រាជធានីភ្នំពេញ ៖ ក្រោយពេលបរិយាកាសកូវីដ១៩ វាយលុកយ៉ាងខ្លាំងប្រមាណ២ខែមកនេះ ឃើញថា មនុស្សស្ទើរគ្រប់គ្នាជួបរឿងចលាចលពេញគ្រួសារ ជាពិសេសបញ្ហាប្រាក់ចំណូល និងបញ្ហាចំណាយសេវាផ្សេងៗទប់ទល់យ៉ាងខ្លាំងស្ទើរតែរើមិនចង់បាន។ យ៉ាងណាមិញ អ្នកនាង ខាត់ សុឃីម ក៏ត្រូវបានគេកត់សម្គាល់ឃើញថា ជួបរុំបញ្ហាមួយចំនួន ស្ទើរនឹកស្មានមិនដល់ផងដែរ ហើយអ្នកនាងបានសាងរឿងជាច្រើនដែលចាប់អារម្មណ៍។
មានរូបភាពមួយចំនួនបង្កឱ្យគេងាកទៅតាមដានតារាពហុជំនាញ ខាត់ សុឃីម ។ ជារឿយៗ អ្នកនាងតែងតែបង្ហោះនូវសារសំខាន់ៗនាបណ្តាញសង្គមផ្ទាល់ខ្លួន។ ពេលខ្លះក៏បង្ហាញភាពរីករាយ ពេលខ្លះតប់ប្រម៉ល់ ជាមួយការរុំព័ទ្ធរឿងរ៉ាវ។ គេចាំបានថា មួយរយៈមុនអ្នកនាងបានឡើងតវ៉ាពីបញ្ហាជម្លោះដីធ្លី ដែលនាងចុះទុនខាតច្រើនដុល្លារនាខេត្តសៀមរាប។
ហើយមិនទាន់បានប៉ុន្មាន អាជីពរបរសំអាងការ ខាត់ សុឃីម ក៏ប្រកាសលក់ឡៃឡុងពីតម្លៃ១០ម៉ឺនដុល្លារ មកត្រឹម២ម៉ឺនដុល្លារ។ ខាត់ សុឃីម បានត្រឹមតែប្រកាសបិទរបរសំអាងការចោលលែងស្រណោះ ទុកតែអាជីពច្រៀង កាត់សក់តែប៉ុណ្ណោះ។
រំលងមកទៀត នាងក៏ប្រកាសលក់រថយន្ត១ ចំពេលគេតាមដាន ហើយម្នាក់ៗរឹតតែគិតថា ខាត់ សុឃីម កំពុងប្រឈមរឿងអ្វីបានជារងនូវភាពលក់របស់បន្តគ្នា។ សុឃីមវិញ នៅតែនិយាយថា ទុកពេលងាកទៅរកស៊ីរបរថ្មី ការងារចាស់ហត់នឿយ ឆ្អែតចំណាយច្រើន។
យ៉ាងណាម៉ិញ មកមើលលើបណ្តាញសង្គមហ្វេសប៊ុក ខាត់ សុឃីម បានសរសេរថា «ដើរឆ្លងមកបានយូខែហើយ មេរៀន Covid19 បង្រៀនឱ្យចេះច្រើន គឺអត់ធ្មត់ ទទួលការពិត បន្តការសង្ឃឹម»។
គួរបញ្ជាក់ថា ខាត់ សុឃីម ទើបតែក្លាយជាពិធីការិនី នៅទូរទស្សន៍ជាតិនៃកម្មវិធី «ស្បៃរាត្រី» ចាប់ដៃគូជាមួយនាយចាបចៀន ។ កម្មវិធីនោះ ធ្វើការសម្ភាសន៍ជាមួយជីវិតអ្នកសិល្បៈគ្រប់ផ្នែក រួចបង្ហាញបទចម្រៀងផងដែរ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ