ខ្ពស់​ជាងគេ​លំដាប់​ទី​៤ លើ​ពិភពលោក​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ Johns Hopkins៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ