ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ប្រាក់ខែ​ពី​៣០០​ទៅ​៥០០​ដុល្លារ លុះ​បាត់​២​ខែ​ ​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​កម្មករ​ប្រុស​ស្រី​ជាង​៩០​នាក់​តំណាង​ឱ្យ​ក្រុម​កម្មករ​សរុប​១៥០​នាក់ ដែល​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​យីហោ ក្រុមហ៊ុន​ចិន​ទី​៨ (​ខេ​ម​បូ​ឌា​) ផលិត​ដែកថែប បាន​នាំ​គ្នា​មក​ឈរ​កាន់​បដា​ និង រូបថត​សម្តេចតេជោ​…

​រាជធានីភ្នំពេញ ៖ ​កម្មករ​ប្រុស​ស្រី​ជាង​៩០​នាក់​តំណាង​ឱ្យ​ក្រុម​កម្មករ​សរុប​១៥០​នាក់ ដែល​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​យីហោ ក្រុមហ៊ុន​ចិន​ទី​៨ (​ខេ​ម​បូ​ឌា​) ផលិត​ដែកថែប បាន​នាំ​គ្នា​មក​ឈរ​កាន់​បដា​ និង រូបថត​សម្តេចតេជោ​ ហ៊ុន សែន និង​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បី​សុំ​អោយ​ជួយ​អន្តរាគមន៍​ដល់ក្រុមហ៊ុន​ខាងលើ​បើក​ប្រាក់ខែ​ឱ្យ​​ពួក​គាត់ ក្រោយ​ពី​ខាង​ក្រុមហ៊ុន​មិន​បាន​បើក​អោយ​អស់​រយៈ​ពេល២​ខែ​មក​ហើយ ដោយ​ពួក​គាត់​ម្នាក់​ៗ​មាន​ប្រាក់ខែ​ចាប់ពី​៣០០ ទៅ​៥០០​ដុល្លារ​នោះ​។

​ការ​តវ៉ា​​ខាងលើ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​ការដ្ឋាន​សំណង់​របស់​ក្រុ​ម​ហ៊ុន​ចិន​ទី ៨ (​ខេ​ម​បូ​ឌា​) ផលិត​ដែកថែប ដែល​មាន​ទីតាំង​ផ្លូវ​រដ្ឋសភា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​តំណាងក្រុមកម្មករ​​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ទាំង​ប្រុសទាំងស្រី​មាន​គ្នា​ប្រមាណ​ជា​៩០​នាក់ តំណាង​អោយ​ក្រុម​កម្មករ​សំណង់​ទាំងអស់​មាន​គ្នា​រហូត​ទៅ​ដល់​១៥០​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ចិន​ទី ៨ (​ខេ​ម​បូ​ឌា​) ផលិត​ដែក​ថែប​​នេះ បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​ទាម​​ទារ​​អោយ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ដល់​ពួក​​គាត់​អោយ​បាន​ឆាប់រ​ហ័ស ​ព្រោះថា ការ​រស់នៅ​របស់​ពួក​គាត់​ទាំងអស់​គ្នា​ម្នាក់​ៗសុទ្ធតែ​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​យ៉ាង​ខ្លាំង ដោយ​គ្មាន​លុយកាក់​សំរាប់​ទិញ​បាយ​ហូប និង​លុយកាក់​យក​ទៅ​ចិញ្ចឹម​គ្រួសារ​ក្នុង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ផ្សេង​ៗថែម​​ទៀត​ផង​ដែរ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការងារ​ដែល​ពួក​គាត់​ទទួល​ធ្វើ​គឺ​ក្នុង​មួយ​ខែ​ចាប់ពី​៣០០ ទៅ ៥០០​ដុល្លារ​ក្នុង​ម្នាក់ ហើយ​ក្រុមហ៊ុន​ការដ្ឋាន​សំណង់​ចិន​ទី ៨ (​ខេ​ម​បូ​ឌា​) ផលិត​ដែក​ថែប​ មិន​បាន​បើក​ប្រាក់ខែ​អោយ​ពួក​គាត់​ចំនួន​២​ខែ​មក​ហើយ និង​ត្រូវ​បើក​នៅ​ថ្ងៃ​ទី​៣១ ជា​​រៀល​​រាល់​ខែ ហើយ​នៅ​មិន​ទាន់​បាន​បើកឱ្យទៀត ​ទើប​ពួក​គាត់​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​សុំ​អោយ​ក្រុមហ៊ុន​បើក​លុយ​ថ្លៃ​ពលកម្ម​ដល់​ពួក​គាត់​បែប​នេះ​។

ក្នុង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​សំណង់​ទាំង​៩០​នាក់ តំណាង​អោយ​កម្មករ​សំណង់​សរុប​១៥​នាក់ នៅ​ខាង​មុខ​ការដ្ឋាន​សំណង់​ខាងលើ​នេះ​ ដើម្បី​ទាមទារ​អោយ​ក្រុមហ៊ុន ចិន​ទី​៨ (​ខេ​ម​បូ​ឌា​) ផលិត​ដែក​ថែប បើកប្រាក់ខែ​នេះ​ដែរ ​ក៏​មាន​អាជ្ញាធរ​ខណ្ឌចំការមន និង​តំណាង​ខាង​ក្រុមហ៊ុន​សំណង់​ខាងលើ​ចេញ​​មក​ធ្វើការ​ជួយ​ដោះស្រាយ ដោយ​សន្យា​ធ្វើការ​បើកប្រាក់​ខែ​អោយ​នៅ​ពេល​ថ្ងៃ​​នេះ ទើប​ពួក​គាត់​យល់ព្រម​ធ្វើការ​រំសាយ និង​រង់ចាំ​ធ្វើការ​បើកប្រាក់​ខែ​របស់​ពួក​គាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ