ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​នាំ​គ្នា​ទៅ​ភ្នំ​ទឹកកក​នៅ​អឺរ៉ុប ដើម្បី​គេច​ពី​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ជុំវិញ​ពិភពលោក​កំពុង​តែ​លោតរំលង​រដូវក្តៅ និង​ឈាន​ចូល​រដូវរងា​នៅ​ជួរ​ភ្នំ​ទឹកកក​អឺរ៉ុប​ទៅ​វិញ ។ រមណីយដ្ឋាន​ជិះ​ស្គី​ទឹកកក​ជា​ច្រើន​ក្នុង​តំបន់​បាន​ប្រាប់​ដល់​សារព័ត៌មាន The Telegraph ថា ពួក​គេ​មើលឃើញ​កំណើន​នៃ​អ្នក​សាកសួរ ។ អ្វី​ដែល​អ្នក​ទាញ​អ្នកមាន​ទាំងនេះ​ឲ្យ​ចាកចេញ​កាន់តែ​ឆ្ងាយ​ពី​កូ​វី​ដ…

អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ជុំវិញ​ពិភពលោក​កំពុង​តែ​លោតរំលង​រដូវក្តៅ និង​ឈាន​ចូល​រដូវរងា​នៅ​ជួរ​ភ្នំ​ទឹកកក​អឺរ៉ុប​ទៅ​វិញ ។ រមណីយដ្ឋាន​ជិះ​ស្គី​ទឹកកក​ជា​ច្រើន​ក្នុង​តំបន់​បាន​ប្រាប់​ដល់​សារព័ត៌មាន The Telegraph ថា ពួក​គេ​មើលឃើញ​កំណើន​នៃ​អ្នក​សាកសួរ ។

MINOLTA DIGITAL CAMERA

អ្វី​ដែល​អ្នក​ទាញ​អ្នកមាន​ទាំងនេះ​ឲ្យ​ចាកចេញ​កាន់តែ​ឆ្ងាយ​ពី​កូ​វី​ដ ១៩ រួម​មាន​ខ្យល់អាកាស​បរិសុទ្ធ ការ​រស់នៅ​រុំ​ព័ទ្ធ​ដោយ​ធម្មជាតិ និង​ឯកជន​ភាព​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទីនោះ​បាន​ដោយ​មាន​សុវត្ថិភាព​ព្រោះ​តំបន់​នេះ​នៅ​ជិត​ទីក្រុង​អឺរ៉ុប​ជា​ច្រើន និង​មាន​អាកាសយានដ្ឋាន​តូច​ៗ​សម្រាប់​យន្តហោះ​ឯកជន​ចុះ​ចត​ផង​ដែរ ។

ជាក់ស្តែង ពួក​គេ​គ្មាន​ផែនការ​សន្សំ​លុយ​ក្នុង​ពេល​ទៅ​វិស្សមកាល​លំហែកាយ​នេះ​ទេ ។ អចលនទ្រព្យ​ដែល​មាន​តម្លៃ​ខ្ព​ស់មានភាព​ទាក់ទាញ​ជាងគេ​ទោះជា​វា​មាន​តម្លៃ ៨៣១,០០០​ដុល្លារ​ក៏​ដោយ ។

គួរ​បញ្ជាក់​ដែរ​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ជា​ច្រើន​បាន​រត់​ចេញពី​ទីក្រុង​ទៅ​កាន់​ផ្ទះ​វិស្សមកាល​ផ្ទាល់ខ្លួន​ដើម្បី​គេច​ចេញពី​កូ​វី​ដ ១៩ ។ សម្រាប់​អ្នក​ដែល​មិន​មានផ្ទះ​វិស្សមកាល ពួក​គេ​បាន​ជួល​ផ្ទះ​នៅ​កន្លែង​ដាច​ស្រយាល​ដែល​ឆ្ងាយ​ពី​ទីប្រជុំជន ។ អ្នកមាន​មួយ​ចំនួន​ថែម​ទាំង​ទោ​ញ​កសិដ្ឋាន​មួយ​ទាំងមូល​ដើម្បី​មាន​កន្លែង​លំហែកាយ​នៅ​ជនបទ ។

ទោះជា​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ពិតមែន​ក្តី អ្នកមាន​ទាំងនេះ​មិន​ចាំបាច់​ភ័យ​ខ្លាច​បញ្ហា​អាហារ​និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ទេ ព្រោះ​ពួក​គេ​ទទួល​បាន​សម្ភារៈ​ទាំងនេះ​តាម​ឧ​ទ្ថ​ម្ភា​គ​ចក្រ​យ៉ាង​ងា​ស្រួល ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​គ្រួសារ​អ្នកមាន​ខ្លះ​ថែម​ទាំង​បាន​បង្កើន​ប្រាក់បៀវត្ស​ន៍ ៣០% ដល់​អ្នកបម្រើ​ក្នុងផ្ទះ​ឲ្យ​បន្ត​ផ្តល់​សេវាកម្ម​ក្នុង​កំឡុង​ពេល​នេះ​ទៀត​ផង​ដើម្បី​ជៀសវាង​ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​ខ្លួនឯង ។

មិន​ថា​ជា​ការ​ចំណាយពេល​នៅ​លើ​ភ្នំ​ទឹកកក​អឺរ៉ុប ឬ​នៅផ្ទះ​ជាមួយ​ចុងភៅ​ផ្ទាល់ខ្លួន​ទេ អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មិន​ខ្មាស​អៀន​ឡើយ​ក្នុង​ការ​ចំណាយ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ល្អ​បំផុត​ខណៈ​ដែល​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​ទ​ប​នឹង​ជម្ងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ