ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សង្កត់ក​.​បុរស​ស្បែក​ខ្មៅ​រហូត​ស្លា.ប់​មេធាវី​ចោទ​ថា ​ជា​ករណី «​ឃាតក.ម្ម​គិត​ទុកជា​មុន​»

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖ មេធាវី​របស់​ក្រុម​គ្រួសារ​លោក George Floyd បុរស​ស្បែក​ខ្មៅ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​សង្កត់​.​ក​ជាប់​ជា​ច្រើន​នាទី បាន​បង្ករ​នូវ​ភាព​វឹកវរ​ពាសពេញ​សហរដ្ឋអាមេរិក​នោះ​បាន​ចោទប្រកាន់​ថា ទ​ង្វើ​របស់​មន្ត្រី​ប៉ូ​លី​សម្នាក់ គឺជា​បទ«​ឃាតកម្ម​គិត​ទុកជា​មុន​»​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC…

អា​មេ​រិ​ក​៖ មេធាវី​របស់​ក្រុម​គ្រួសារ​លោក George Floyd បុរស​ស្បែក​ខ្មៅ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​សង្កត់​.​ក​ជាប់​ជា​ច្រើន​នាទី បាន​បង្ករ​នូវ​ភាព​វឹកវរ​ពាសពេញ​សហរដ្ឋអាមេរិក​នោះ​បាន​ចោទប្រកាន់​ថា ទ​ង្វើ​របស់​មន្ត្រី​ប៉ូ​លី​សម្នាក់ គឺជា​បទ«​ឃាតកម្ម​គិត​ទុកជា​មុន​»​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ថ្ងៃ​ទី ៣១ ឧសភា​។

ប៉ូ​លិស​នៅ Minneapolis លោក Derek Chauvin ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កំរិត ៣ ដែល​ជា​ការ​បទ​ចោទ​ស្រាល​មួយ​ដែល​ក្រុម​គ្រួសារ​របស់​លោក George Floyd មិន​អាច​ទទួលយក​បាន ខណៈ​មេធាវី​របស់​ជន​រង​គ្រោះ​លោក Benjamin Crump បាន​ប្រាប់​សារព័ត៌មាន ទ​ង្វើ​របស់​មន្ត្រី​ប៉ូ​លិ​ស​ថា ​វា​ជា​ករណី​ឃាតកម្ម​កំរិត​ទី ១ ។

លោក​មាន​និយាយ​ថា «​យើង​គិត​ថា​គាត់​មាន​ចេតនា​ច … ព្រោះ​អស់​រយៈពេល​ជិត ៩ នាទី​ដែល​គាត់ (​ប៉ូ​លិស​) បាន​លុតជង្គង់​សង្កត់​នៅ​នឹង​.​ក របស់​បុរស​ម្នាក់​ដែល​កំពុង​សុំ​អង្វរ​ និង​សុំ​ដកដង្ហើម​នោះ » ។

នៅ​ក្នុង​ខ្សែ​វី​ដេ​អូ គេ​មើលឃើញ​ថា​ មន្ត្រី​ប៉ូ​លិស​លោក Derek Chauvin អាយុ ៤៤ ឆ្នាំ លុតជង្គង់​សង្កត់​.​ក របស់ Floyd អស់​រយៈពេល​ជា​ច្រើន​នាទី​កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​មុន ។ លោក Floyd អាយុ ៤៦ ឆ្នាំ​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​គាត់​មិន​អាច​ដកដង្ហើម​បាន​ទេ តែ​សមត្ថកិច្ច​នៅ​តែ​សង្កត់​.​ក បុរស​រូប​នេះ​នៅ​លើ​ផ្លូវថ្នល់​មិន​ព្រម​លែង​ឡើយ ។ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង មន្ត្រី​ប៉ូ​លី​ស ៣ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ការងារ​ផង​ដែរ ។

ការ​ស្លាប់​របស់​លោក George Floyd បាន​បង្ករ​ឲ្យ​មាន​បាតុកម្ម ក្លាយជា​កុបកម្ម​សឹង​ពេញ​សហរដ្ឋអាមេរិក​។ ដំបូង​ឡើយ ក្រុង​មីន​នី ប៉ូ​លី​ស​រដ្ឋ​មី​នី​សូ​តា ប្រកាស​នា​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០ ពី​ការ​ដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន ពុំ​ធ្លាប់​មាន​ពី​មុន​មក​សោះ បន្ទាប់​ពី​ផ្ទុះ​បាតុកម្ម និង​ការ​បះបោរ​៤​យប់​ជាប់​ៗ​គ្នា ដែល​ចលនា​បែប​នោះ​ឆ្លង​រាលដាល​ដល់ទី​ក្រុង​ធំ​ៗ​របស់​អា​មេ​រិ​ក ក៏​ទោះបី​មានការ​ចាប់ខ្លួន​ប៉ូលិស ដែល​ជា​អ្នក​យក​ជង្គង់ រួច​សង្កត់​.​ក​បុរស​ស្បែក​ខ្មៅ​ម្នាក់​លោក GEORGE KLOYD រហូត​ដល់​បាត់​បង់ជីវិត​ក្ដី​។ អំពើ​បែប​នេះ នាំ​ឲ្យ​កម្រើក​ឡើង​វិញ​ដំបៅ​ប្រកាន់ពូជសាសន៍​នៅ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ