ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​​ជន​ស្បែក​ខ្មៅ ​បាតុកម្ម​ថ្មី​ៗ​បន្ត​ លោក​ត្រាំ​ស្នើ​ប្រើ​កងទ័ព​កុំ​ឲ្យ​យឺត​ពេល (វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​AFP​ថា​មនុស្ស​ច្រើន​ម៉ឺ​ន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​នា​ថ្ងៃ​ទី​៣១​ឧសភា ក្នុង​ទីក្រុង​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​រក​យុ​តិ្ត​ធម៌ ក្រោយ​ការ​ស្លាប់ របស់​ជន​ស្បែក​ខ្មៅ​ម្នាក់​លោក​GEORGE FLOYD នាំ​ឲ្យ​ផ្ទុះ​ការ​បះបោរ​ហិង្សា​នានា​នៅ​ពេល​យប់ ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ តាម​AFP​ថា​មនុស្ស​ច្រើន​ម៉ឺ​ន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​នា​ថ្ងៃ​ទី​៣១​ឧសភា ក្នុង​ទីក្រុង​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​រក​យុ​តិ្ត​ធម៌ ក្រោយ​ការ​ស្លាប់ របស់​ជន​ស្បែក​ខ្មៅ​ម្នាក់​លោក​GEORGE FLOYD នាំ​ឲ្យ​ផ្ទុះ​ការ​បះបោរ​ហិង្សា​នានា​នៅ​ពេល​យប់ ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​បរិហារ​ពួក​អានា​ធិ​ប​តេ​យ្យ​រ៉ា​ឌី​កាល់​។

លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ថា យោធា​នៃ​កង​ឆ្មាំ​ជាតិ ត្រូវ​តែ​ប្រើប្រាស់​ដើម្បី​ជួយ​បញ្ចប់ ការ​បះបោរ ក្នុង​ទីក្រុង​ទាំងឡាយ​និង​ក្នុង​បណ្ដា​រដ្ឋ ដែល​ដឹកនាំ​ដោយ​ពួក​ប្រជាធិបតេយ្យ ។ លោក​បាន​ព្រមាន​ថា កង​ឆាំ្ម​ជាតិ​ត្រូវ​មាន​ប្រតិកម្ម​មុន ទុក​ឲ្យ​យឺត​ពេល ។

ក្នុង​ពេល​ដែល​បាតុកម្ម​នានា​ផ្ទុះ​ឡើង ពោរពេញ​ដោយ​ហិង្សា​និង​ការ​បំផ្លិចបំផ្លាញ នៅ​ទីក្រុង​មីន​នី​ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា ក្រោយ​ការ​ស្លាប់​របស់​ជន​ស្បែក​ខ្មៅ​រូប​នោះ​នៅ​ទីក្រុង​នេះ ព្រមទាំង​នៅ​តាម​ទីក្រុង​ដទៃ​ៗ​ទៀត​របស់​ប្រទេស ប្រធានាធិបតី​អា​មេ​រិ​ក បាន​អំពាវនាវ​ដល់​បណ្ដា​ទីក្រុង​និង​បណ្ដា​រដ្ឋ​អា​មេ​រិ​ក ដែល​អភិបាល​រដ្ឋ​ឬ​អភិបាលក្រុង​ជា​អ្នក​ប្រជាធិបតេយ្យ ឲ្យ​ហៅរក​ជំនួយ​របស់​កង​ឆ្មាំ​ជាតិ មុន​ពេល​អ្វី​ៗ​យឺត​ពេល​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ទីក្រុង​និង​បណ្ដា​រដ្ឋ ដឹកនាំ​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ពួក​អានា​ធិ​ប​តេ​យ្យ​រ៉ា​ឌី​កាល់​ធ្វេ​ង​និយម បញ្ឈប់​សកម្មភាព​ពួក​គេ ដូច​នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស​កាលពី​យប់​ម្សិលមិញ​។ លោក​ថា​កង​ឆ្មាំ​ជាតិ​បាន​បំពេញការងារ​ដ៏​ល្អ ហើយ​ត្រូវ​ប្រើ​ក្នុង​រដ្ឋ​និង​ទីក្រុង​ដទៃ​ៗ​ទៀត​មុន​ទុក​ឲ្យ​យឺត​ពេល​។

កំហឹង​ដែល​ផ្ទុះ​នៅ​ទីក្រុង​មីន​នី​ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា ក្រោយ​ការ​ស្លាប់​របស់​GEORGE FLOYD​ក្នុង​ដៃ​ប៉ូលិស បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់​ក្នុង​ទូ​ទាំង​ប្រទេស ចាប់ពី​ទីក្រុង​ម៉ៃ​៉​អា​មីរ​ហូត​ដល់​មុខ​សេត​វិមាន​ក្រុង​វ៉ា​ស៊ិន​តោន ។ ទាហាន​ច្រើន​ពាន់​នាក់​នៃ​កង​ឆ្មាំ​ជាតិ ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​រដ្ឋ​១៥​និង​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ចំណែក​បំរាម​គោ​ចរណ៍ ត្រូវ​បាន​ដាក់​ក្នុង​ទីក្រុង​ជា​ច្រើន​ដូច​ជាទី​ក្រុង​ហ៊ូ​ស្តុ​ន​និង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​។

នៅ​ទីក្រុង​សាំង​ម៉ូ​ល​ជិត​ក្រុង​មីន​នី​ប៉ូ​លី​ស ចំណុច​ស្នូល​នៃ​ចលនា​បះបោរ មនុស្ស​ច្រើន​ពាន់​នាក់ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នា​រសៀល​ថ្ងៃ​ទី​៣១​ឧសភា ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ និង​ឲ្យ​ពួក​ប៉ូលិស​ដែល​ជាប់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់ FLOYD​ត្រូវ​ទទួលទោស​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​។ សម្រាប់​ពេល​នេះ​មាន​តែ​ប៉ូលិស​ម្នាក់​គត់ ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​និង​រង​ការ​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា ។ ប៉ូលិស​រូប​នោះ​លោក​DEREK CHAUVIN​ដែល​គេ​ឃើញ​ក្នុង​វី​ដេ​អូ​កំពុង​យក​ជង្គង់​សង្កត់ក​បុ​រស​ស្បែក​ខ្មៅ​នោះ​រហូត​ដល់​ស្ទះដង្ហើម ក៏​ទោះបី​រូបគេ​ខំ​អង្វរ​ថា​មិន​អាច​ដកដង្ហើម​បាន​ក្ដី​។

បាតុកម្ម​ក៏​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​វ៉ា​ស៊ិន​តោន ម៉ៃ​អា​មី​និង​ញូ​វ​យ៉​កដោយ​ពួក​បាតុករ​នាំ​គ្នា​ស្រែ​កថា BLACK LIVES MATTER(​ត្រូវ​គិតដល់​ជីវិត​ជន​ស្បែក​ខ្មៅ​ផង​)​។

នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស ពួក​ទាហាន​នៃ​កង​ឆ្មាំ​ជាតិ​ក្នុង​ឯកសណ្ឋាន​ប្រយុទ្ធ និង​ប្រដាប់​ដោយ​អាវុធ​វាយលុក ចាប់ផ្ដើម​ល្បាត​នា​ភាគ​កណ្ដាល​ក្រុង​។ ក៏​ទោះបី​មានការ​ដាក់​ពង្រាយ​កង​ទាហាន​តែ​ក៏​មិន​អាច​ទប់​ពួ​ល​អ្នក​បះបោរ​ដែល​លុក​ចូល​ប្លន់​យក​ឥ​វ៉ា​ន់​តាម​ហាង​នានា​ពិសេស​នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម សាន់​តា​ម៉ូ​នី​កា​។ នៅ​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​មនុស្ស​ជាង​៥០​នាក់​ត្រូវ​ចាប់ខ្លួន​ដោយសារ​ការ​អុកឡុក​ប្លន់ ចាប់ពី​ថ្ងៃ​ទី​៣០​ឧសភា​មក​។

ក៏​ទោះបី​មានការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​និង​យោធា​ច្រើន​ពាន់​នាក់ ក៏​អំពើ​ហិង្សា​នៅ​តែ​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង​ជា​ច្រើន ក្នុង​នោះ​មាន​ក្រុង​ញូ​វ​យ៉​ក ហ្វី​ឡា​ដែល​ហ្វី​យ៉ា ដាល់​ឡាស់ ឡាស​វេ​ហ្គា​ស់ ស៊ី​អ៊ី​ថ​ល ដេ​មន ម៉ា​ម​ហ្វី ឡូ​ស​អេ​ន​ចឺ​ឡេ​ស អា​ត្ល​ង់​តា ម៉ៃ​អា​មី ព័រ​ឡែ​ន ស៊ីកា​ហ្គោ​និង​រដ្ឋធានី​វ៉ា​ស៊ិ​ន​តោន ។ បណ្ដា​ផ្លូវថ្នល់​ត្រូវ​កាត់​ផ្ដាច់ ហើយ​បណ្ដា​រថយន្ត​ត្រូវ​ដុត​បំផ្លាញ​និង​ហាង​ពាណិជ្ជកម្ម​ទាំងឡាយ រង​ការ​ការ​ដុត ហើយ​កងកម្លាំង​សន្តិសុខ​ដាក់​ពង្រាយ​នៅ​តាម​ទីក្រុង​ជា​ច្រើន​បាន​តបត ដោយ​បាញ់​ឧ​ស្ម័​ន់​បង្ហូរទឹកភ្នែក និង​ក្នុង​ករណី​ខ្លះ​បាញ់​គ្រាប់​កៅស៊ូ ។

ប៉ូលិស​ប្រើ​រថយន្ត​បំ​បុក​បាតុករ​នៅ​ក្រុង​វ៉ា​ស៊ិន​តោន
នៅ​ក្រុង​វ៉ា​ស៊ីន​តោន​វី​ដេ​អូ​២​បាន​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ដោយ​ក្ដៅក្រហាយ​។ តាម​រូបភាព​នៃ​វី​ដេ​អូ​នោះ​គេ​ឃ្រើ​ញ​រថយន្ត​១​គ្រឿង​របស់​ប៉ូលិស ត្រូវ​ពួក​បាតុករ​គប់​របស់របរ​នានា​ទៅ​លើ ពេល​ប្រឈម​មុខ​គ្នា​នៅ​សង្កាត់​BROOKLYN ក្រុង​ញូ​វ​យ៉​ក​។ រថយន្ត​ប៉ូលិស​ទី​២​បាន​ដល់​ហើយ​ត្រូវ​ពួក​បាតុករ​ចោមរោម​ជិត​ក៏​សម្រេច​បើក​បំ​បុក បណ្ដា​អ្នក​ដែល​នៅ​តាម​ផ្លុ​វ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ចេញផ្សាយ​វី​ដេ​អូ​ទាំង​២​នោះ មនុស្ស​ចូល​មើល​ច្រើន​សិប​លាន​នាក់ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ក្ដៅក្រហាយ​ជា​ទូទៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ