ហាងឆេងលុយខ្មែរមានអត្រាយ៉ាងណាធៀបនឹងលុយប្រទេសសំខាន់ៗទាំងនេះ !


រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់របស់ប្រទេសសំខាន់ៗ មួយចំនួនមានអត្រាយ៉ាងណាដែរ នៅថ្ងៃដើមសប្តាហ៍នេះ ។ ដូច្នេះសម្រាប់អ្នកដែល និយមចាយប្រាក់ប្រទេសទាំងនេះ សូមមកដឹងពីហាងឆេងប្រចាំថ្ងៃ ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤១២០ រៀល និង ១អឺរ៉ូ ទិញចូល ៤៥៨១ រៀល លក់ចេញ ៤៦២៧ រៀល ខណៈ ដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៧៥១ រៀល និងលក់ចេញ ២៧៧៨ រៀល ។

ទន្ទឹមនេះដែរ ១យន់ចិន ទិញចូល ៥៧៧ រៀល លក់ចេញ ៥៨៣ រៀល ហើយ ១០០យ៉េន ជប៉ុន ទិញចូល ៣៨២២ រៀល លក់ចេញ ៣៨៦០ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៣៥ រៀល លក់ចេញ ៣៣៨ រៀល ។

ជាមួយគ្នានេះដែរ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩២១ រៀល លក់ចេញ ២៩៥០ រៀល ហើយដែល ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល ដោយឡែក ១០០០ ដុងវៀត ណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ