ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ស្ថា​ប​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំ​កម្ពុជា​-​ថៃ អាជ្ញា​ធរ​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់

3 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៣០ ឧសភា​ លោកផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត អមដំណើរ​ដោយ​ក្រុមការងារ​បាន​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បូ​តុង​អា​មេ និង​ក្រាល​កៅស៊ូ​ប្រភេទ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៣០ ឧសភា​ លោកផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត អមដំណើរ​ដោយ​ក្រុមការងារ​បាន​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បូ​តុង​អា​មេ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ១​ខ្សែ​នៅ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​លើក​ឡើង​ថា ៖ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន សុខ​សន្តិភាព​ពេញលេញ និង​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ឱ្យ​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័ន​នានា​ដូច​ជា​ ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រជាដើម​។

លោក​បាន​បន្ត​ថា​៖ ផ្លូវ​១​ខ្សែ​នេះ គឺជា​កត្តា​ជួយ​ជំរុញ សេដ្ឋកិច្ច​ខ្ពស់​នៅ​ពេល​ដែល​យើង​ស្ថាបនា​រួចរាល់ ព្រោះ​នៅ​តំបន់​នេះ ជាប់ ព្រំដែន​កម្ពុជា​+​ថៃ ដែល​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​ទំនិញ និង ដឹក​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​។ នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ផា​ន់ ចាន់​ធុ​ល បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​នៅ​សងខាង​ផ្លូវ និង​ប្រើប្រាស់​ផ្លូវ នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ក្នុង​ការ​ស្ថាបនា ផ្លូវ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​តាម ផែនការគ្រោងទុក ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា ឱ្យ ការ ប្រើប្រាស់​បាន​យូរអង្វែង​។

សូម​បញ្ជាក់​ថា​៖ ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​មួយ​ខ្សែ​នេះ មាន​ប្រវែង ៥២០០​ម៉ែត្រ ទទឹង​២៥ ម៉ែត្រ ក្នុង​នោះ​ក្រាល​បូ​តុង​អា​មេ ប្រវែង ១៥០០​ម៉ែត្រ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង ៣៧០០​ម៉ែត្រ ព្រមទាំង​កាយ​ប្រឡាយ​ដាក់​លូ​មុខកាត់​អ៊ុយ​សងខាង​ផ្លូវ ប្រវែង ១០៤០០​ម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ