ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើរឿង​ហេតុផ្តើម​ចេញ ​ដូច​ដែល​អ្នក​ភូមិ​ប្រាប់​ ប្តីនេះ​​អាក្រក់ខ្លាំង​ណាស់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​ជុំវិញ​ករណី​ម្ដាយ​និង​កូនស្រី​ស្លាប់​នៅ​ក្នុង​អណ្ដាតភ្លើង​យ៉ាង​រន្ធត់ កាលពី​វេលា​ម៉ោង​១​ និង​៣០​នា​តី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ឧសភា នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​​ត្រែង ស្រុក​ថ្មគោល គេ​សង្ស័យ​ជា​អំពើ​ឃាតកម្ម…

ខេត្តបាត់ដំបង ៖ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​ជុំវិញ​ករណី​ម្ដាយ​និង​កូនស្រី​ស្លាប់​នៅ​ក្នុង​អណ្ដាតភ្លើង​យ៉ាង​រន្ធត់ កាលពី​វេលា​ម៉ោង​១​ និង​៣០​នា​តី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ឧសភា នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​​ត្រែង ស្រុក​ថ្មគោល គេ​សង្ស័យ​ជា​អំពើ​ឃាតកម្ម ដែល​បង្ក​ដោយ​បុរស​ជា​ប្ដី និងជា​ឪពុក​ ។ ប្រភព​ព័​ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គឹ​ម ធឿ​ន អាយុ​៥២​ឆ្នាំ (​ម្ដាយ​) និង ឈ្មោះ គឹ​ម​សៀ​ក អាយុ​១៨​ឆ្នាំ (​កូនស្រី​) បាន​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម នៅ​ក្នុង​ភ្នក់ភ្លើង​នៅ​ក្នុងផ្ទះ​។

ជន​រង​គ្រោះ​មាន​ស្នាម​របួស​ត្រង់​ក​ដូច​គ្នា ដែល​គេ​សង្ស័យ​ស្នាម​អារ​ដោយ​កាំបិត ហើយ​ជន​ដៃដល់​គេ​ក៏​កំពុង​សង្ស័យ​បុរស​ឈ្មោះ​ ​យៃ ឡើយ អាយុ​៥២​ឆ្នាំ ដែល​ត្រូវជា​ប្ដី និងជា​ឪពុក​ជន​រង​គ្រោះ​តែ​ម្ដង (កម្ពុជា​ក្រោម​)​។ មាន​ហេតុផល​ជា​ច្រើន ​ដែល​គេ​សង្ស័យ​ទៅ​លើ​បុរស​ជា​ប្ដី​ជា​អ្នក​សម្លាប់​ប្រពន្ធ​និង​កូនស្រី​នេះ​។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូងរបស់​សមត្ថកិច្ច ក្រោយ​ពី​សួរនាំ​ទៅ​លើ​សាក្សី​មួយ​ចំនួន និងបាន​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​ខ្លះ​ៗនៃ​គ្រួសារ​នេះ​។

សមត្ថកិច្ច​ដែល​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​បាន​និយាយ​ថា ជន​រង​គ្រោះ​ម្ដាយ​និង​កូន មាន​ស្នាម​របួស​ធ្ងន់ធ្ងរ​ត្រង់​ក ហើយ​ដេក​ស្លាប់​ក្បែរ​គ្នា​នៅ​ក្នុងផ្ទះ​។ គេ​សង្ស័យ​ឃាតករ​សម្លាប់​ម្ដាយ​និង​កូនស្រី ហើយ​មុន​ពេល​ចាក​ចេញពី​ផ្ទះ ជន​ដៃដល់​បាន​ចាក់សោរ​ទ្វារផ្ទះ​ជាប់​ពី​ខាងក្រៅ រួច​ដុត​កំទេច​ទាំង​ផ្ទះ ទាំង​សាកសព​ប្រពន្ធ​និង​កូន​ក្នុង​គោលបំណង​បំបាត់​ភ្ដុ​តាង តែ​ត្រូវ​បាន​សមត្ថកិច្ច​និង​អ្នក​ភូមិ​ចេញ​អន្តរា​គម​៍​ប​ន្ល​ត់ ទើប​នៅ​សេសសល់​សាកសព​ខ្លះ​ៗ រីឯ​ជន​ដៃដល់​ដែល​គេ​សង្ស័យ​គឺជា​ប្ដី និង ជា​ឪពុក​បាន​រត់​បាត់​ទាំង​យប់​រហូត​ដល់​ពេល​នេះ គេ​មិនឃើញ​បុរស​ជា​ប្ដី​នេះ​ទេ សូ​ម្បី​ទូរស័ព្ទ​ក៏​បិទទៀត ​។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​ឈាន​ដល់​សម្លាប់​ប្រពន្ធ​និង​កូនស្រី​វ័យ​១៨​ឆ្នាំ​នេះ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា កន្លង​ទៅ ​គេ​តែង​ធ្លាប់​ឮ​ប្ដី​ប្រពន្ធ​នេះ​ឈ្លោះប្រកែក​គ្នា ដែល​ភាគច្រើន​នៅ​ពេល​ប្ដី​ស្រវឹង​។ ហើយ​ជម្លោះ​នោះ បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ធ្លាប់​ទម្លាយ​ប្រាប់​គេឯង​ថា ជម្លោះ​នោះ​តែង​កើតឡើង​ពេល​ប្ដី​គាត់​ស្រវឹង ហើយ​សុំ​រួម​ភេទ​គាត់​មិន​ព្រម​។ អ្នក​ភូមិ​ដែល​ធ្លាប់​បាន​ស្ដាប់​សំដី​ជន​រង​គ្រោះ​(​ប្រពន្ធ​) បាន​ប្រាប់​ថា ប្ដី​គាត់​តែង​ប្រចណ្ឌ​គាត់​ នៅ​ពេល​គាត់​បដិសេធ​មិន​ឲ្យ​រួមដំណេក​ម្ដង​ ។ ទំនង​ដោយសារ​តែ​ហេតុផល​បែប​នេះ​ហើយ ទើប​បង្ក​ជា​អំពើ​ហិង្សា​ រហូត​ហ៊ាន​សម្លាប់​ទាំង​ប្រពន្ធ​ទាំង​កូនស្រី​តែ​ម្ដង​។

ជាមួយនឹង​អំពើ​ហឹ​ង្សា​ដ៏​ព្រៃផ្សៃ​នេះ ក្រៅពី​ស្លាប់​ម្ដាយ​និង​កូនស្រី ជន​រង​គ្រោះ​បាន​ខូចខាត​លំនៅ​ឋាន​មួយ​ខ្នង​ទំហំ​៥​ម៉​x១០​ម៉ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ម៉ូតូ​២​គ្រឿង កង់​១​គ្រឿង រួម​ទាំង​សម្ភារទាំងអស់​ដែល​នៅ​ក្នុងផ្ទះ​មិន​អាច​ជួយ​រំដោះ​បាន​ឡើយ ​។ សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ពី​ពិនិត្យ​សាកសព និង សាកសួរ​អ្នក​ភូមិ​អំពី​ករណី​នេះ គេ​មិនឃើញ​ប្ដី​ស្ត្រី​រង​គ្រោះ​ទេ ហើយ​ទូរស័ព្ទ​ក៏​បិត​ហៅ​មិន​ចូល​ដែរ​ ។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​តាម​រកមុខ​សញ្ញា​ដែល​គេ​កំពុង​សង្ស័យ​នោះ​ហើយ​។ គេ​សង្ស័យ​ជន​ដៃដល់ អាច​គេច​ខ្លួន​ទៅ​ស្រុក​កំណើត តែ​សមត្ថកិច្ច​បាន​ពង្រាយ​អន្ទាក់​គ្រប់​ទីកន្លែង ដើម្បី​តាម​ចាប់​ជនសង្ស័យ ​៕

អត្ថបទសរសេរ ដោយ