ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ប្រៀប​ដូច​ទឹកថ្លា​ស្អាត​ឯ​បាប​ប្រៀប​បាន​នឹង​ញើស​ក្អែល

3 ឆ្នាំ មុន

អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​ពោល​ថា បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់​ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅ​ក្រហល់ក្រហាយ មិន​ខ្វាយខ្វល់ ជា​ចិត្ត​ក្សេមក្សាន្ត ។ បុណ្យ​នេះ​គឺជា​គុណជាតិ​ជម្រះចិត្ត​ឲ្យ​ស្អាត ប្រៀប​បាន​នឹង​ទឹក​បរិភោគ​ដែល​បរិសុទ្ធ…

អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​ពោល​ថា បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់​ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅ​ក្រហល់ក្រហាយ មិន​ខ្វាយខ្វល់ ជា​ចិត្ត​ក្សេមក្សាន្ត ។

បុណ្យ​នេះ​គឺជា​គុណជាតិ​ជម្រះចិត្ត​ឲ្យ​ស្អាត ប្រៀប​បាន​នឹង​ទឹក​បរិភោគ​ដែល​បរិសុទ្ធ ឬ​ទឹក​ងូត​ដែល​ថ្លា​ស្អាត ជម្រះ​ញើស​ក្អែល និង​បំបាត់​ការ​ស្រេកឃ្លាន ។ ម្យ៉ាងទៀត​បុណ្យ​គឺជា​អា​ហា​រ​បំប៉ន​ផ្លូវចិត្ត និង​ជា​ឱសថ​កម្ចាត់រោគ​គឺ​អំពើ​អកុសល ។

ចំណែក​បាប​ប្រៀប​បាន​ទៅ​នឹង​ញើស​ក្អែល ភាព​ក្ដៅស្អុះ ការ​ស្រេកឃ្លាន ឬ​ជំងឺ​រោគា​ផ្សេង​ៗ នៅ​ពេល​មាន​រាគៈ គឺ​ចិត្ត​មាន​ជំងឺ ឈឺ​ព្រោះ​ខឹង​ក្រោធ កំណាញ់ ច្រណែន អំនួត​អួតអាង រមិលគុណ​ជាដើម ឈ្មោះ​ថា​បាប ។

បាប​គឺជា​ចិត្ត​ដែល​កំពុង​ឈឺ រោលរាល​ដោយ​កម្តៅ​ទោសៈ ចំណែក​បុណ្យ​គឺជា​ឱសថ​កម្ចាត់រោគ​ទាំងអស់​នេះឯង​ឱ្យ​សាបរលាប ដូច្នេះ​គប្បី​សន្សំ​សេចក្តី​ល្អ​ឱ្យ​បាន​ច្រើន ជីវិត​នឹង​បាន​សុខ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ