ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មួយ​ចំនួន​ធំ​នៅ​កម្ពុជា​ងាក​មក​ធ្វើ Vlog

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ធ្វើ​វី​ដេ​អូ​បែប Vlog នៅ​ក​ម្ព​ជា​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ម​មហាជន​នោះ តារា​ល្បី​ៗ​នៅ​ក្នុងស្រុក​ជា​ច្រើន​ដួង​ក៏​បាន​ចាប់ផ្តើម​បង្កើត​វី​ដេ​អូ​បែប​នេះ កាន់តែ​ច្រើន​ឡើង​ៗ ដើម្បី​ចែករំលែក​សកម្មភាព និង​ដំណើរ​កម្សាន្ត​នានា ជូន​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​អោយ​កាន់តែ​មាន​ភាព​សិទ្ធ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ធ្វើ​វី​ដេ​អូ​បែប Vlog នៅ​ក​ម្ព​ជា​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ម​មហាជន​នោះ តារា​ល្បី​ៗ​នៅ​ក្នុងស្រុក​ជា​ច្រើន​ដួង​ក៏​បាន​ចាប់ផ្តើម​បង្កើត​វី​ដេ​អូ​បែប​នេះ កាន់តែ​ច្រើន​ឡើង​ៗ ដើម្បី​ចែករំលែក​សកម្មភាព និង​ដំណើរ​កម្សាន្ត​នានា ជូន​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​អោយ​កាន់តែ​មាន​ភាព​សិទ្ធ ហើយ​ក៏​មាន​តារា​ល្បី​មួយ​ចំនួន​ដែល​កំពុង​ចាប់ផ្តើម​ធ្វើ Vlog និង​មាន​មួយ​ចំនួន​ទៀត ដែល​ធ្លាប់​មាន​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។

ខាងក្រោម​នេះ គឺជា​អ្នកសិល្បៈ​ដែល​កំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ខ្លាំង​ជាមួយនឹង​វី​ដេ​អូ Vlog និង​តាម​ឆា​ណែ​ល​យូ​ធូប​ជាដើម ៖

១ – មាន សូ​នី​តា ៖ ចាប់ផ្ដើម​បង្កើត Channel YouTube តាំងពី​ឆ្នាំ​២០១៥ មក​ម្លេះ និង​មាន​អ្នក Subscribers រហូត​ដល់​១២០ ពាន់​នាក់ ហើយ​បង្កើត​បាន​២២១ វី​ដេ​អូ នៅ​ក្នុង YouTube របស់​ខ្លួន ។

២ – គង់ ចាន់​ស្រី​មុំ ៖ ចាប់ផ្តើម​បង្កើត​តាំងពី​ឆ្នាំ​២០១៥ និង​មាន Subscribers ៣៥,២ ពាន់​នាក់ ហើយ​មាន​ចំនួន​វី​ដេ​អូ ៨៥ ។

៣ – ទេព បូ​ព្រឹក ៖ ចាប់ផ្តើម​បង្កើត​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ និង​Subscribers ២៧៦​ពាន់​នាក់ ហើយ​មាន​វី​ដេ​អូ​នៅ​ក្នុង YouTube ៨៨ ។

៤ – ជា វ​ណ្ណា​រិ​ទ្ធ ៖ ចាប់ផ្តើម​បង្កើត​នៅ​ក្នុង​ឆ្នាំ ២០១០ មក​ដល់​ពេល​នេះ​មាន​អ្នក Subscribers រហូត​ដល់ ២០៥ ពាន់​នាក់ ហើយ​មាន ១៤៧២ វី​ដរ​អូ​នៅ​ក្នុង YouTube របស់​ខ្លួន ។

៥ – ភិន សុ​ដា​លិ​ស ៖ ចាប់ផ្តើម​បង្កើត​នៅ​ក្នុង ឆ្នាំ​២០១២ ឈ្មោះ​នៅ​ក្នុង YouTube ( katy love ) និង​មាន​អ្នក Subscribers ៧៥,២ ពាន់​នាក់ ហើយ​មាន ៩៦ វី​ដេ​អូ​នៅ​ក្នុង YouTube ។

៦ – រ៉េ​ត ស៊ូ​ហ្សា​ណា​៖ តារា​វ័យក្មេង​រូប​នេះ មាន​អ្នក Channel YouTube តាំងពី​២០១៣ និង​មាន​ចំនួន​អ្នក Subscribers ១៣១ ពាន​នាក់ ហើយ​មាន​ប្រមាណ​១៥ វី​ដេ​អូ ។

៧ – Step ៖ តារា​រូប​នេះ មាន​អ្នក Subscribers Channel YouTube ១១០​ពាន់​នាក់ ហើយ​មាន​ប្រមាណ ៧៣ វី​ដេ​អូ​នៅ​ក្នុង Channel YouTube ៕

កែសម្រួលដោយ