ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចេះ​ស្វែងរក​សេចក្តីសុខ​ដោយ​ខ្លួនឯង

3 ឆ្នាំ មុន

សុខ​ដែល​អ្នក​ដទៃ​ផ្តល់​ឱ្យ​ជា​សុខ​មិន​ស្ថិតស្ថេរ​យូរអង្វែង​ទេ ហេតុនេះ​បុគ្គល​គប្បី​ស្គាល់​នូវ​សេចក្តីសុខ​របស់​ខ្លួន​ឱ្យ​ប្រាកដ និង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ​ក្នុង​ផ្លូវ​សុចរិត​ដើម្បី​សេចក្តីសុខ​ខ្លួនឯង​កុំ​ពឹង​អ្នក​ដទៃ​គេ​ផ្តល់​ឱ្យ​នោះ ។ ព្រោះ​ថាបើ​សេចក្ដីសុខ​របស់​យើង​ជាប់​ទាក់ទង​នឹង​អ្នក​ដទៃ ហើយ​ទាល់តែ​អ្នក​ដទៃ​ធ្វើ​អ្វី​ៗ​ត្រូវចិត្ត ទើប​យើង​បាន​សុខ​នោះ នឹង​លំបាក​រស់នៅ​ឲ្យ​បាន​សុខ​យូរអង្វែង​ណាស់ ទោះជា​បាន​សុខ​ខ្លះ ក៏​មិនមែន​ជា​ខ្លឹម​នៃ​សេចក្ដីសុខ​ពិតប្រាកដ​ដែរ…

សុខ​ដែល​អ្នក​ដទៃ​ផ្តល់​ឱ្យ​ជា​សុខ​មិន​ស្ថិតស្ថេរ​យូរអង្វែង​ទេ ហេតុនេះ​បុគ្គល​គប្បី​ស្គាល់​នូវ​សេចក្តីសុខ​របស់​ខ្លួន​ឱ្យ​ប្រាកដ និង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​អ្វី​ៗ​ក្នុង​ផ្លូវ​សុចរិត​ដើម្បី​សេចក្តីសុខ​ខ្លួនឯង​កុំ​ពឹង​អ្នក​ដទៃ​គេ​ផ្តល់​ឱ្យ​នោះ ។

ព្រោះ​ថាបើ​សេចក្ដីសុខ​របស់​យើង​ជាប់​ទាក់ទង​នឹង​អ្នក​ដទៃ ហើយ​ទាល់តែ​អ្នក​ដទៃ​ធ្វើ​អ្វី​ៗ​ត្រូវចិត្ត ទើប​យើង​បាន​សុខ​នោះ នឹង​លំបាក​រស់នៅ​ឲ្យ​បាន​សុខ​យូរអង្វែង​ណាស់ ទោះជា​បាន​សុខ​ខ្លះ ក៏​មិនមែន​ជា​ខ្លឹម​នៃ​សេចក្ដីសុខ​ពិតប្រាកដ​ដែរ គ្រាន់តែ​ជា​សុខ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ។

មាន​ន័យ​ថា សុខ​បែប​នេះ​គ្រាន់តែ​ជា​សេចក្តីសុខ​បន្លប់​ចិត្ត បន្លំ​ភ្នែក​គេឯង​តែ​ប៉ុណ្ណោះ មិនយូរ​ប៉ុន្មាន​សុខ​នេះ​ក៏​នឹង​រលត់​រលាយ​សាបសូន្យ​ទៅ​ហោង ។

សុខ​កើត​អំពី​ចិត្ត​សន្តោស​ក្នុង​របស់ទ្រព្យ​ដែល​ខ្លួន​មាន ចេះ​ល្មម​គ្រប់គ្រាន់ ហើយ​ស្គាល់ប្រមាណ​ក្នុង​ការ​ចាយវាយ​ប្រើប្រាស់​ញុំ​ា​ង​គ្រួសារ​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុចរិត​ទើប​ជា​សុខ​យូរអង្វែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ