ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈគ្រប់គ្រង​មជ្ឈ​មណ្ឌលវប​្បធម៌​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា​បក​ស្រាយ​បំភ្លឺ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ ​លោក​ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ ញឹក ប៊ុ​ន​ថា ​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុ​ជា នា​រសៀល​ថ្ងៃ​ទី​៣១​ ឧសភា​ ឆ្នាំ​២០២០ បាន​ធ្វើការ​បកស្រាយ​នៅ​ក្នុង​បរិ​វេណកម្មវិធី​នាទី​ស្វែង​យល់​ព្រះពុទ្ធ​សនា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​យ៉ាង​ក្បោះក្បាយ…

ខេត្ត​កំពង់ស្ពឺ​៖ ​លោក​ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ ញឹក ប៊ុ​ន​ថា ​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុ​ជា នា​រសៀល​ថ្ងៃ​ទី​៣១​ ឧសភា​ ឆ្នាំ​២០២០ បាន​ធ្វើការ​បកស្រាយ​នៅ​ក្នុង​បរិ​វេណកម្មវិធី​នាទី​ស្វែង​យល់​ព្រះពុទ្ធ​សនា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​យ៉ាង​ក្បោះក្បាយ អំពី​ដំណើរការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សា​នា​កម្ពុជា តាំងពី​ករ​កើត​រហូត​មក​ដល់​សព្វថ្ងៃ​ហើយ​ស្រាប់តែ​មាន​ក្រុម​ជនខិលខូច​មួយ​ចំនួន​តូច​បាន​បង្ហោះ​ព័ត៌មាន​ផ្ទុយ​ពី​ការ​ពិត​បង្ខូច​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​មជ្ឈមណ្ឌល​។

សូម​បញ្ជាក់​ថា​ បរិ​វេណមជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សា​នា​កម្ពុជា​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូ​រក​សេះ​ ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​ក្នុង​បរិ​វេន​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុស​មះ​ គី​រី​រម្យ​ បាន​ដំណើរការ​អភិ​វ​ឌ្ឍន៍​លើ​ផ្ទៃដី​សរុប​ចំនួន​១២៦​ហិ​កតា ​តាម​អនុ​ក្រិ​ត្យ​របស់​រាជ​រដ្ឋ​ភិ​បាល​លេខ​២១៥ អន​ក្រ​,​បក​ចុះ​ថ្ងៃ​ទី​៣០​​ មេសា​ឆ្នាំ​២០១៣ ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើ​នេះ​ លោក​ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ញឹក ប៊ុ​ន​ថា​ ក៏​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស​ពិសេស​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ដែល​បាន​សម្រេច​ផ្តល់​ដី​នៅ​លើ​ទី​
តាំ​ងភ្នំ​គី​រី​រម្យ​ ដើម្បី​អភិវឌ្ឍន៍​ជាម​ជ្ឍ​មណ្ឌល​វប្បធម៌​ព្រះ​ព​ទ្ធ​សាសនា​កម្ពុជា​ទុកជា​សម្បត្តិ​ជាតិ ក្នុង​សម័យ​ដែល​សម្តេច​ជា​ប្រមុខ​ដឹកនាំ​ដ៍​ឆ្លៀសវៃ​នា​សព្វ​ថ្ងៃនេះ ។

លោក​មហា​ឧបាសិកា​ បាន​ថ្លែង​ក្នុង​នាម​ពុទ្ធបរិស័ទ​មួយ​រូប​និង​ជា​តំណាង​ឲ្យ​សប្បុរសជន​ទាំងអស់​ពិតជា​ដឹងគុណ​មិន​អាច​បំភ្លេច​បាន​ឡើយ ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​ក្រៃ​លែង​របស់​សម្ដេច​អគ្គ​សេនា​ប​ដី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប ្រកបដោយ​មេត្តាករុណា​សន្ដោស​ប្រណី​ផ្តល់​ដី​មួយ​ចំនួន​ធំតា​មការ​ស្នើរ​សុំ​របស់​នាង​ខ្ញុំ​ ដើម្បី​កសាង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​ទុក​ជាទី​សក្ការបូជា និង​ជា​កន្លែង​សិក្សាអប់រំ​ចិត្ត​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​គុណធម៌ ។ ហើយ​ថ្ងៃ​អនាគត​ខាង​មុខ​បរិ​វេន​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​ទាំងមូល និង ក្លាយជា​សម្បត្តិ​វប្បធម៌​ជាតិ​ជា​កន្លែង​រមណី​ដ្ឋា​ន​ទេសចរណ៍​ព្រះពុទ្ធ​សាសនា​ពណ៌​បៃតង​ដ៏​ប្រណីត​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​ក្នុង​សតវត្ស​ថ្មី​នេះ​ព្រមទាំង​ជាទី​សក្ការ​បំពេញ​បុណ្យ​កុសល់​មិន​ចេះ​រីងស្ងួត​មិន​ចាញ់​ប្រទេស​ជិតខាង​ឡើយ ។

បច្ចុប្បន្ន​ លោក​ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ញឹក ប៊ុ​ន​ថា​ និង​គណ​:​កម្ម​ការ​មណ្ឌល​ទាំងមូល​រួម​ជាមួយ​ពុទ្ធ​បរិ​ស័​ទ្ធ​ជា​សប្បុរសជ ន​នៅ​គ្រប់​ទិស​ទី​ទាំង​ក្នុង​ប្រទេស ​និង​ក្រៅប្រទេស​បាន​កំ​កំពុង​តែ​ដំណើរការ​សាងសង់​អាគារ​មហា​ប្រាសាទ​ធម្មចេតិយ​សម្រាប់​តម្កល់​គម្ពីរ​ព្រះ​ត្រៃ​បិដក​បាន​ជិត​រួចរាល់​ទាំងស្រុង​លើ​អាគារ​នេះ​មួយ​ ។ លោក​មហា​ធម្ម​បណ្ឌិត​បាន​ថ្លែង​ថា ​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​ដែល​ព្យាយាម​យាយី​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សាងសង់ ​និង​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​មជ្ឈមណ្ឌល​រួម​ជាមួយ​គ​ណៈ​កម្ម​ការ​ទាំងមូល ​គឺ​គាត់​មិន​បាន​គិតគូរ​ដល់​ផលប្រយោជន៍​ជាតិ ​ហើយក៏​មិន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​លើ​ទីតាំង​បរិ​វេណ​មជ្ឈមណ្ឌល​ទេ​ ដោយ​ពួក​គាត់​គិត​ថា​ គណៈ​កម្ម​ការ​អភិវឌ្ឍន៍​មណ្ឌល​នោះ​ធ្វើ​ ដើម្បី​ប្រយោជន៍​ឯកជន​។​

ផ្ទុយ​ទៅ​វិញ ​ក្នុង​នាម​លោក​ឧកញ៉ា​មហា​ឧបាសិកាផ្ទា​ល់​ក៏ដូច​ជា​គ​ណៈកម្ម​ការ​ និង​សប្បុរសជន​គ្រប់​ទិស​ទី ​គឺ​បាន​លះបង់​ប្រាក់​កាស​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​រាប់​លាន​ដុល្លារ​រួច​មក ​ហើយ​សម្រាប់​ធ្វើការ​អភិ​វ​ឌ្ឈ​ន៍​លើ​ទី​តាំង​មជ្ឈមណ្ឌល​មួយ​នេះ​ ដើម្បី​ទុកជា​ប្រយោជន៍​ជាតិ​។​ ចំពោះ​ទ​ង្វើ​​ទាំង​ឡាយ​ណា​ ដែល​កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល ​គឺ​លោក​មហា​ឧបាសិកា​បាន​ប្រគល់​កិច្ច​ការងារ​ទាំងនោះ​ទៅ​អាជ្ញា​ធរមាន​ស​ត្ថ​កិច្ច​ធ្វើការ​ទៅ​តាម​ច្បាប់​ចុះ​ព្រោះថា លោក​មហា​ឧបាសិកា​និង​គ​ណះ​គ្រប់គ្រង​មជ្ឈ​មណ្ឌល​ទាំងមូល​មិន​មាន​ពេល​ពពាក់ពពូន​គ្នា​ ដើម្បី​ធ្វើការ​បកស្រាយ​តតាំង​ជាមួយ​ក្រុម​មនុស្ស​ដែល​មិន​បាន​ជួយ​ចូក​ជួយ​ចែវ​ហើយ​យកដៃ​រៀទឹក​នោះ​ទេ​។​

ហើយ​គ​ណៈ​កម្ម​ការ​មជ្ឈមណ្ឌល​ទាំងមូល ​បាន​ឯកភាព​គ្នា​ស្នើ​ទៅ​អ​ជ្ញា​ធរ​ស្រុក​ភ្នំស្រួច អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ​មេត្តា​ចូលរួម​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​តាម​ជំនាញ​រៀង​ៗ​ខ្លួន​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ចង្អុលបង្ហាញ​យ៉ាង​ច្បាស់លាស់ ។ ដោយឡែក​ គណៈកម្មការ​ទាំងអស់​គ្នា​គឺ​មាន​ភារកិច្ច​ស្វែងរក​ថវិកា​ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​តែ​ប៉ុណ្ណោះ ឯ​បញ្ហា​ផ្សេង​ៗ​ស្នើ​សុំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​ដោះស្រាយ​តាម​ច្បាប់​ជា​ធរមាន ។ ហើយ​រឿងរ៉ាវ​ទាំងអស់​ដែល​កើត​មាន​ជា​បញ្ហា​ប្រឈម​ដល់​ដំណើរការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ គឺ​រដ្ឋបាល​មូលដ្ឋាន​បាន​ជ្រាប​អស់ហើយ​ពិសេស​លោក​អភិបាលស្រុក​ភ្នំស្រួច និង លោក​អភិបាលខេត្ត​កំពង់ស្ពឺ ដូច្នេះ​ខាង​មជ្ឈមណ្ឌល​សង្ឃឹមថា​អាជ្ញាធរ​ទាំងអស់​គ្នា​និង​ជួយ​ចាត់ការ​ធ្វើ​យ៉ាងណា​ឲ្យ​គណៈកម្មការ​កសាង​មជ្ឈមណ្ឌល​បាន​ដំណើរការ​ទៅ​ដោយ​រលូន ។

ចំពោះ​បញ្ហា​បាតុភាព​ផ្សេង​ៗ​ដែល​ជា​មូលហេតុ​រារាំង​ដល់​ដំណើរការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ជាតិ​ខាងលើ​នេះ​គឺ​គណៈកម្មការ​បាន​រាយ​ការ​ជា​បន្តបន្ទាប់​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ លោក​មហា​ឧបាសិកា​បាន​លើក​ឡើង​ថា​មួយ​ជីវិត​របស់​លោក​មិន​ដែល​ធ្វើ​អ្វី​ខុស​ឡើយ​គឺ​មាន​តែ​បរិ​ចាក​ធ្វើបុណ្យ​កុសល និង ប្រតិបត្តិ​ធម៌​ដើម្បី​រួច​ផុត​ចាក់​ទុក្ខ​ទៅ​និ​ពា​ន្ត ។

ដូច្នេះ ​រូប​គាត់​មិន​ដែល​យក​ដី​ឬ​រុះរើ​ផ្ទះ​បុគ្គល​ណា​សូ​ម្បី​តែ​មួយ​តឹក​ឡើយ គឺ​មាន​តែ​គេ​រំលោភ​យក​ដី​របស់​លោក​មហា​ឧបាសិកា​ទៅ​វិញ​ទេ ប៉ុន្តែ​ករណី​ខ្លះ​ជា​រឿង​បុគ្គល​គឺ​លោក​មហា​ឧបាសិកា​បាន​លះបង់​ខ្លះ​ជូន​។ ដោយឡែក​ចំពោះ​ដី​មជ្ឈមណ្ឌល​នេះ ​គឺជា​អំណោយ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ដែល​មាន ស​.​ជ​.​ណ របស់​ក្រុម​ព្រឹក្សា​រដ្ឋមន្ត្រី​ដែល​មាន​អនុ​ក្រិ​ត្យ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន អម​ដោយ​និយាម​កា​ដែល​បាន​ភ្ជាប់​មក​ជាមួយ​ដូច្នេះ​គាត់​មិន​អាច​ឲ្យ​ទៅ​ប្រជាជន​ដែល​ទន្ទ្រាន​យក​ដី​នោះ​បាន​ទេ​ព្រោះ​ជា​របស់​រដ្ឋ​មិនជា​កម្មសិទ្ធិ​របស់​រូប​គាត់​ទេ ។

ដោយសារ​រូប​គាត់​ប្ដូរផ្ដាច់​ការពារ​ដី​សម្រាប់​ទុក​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​លើ​គំរោង​ទឹកប្រាក់​ប្រមាណ​ចន្លោះ​ពី​៥០​ទៅ​៦០​លាន​ដុល្លារ​នា​ថ្ងៃ​អនាគត​ទើប​មាន បុគ្គល​ខ្លះ​ព្យាយាម​សុំ​ដី​របស់​មជ្ឈមណ្ឌល​យក​ទៅ​ធ្វើ​កម្ម​សិទ្ធិឯកជន​ហើយ​រូប​គាត់​មិន​ឯកភាព​ដោយ មិន​អាច​ធ្វើ​ខុស​ចំពោះ​មុខ​រាជរដ្ឋាភិបាល​បាន​ទេ ។ ដោយ​សារ​មាន​បាតុភាព​ជា​បន្តបន្ទាប់​ខាងលើ​នេះ​តាម​រយះ​បណ្ដាញ​កោះសន្តិភាព​គណៈកម្មការ​គ្រប់គ្រង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​បាន​សំណូមពរ​សុំ​ឲ្យ​លោក​អភិបាលខេត្ត​កំពង់ស្ពឺ និង ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ មេត្តា​ជួយ​ចុះ​វាស់វែង​ព្រំ​ដី​របស់​មជ្ឈមណ្ឌល​ដើម្បី​ធ្វើការ​ចុះបញ្ជី​ក្បាលដី​ជូន​មជ្ឈមណ្ឌល​ឲ្យ​បាន​ឆាប់​បំផុត​ជា​ការ​ចូលរួម​ទប់ស្កាត់​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នកស្រុក និង ជន​ចំណាក​ស្រុកលើ​ទីតាំង​ដី​របស់​មជ្ឈមណ្ឌល​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ