បន្ទាប់ពីប្រឡូកក្នុងពិភពលោកសិល្បៈអស់ច្រើនជាង ១០ឆ្នាំកន្លងមក កញ្ញា ខៃលី ជេននើ (Kylie Jenner) បានបង្កើតឈ្មោះសម្រាប់ខ្លួនឯងជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ។ ប៉ុន្តែមនុស្សជាច្រើនក៏ចាប់អារម្មណ៍នឹងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់កញ្ញាដែរបន្ទាប់ពី Forbes បានប្រកាសថា កញ្ញាជាមហាសេដ្ឋីដែលមានអាយុវ័យក្មេងជាងគេលើលោក ។
ប៉ុន្តែយោងតាមឯកសារដែលត្រូវបានប្រកាសជាសាធារណៈដោយក្រុមហ៊ុន Coty បានបង្ហាញ្យឃើញថា អាជីវកម្មរបស់កញ្ញា ខៃលី មិនមានទ្រង់ទ្រាយធំទេ ហើយក៏មិនអាចរកប្រាក់ចំណូលបានច្រើនដែរ ។ មានន័យថា កញ្ញា និងក្រុមគ្រួសារបានព្យាយាមបង្កើតរូបរាងដ៏មានតម្លៃសម្រាប់ប្រេនរបស់កញ្ញាទាំងដែលការពិតវាមិនមានតម្លៃខ្ពស់ក៏ដោយ ។
ដោយយោងតាមព័ត៌មានថ្មីនេះ រួមជាមួយនឹងផលប៉ះពាល់លើតម្លៃភាគហ៊ុនក្រុមហ៊ុនគ្រឿងសម្អាងដែលបង្កឡើងដោយកូវីដ ១៩ Forbes បច្ចុប្បន្ននេះគិតថាកញ្ញាមិនមែនជាមហាសេដ្ឋីទេ ។
អាជីវកម្មរបស់កញ្ញា ខៃលី បានចាប់ផ្តើមក្នុងរូបរាងជាវិធីរកលុយពីពាក្យចចាមអារ៉ាមតូចមួយ ។ កញ្ញាបានចំណាយពេលច្រើនជាងមួយឆ្នាំទៅទៀតដើម្បីបដិសេធនឹងសារព័ត៌មានដែលចោទប្រកាន់ថាកញ្ញាបានកែបបូរមាត់ ដែលជាហេតុធ្វើឲ្យកញ្ញាបង្កើតក្រែមមាត់ទាក់ទាញស្ត្រីៗគ្រប់វ័យឲ្យសាកល្បង ។
ព្រោះតែការផ្សាយពាណិជ្ជកម្មដ៏វៃឆ្លាតលើ Instagram ក្រែមដែលមានតម្លៃ ២៩ដុល្លារក្នុងមួយកញ្ចប់ត្រូវបានលក់អស់ពីស្តុកក្នុងរយៈពេលមិនដល់ ១នាទីផង ។ ការជោគជ័យនេះបានធ្វើឲ្យម្តាយរបស់កញ្ញាព្យាយាមផ្សព្វផ្សាយថាកូនស្រីរបស់ខ្លួនជាមហាសេដ្ឋី ប៉ុន្តែ Forbes មិនជឿជាក់ឡើយ ។
រហួតដល់ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលជាពេលក្រុមហ៊ុន Coty ប្រកាសថាពួកគេទិញភាគហ៊ុន ៥១% របស់ Kylie Cosmetics ក្នុងតម្លៃ ៦០០ដុល្លារទើបបង្ហាញជាភស្តុតាងថា កញ្ញាពិតជាមហាសេដ្ឋីមួយរូបពិតមែន ។
ប៉ុន្តែការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Coty ពីប្រាក់ចំណូលរបស់ក្រុមហ៊ុនកញ្ញា ខៃលី បានបង្ហាញយ៉ាងច្បាស់ដល់ Forbes និងអ្នកជំនាញដទៃថា អាជីវកម្មរបស់កញ្ញាមិនមានតម្លៃខ្ពស់ដូចអ្វីដែលកញ្ញា និងក្រុមគ្រួសារបានអះអាងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទេ ៕
ចែករំលែកព័តមាននេះ