ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំពាក់ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិ​រក​មេ​រោគ​កូវីដ១៩​ នៅមាត់ច្រក​ព្រំ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​ ៖ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ឧសភា លោក​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ប្រយុទ្ធ​នឹង​ជំងឺCOVID-១៩ ព្រមទាំង​ក្រុមការងារបាន​ចុះ​ត្រួតពិនិត្យមើល​ដំណើរការដាក់​ម៉ាស៊ីន​វាស់​កំ​ដៅ​ស្វ័យប្រវត្តិ​នៅ​ចក្រ​ទ្វារ​អន្តរជាតិ​ព្រំ…

ខេត្តប៉ៃលិន​ ៖ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ឧសភា លោក​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ប្រយុទ្ធ​នឹង​ជំងឺCOVID-១៩ ព្រមទាំង​ក្រុមការងារបាន​ចុះ​ត្រួតពិនិត្យមើល​ដំណើរការដាក់​ម៉ាស៊ីន​វាស់​កំ​ដៅ​ស្វ័យប្រវត្តិ​នៅ​ចក្រ​ទ្វារ​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក ផា​ន់ ចាន់​ធុ​ល ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បានឱ្យ​ដឹង​ថា ៖ ម៉ាស៊ីន​ស្គែ​ន​កំ​ដៅ​ស្វ័យប្រវត្តិ​រក​មេរោគ​កូ​វិ​ដ​-១៩​នេះ នឹង​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​វាស់​កំ​ដៅ​អ្នកដំណើរ និង​ភ្ញៀវ​ទេស​ចរ ចេញចូល​តាម​ចក្រ​ទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ។ លោក​បាន​ជំរុញ​ដល់​មន្ត្រី​ច​ត្តា​ឡី​ស័ក ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរ ជាតិ​ព្រំ ត្រូវ​ខិតខំ​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ស្រប​ពេល​ដែល​មាន​ផ្ទុះ​ជំងឺ​កូ​វិ​ដ​-១៩ សារ​ជា​ថ្មី នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​លោក សូម​ថ្លែងអំណរគុណ​ដល់​ក្រសួងសុខាភិ​បាល ដែល​បាន​ផ្តល់​ម៉ាស៊ីន​ស្គែ​ន​កំ​ដៅ​ស្វ័យប្រវត្តិ​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វិ​ដ​-១៩ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ផា​ន់ ចាន់​ធុ​ល ក៍បាន​ក្រើនរំលឹក​ដល់​អ​ជ្ញា​ធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ និង​ក្រុម​គ្រូពេទ្យ​ជំនាញ ត្រូវ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ នៅ​តាម​មូលដ្ឋាន ជា​ពិសេស​នៅ​តាម​ទីប្រជុំជន និង​ទី​សាធារណៈ​ឲ្យ​បាន​ផុលផុស អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ស្លេះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ទើបនឹង​តែងតាំង​ថ្មី បានអោយ​ដឹង​ថា ៖ ការ​ដាក់​ម៉ាស៊ីន​ស្គែ​ន​កំ​ដៅ​ស្វ័យប្រវត្តិ​រក​មេរោគ​កូ​វិ​ដ​-១៩ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​នេះ គឺ​ដើម្បី​ស្គែ​ន​កំ​ដៅ​ពលរដ្ឋ និង​ភ្ញៀវ​ចេញចូល​ទាំងអស់ ប្រសិនបើ​មាន​រោគ​សញ្ញា​សង្ស័យ ដែល​មានកំ​ដៅ​ចាប់ពី​៣៨​អង្សា​ទ្បើ​ង​ទៅ មន្ត្រី​ជំនាញ​នឹង​នាំ​ចូល​ទៅ​ក្នុង​បន្ទប់​សុវត្ថិភាព ដើម្បី​ធ្វើការ​ពិនិត្យ វាស់​កំ​ដៅ​សារ​ជា​ថ្មី ។ ក្នុង​ករណី​សង្ស័យ​ថា ជា​រោគ​សញ្ញាជំងឺកូ​វី​ដ​១៩ គឺ​ត្រូវ​ដាក់​នៅ​ដាច់​ដោយឡែក ហើយ​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំការ២៤​ម៉ោង និង​ត្រូវ​យក​សំណាក​អ្នកជំងឺ​សង្ស័យ​នោះទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ទទួល​បាន​លទ្ធផល​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ