ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! នាង​ថា កា.ប់​បុរស​រូប​​នេះ​ច្រើន​​កាំបិត ព្រោះ​មិន​អាច​ទ្រាំ​នឹង​ការ​បំពាន​លែង​​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​នាង​កាប់​ប្រហារ​ជា​ច្រើន​កា​បិត​ទៅ​លើ​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ក្រោយ​ពេល​ក្មេង​ស្រី​រូប​នេះ​ចាក​ចេញពី​ស្រុក​មក​រក​ការងារ​ធ្វើ លុះ​រកបាន​ហើយ​អត់​បាន​ចូល​ធ្វើ​ទេ​ទាល់តែ​មាន​អ្នក​ធានា​ទើប​គេ​ទទួល ព្រោះ​នាង​អត់​ទាន់​គ្រប់​អាយុ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​នាង​កាប់​ប្រហារ​ជា​ច្រើន​កា​បិត​ទៅ​លើ​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ក្រោយ​ពេល​ក្មេង​ស្រី​រូប​នេះ​ចាក​ចេញពី​ស្រុក​មក​រក​ការងារ​ធ្វើ លុះ​រកបាន​ហើយ​អត់​បាន​ចូល​ធ្វើ​ទេ​ទាល់តែ​មាន​អ្នក​ធានា​ទើប​គេ​ទទួល ព្រោះ​នាង​អត់​ទាន់​គ្រប់​អាយុ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយមក​នាង​ជួបនឹង​បុរស​ខាងលើ​នេះ ហើយ​ប្រាប់​ថា ចាំ​ជួយ​ធានា​ឲ្យ និង​ជិះ​ម៉ូតូ​ដឹក​នាង​ឲ្យ​ទៅ​រក​កន្លែងធ្វើការ តែ​បែរជា​នាំ​ចូល​ទៅ​ផ្ទះសំណាក់​ចាប់​បំពាន​សេព​សន្ថវៈ​នាង​សម្រេច​២​ដង តែ​មិន​អស់ចិត្ត​ចង់​ម្ដងទៀត ដោយ​មិន​អាច​ប្រកែក​បាន ទើប​នាង​ប្រើ​ល្បិច​លួងលោម រួច​ទាញ​យក​កាំបិត​បុ័ងតោ​ក្នុង​កាបូប​កាប់​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០១ មិថុនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង QMI ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រូប​នេះ​អាយុ​១៥​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់​ស្ពឺ ចំណែក​បុរស​រង​គ្រោះ​ដែល​ក្មេង​ស្រី​ចោទ​ខាងលើ​មាន​អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ស្នាក់​នៅ​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ខេត្តតាកែវ​។

ក្រោយ​ពេល​ចាប់ខ្លួន ក្មេង​ស្រី​រូប​នេះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នាង​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​កម្មករ​បេះ​ផ្លែស្វាយ និង​ដាំដំឡូង ហើយ​បាន​ស្នាក់​នៅផ្ទះ​មិត្តភក្ដិ​នៅ​ឯ​ខេត្តឧត្តរមាន​ជ័យ រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​អស់​ការងារ​ធ្វើ​នាង​ក៏​ត្រឡប់​មក​វិញ និង​ប​សុំ​ព្រះសង្ឃ និង​យាយជី តាជី​នៅ​ក្នុង​វត្ត​ពោធិ៍​ស​ត្ថា​រាម ហៅ​វត្ត​ពោធិ៍​ចិន​តុង​ស្នាក់​នៅ ។

ក្មេង​ស្រី​រូប​នេះ​បន្ត​ថា លុះ​ល្ងាច​ថ្ងៃ​ទី​៣១ ឧសភា នាង​ក៏​ជួប​ជាមួយ​បុរស​ចំណាស់​ដែល​មាន​អាយុ​ស្មើនឹង​ជីតា​របស់​នាង​ទៅ​ហើយ​នៅ​ក្នុង​វត្ត​នោះ ហើយ​បុរស​នេះ​ព្យាយាម​លួងលោម​សុំ​នាង​ដោយ​​ពោល​ពាក្យ​ថា «​ឲ្យ​ពូ​សុំ​ម្ដង​មក ចាំ​ពូ​ឲ្យ​លុយ​២០​ដុល្លារ​» ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ​ព្រោះ​នាង​មក​រក​ការងារ​ធ្វើ​មិនមែន​មក​លក់ខ្លួន​ទេ​។ លុះដល់​ម៉ោង​១២​យប់​ពាក់កណ្ដាល​យប់ បុរស​នោះ​បាន​ទៅ​ដេក​នៅ​ជិត​នាង ហើយ​លូកលាន់​រាវ​ស្ទាបអង្អែល​សព្វកន្លែង​ធ្វើ​ឲ្យ​នាង​អត់​បាន​ដេក​ពេញ​១​យប់ តែ​នាង​អត់​បាន​ស្រែក​នោះ​ទេ គ្រាន់តែ​គ្រវាសដៃ​ចេញ និង​ប្រាប់​កុំ​ឲ្យ​គាត់​ធ្វើ​បែប​នេះ​អី​។

ក្មេង​ស្រី​ប្រាប់​បន្ថែម​ទៀត​ថា លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​០១ ខែមិថុនា ជា​ថ្ងៃ​កើតហេតុ​នាង​បាន​ប្រាប់​បុរស​នេះ​ថា នាង​រក​ការ​ធ្វើ​ប៉ុន្តែ​ខ្វះ​អ្នក​ធានា ខណៈនោះ​បុរស​ចំណាស់​នោះ​ប្រាប់​ថា «​មិន​អី​ទេ​ចាំ​ពូ​ជួយ​ធានា​ឲ្យ​» បន្ទាប់​មក​ហៅ​នាង​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ដោយ​ប្រាប់​ថា ទៅ​រក​កន្លែងធ្វើការ និង​ជួយ​ម៉ាស្សា​ឲ្យ​គាត់​បន្តិច​ចាំ​គាត់​ឲ្យ​លុយ​២០​ដុល្លារ​។ នាង​ក៏​ព្រមទៅ​ជាមួយ ហើយ​បុរស​នោះ​ក៏​ឌុ​ប​នាង​ទៅ​មក​ៗ​ច្រើន​ត្រឡប់ រួច​ក៏​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ហើយ​ពេល​ចូល​ទៅ​ដល់​បុរស​នេះ​ចូល​ទៅ​ងូតទឹក លុះ​ចេញ​មក​វិញ​ស្លៀក​កន្សែង និង​ដេក​ឲ្យ​នាង​ជួយ​ម៉ាស្សា​ឲ្យ បែរជា​ចាប់​បំពាន​សេពសន្ថវៈ​រូប​នាង​ទៅ​វិញ ទោះជា​នាង​ខំ​រើ​បម្រាស់ និង​ស្រែក​យ៉ាងណា​ក៏​មិន​រួច និង​គ្មាន​អ្នក​ឮ​ដែរ​។

ក្មេង​ស្រី​រូប​នេះ​បន្ត​ថា ហើយ​បុរស​នេះ​ក៏​បំពាន​នាង​រហូត​បាន​សម្រេច បន្ទាប់​មក​គាត់​បាន​ចូល​ទៅ​បន្ទប់ទឹក ចំណែក​នាង​រៀបចំ​ឥ​វាន់​បម្រុង​រត់​ចេញ​ក ប៉ុន្តែ​បុរស​នេះ​ចេញ​មក​ពី​បន្ទប់ទឹក​វិញ​ក៏​ចាប់​នាង​ម្ដងទៀត​ច​ជា​លើក​ទី​២ ហើ​នាង​ស្រែក​ឲ្យ​គេ​ជួយ តែ​នៅ​តែ​គ្មាន​អ្នក​ឮ​ដដែល​។

ប្រភព​ព​ខាងលើ​បន្ត​ថា លុះ​សម្រេច​ដល់​ទៅ​២​ដង​ហើយ​នៅ​មិន​ទាន់​អស់ចិត្ត​ទៀត មួយសន្ទុះ​ក្រោយមក​បុរស​នោះ​មាន​បំណង​ជា​លើ​ទី​៣​ម្ដងទៀត ប៉ុន្តែ​ដោយ​មិន​អាច​ប្រកែក​បាន រើ​ក៏​ពុំ​រួច និង​ស្រែក​ក៏​គ្មាន​អ្នក​ឮ ទើប​នាង​ប្រើ​ល្បិច​ធ្វើ​ជា​ព្រម និង​ប្រាប់​ឲ្យ​បុរស​នោះ​ដេក​ផ្កាប់មុខ​ចាំ​នាង​ម៉ាស្សា​ឲ្យ ខណៈនោះ​បុរស​នេះ​ក៏​ព្រម​ធ្វើ​តាម ហើយ​នាង​ក៏​យក​កាំបិត​បុ័ងតោ​ដែល​ដាក់​តាម​កាបូប​ទុក​ការពារ​ខ្លួន​កាប់​ទៅ​លើ​បុរស​នេះ​ជា​ច្រើន​កាំបិត​តែ​ម្ដង ព្រោះ​នាង​មិន​អាច​ទ្រាំ​បាន​តទៅ​ទៀត​បាន​ឡើយ​។

ទាង់​ទិន​ទៅ​នឹង​ហេតុការណ៍​នោះ បុរស​ចំណាស់​ខាងលើ​មិន​បាន​និយាយ​ច្រើន​ទេ ព្រោះ​រង​របួស​ធ្ងន់ធ្ងរ ដោយ​គ្រាន់តែ​ប្រាប់​គេឯង​ថា គាត់​នាំ​ស្រី​មក​ដេក​នៅផ្ទះ​សំណាក់ ទាស់​គ្នា​រឿង​លុយ​២០​ដុល្លារ​ដែល​គាត់​មិន​ទាន់​បាន​ឲ្យ​នៅឡើយ ហើយ​ក៏​ត្រូវ​ស្រី​នោះ​កាប់​ឲ្យ​របួស​។

ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ក្មេង​ស្រី​ខាងលើ​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ ហើយ​បើ​រឿង​នេះ​ពិតជា​រឿង​មែន ហើយ​ក្មេង​ស្រី​ខាងលើ​កាប់​បុរស​រង​គ្រោះ ដើម្បី​ការពារ​ខ្លួន​មែន ពុំ​ទាន់​ដឹង​ថា តើ​ត្រូវ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ? គឺ​សម្រេច​​នៅ​លើ​តុលាការ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ