ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចខ្លួន​មួយ​ភ្លែត ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ឡើងថ្លៃ២០០ រៀល​បន្ថែម​ទៀត​ក្នុង​មួយ​លី​ត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ពលរដ្ឋ​ខ្មែរ​ហាក់​លែង​សូវ​ខ្វល់​រឿង​វីរុស​ឆ្លង​កូ​វី​ដ​-១៩ ហើយ​ចរ​ចរណ៍​លើ​ដងផ្លូវ​បាន​វិល​មក​រក​ស្ថានភាព​កកស្ទះ​ឡើង​វិញ​នោះ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​តាម​ស្ថានីយ​នានា​ក៏​បាន​ហក់​ឡើង​វិញ​ផង​ដែរ ។ ជាក់ស្តែង​តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​បាន​ឡើងថ្លៃ​ចំនួន ២០០ រៀល​បន្ថែម​ទៀត នាំ​ឲ្យ​តម្លៃ​លក់រាយ​ក្នុង​សាំង​ធម្មតា​មួយ​លី​ត្រ​ឡើង​ដល់ ២៧០០​រៀល…

រាជធានី​ភ្នំពេញ​៖ ខណៈ​ពលរដ្ឋ​ខ្មែរ​ហាក់​លែង​សូវ​ខ្វល់​រឿង​វីរុស​ឆ្លង​កូ​វី​ដ​-១៩ ហើយ​ចរ​ចរណ៍​លើ​ដងផ្លូវ​បាន​វិល​មក​រក​ស្ថានភាព​កកស្ទះ​ឡើង​វិញ​នោះ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​តាម​ស្ថានីយ​នានា​ក៏​បាន​ហក់​ឡើង​វិញ​ផង​ដែរ ។

ជាក់ស្តែង​តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​បាន​ឡើងថ្លៃ​ចំនួន ២០០ រៀល​បន្ថែម​ទៀត នាំ​ឲ្យ​តម្លៃ​លក់រាយ​ក្នុង​សាំង​ធម្មតា​មួយ​លី​ត្រ​ឡើង​ដល់ ២៧០០​រៀល និង​តម្លៃ​ប្រេង​ម៉ា​សូត ឡើងថ្លៃ​ពី ២៣០០ រៀល​ដល់ ២៥០០​រៀល​ក្នុង​មួយ​លី​ត្រ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​លក់រាយ​ប្រេងឥន្ធនៈ ដែល​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី ១ ខែមិថុនា ។

សូម​បញ្ជាក់​ថា​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ថ្លៃ​កាលពីដើម​ខែមេសា ដែល​កាលនោះ​ត្រូវ​លក់​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ដល់​ថ្ងៃ​ទី​១៥ ខែមេសា ចុះ​មក ២៣៥០​រៀល​ក្នុង​មួយ​លី​ត្រ សំរាប់​សាំង​ធម្មតា EA92 និង ២៤៥០​រៀល​ក្នុង​មួយ​លី​ត្រ សំរាប់​ប្រេងម៉ាស៊ូត​។ ក្រោយមក​ទៀត ប្រេងសាំង​ធម្មតា​បាន​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​មក​ត្រឹម ២២៥០ រៀល​ក្នុង​មួយ​លី​ត្រ ចាប់ពី​ថ្ងៃ​ទី​១៦​ដល់ ៣០ ខែមេសា ។

ជុំវិញ​ការ​ឡើងថ្លៃ​ប្រេង​នៅ​ទីផ្សារ​កម្ពុជា​នេះ​ផង​ដែរ ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ច​ម្ង​ល់​ថា ពិភពលោក​មិន​ទាន់​ឡើង​វិញ​ផង ហេតុ​អ្វី​បានជា​កម្ពុជា​ឡើង​វិញ​ហើយ? ហើយ​បងប្អូន​ខ្លះ​ទៀត​ក៏​បង្ហាញ​ការ​ហួសចិត្ត ដោយ​បាន​លើក​ឡើង​ថា «​សាំង​ធម្មតា​ឡើង​ម្តង 200 រៀល​។ ដល់​ពេល​ធ្លាក់​ៗ ម្តង 50 រៀល ទៅ 100 រៀល​។ សាហាវ​មែនទែន​។ ការ​ឡើង និង​ធ្លាក់ តម្លៃ អត់​សម​មូលគ្នា​សូ​ម្បី​បន្តិច​។ មិនដឹង​ថា​តើ​ខាង​ក្រសួង​មានបាន​ត្រួតពិនិត្យ​ល្អិតល្អន់​ហើយ​ឬ​នៅ? » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ