ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ សមត្ថកិច្ច​ពង្រឹងកម្លាំង​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ច្រក​ទ្វារ​អន្តរ​​​ជាតិ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​ក្រុង​ប៉ោយ​​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ពង្រឹង​សន្តិសុខ​ការពារ​សណ្តាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង​ជា​លើក​ទី​២ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​ក្រុង​ប៉ោយ​​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ពង្រឹង​សន្តិសុខ​ការពារ​សណ្តាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង​ជា​លើក​ទី​២ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ជា​ពិសេស​នៅ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ទប់ស្កាត់​អំពើ​ប៉ុនប៉ង​បាតុកម្ម​ពី​ក្រុម​ណាមួយ​។

សេចក្តីរាយការណ៍​បន្ត​ថា ផ្លូវ​វៀង​ពី​ទឹកដី​កាស៊ីណូ ឆ្ពោះទៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ គេ​ឃើញ​មាន​សមត្ថកិច្ច​បាន​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​មិន​ឲ្យ​អ្នក​គ្មាន​ភារកិច្ច​ឆ្លងកាត់​ឡើយ​។​ដោយឡែក​លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត សមត្ថកិច្ច​ក៏​បាន​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​អ្នក​ឆ្លងកាត់​ចេញ​-​ចូល​ច្រក​ទ្វារ​អន្តរជាតិ​ដូច​គ្នា​។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ចុះ​ល្បាត​តាម​ដងផ្លូវ​ជា​ច្រើន​ផង​ដែរ​។ អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា​-​ថៃ បាន​ជួប​ចាប់ដៃ​គ្នា​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​សន្យា​ពង្រឹង​កិច្ចសហការ​ល្អ​នឹង​គ្នា បើ​ទោះជា​មាន​អ្វី​កើតឡើង​ក៏​ដោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ