ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជូនសង្សារ​ទៅ​ផ្ទះ​ លុះមកវិញអត់អីជិះ ហៅមិត្តភក្តិ​​មកយក បែរជា​ជួបគ្រោះ​ស្មាន​មិនដល់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​របស់នារីជា​​សង្សារ​ដឹកជូននាង​ទៅបន្ទប់ជួល លុះ​​​ត្រឡប់​មក​វិញ​អត់​មាន​អី​ជិះ​ក៏​បាន​ហៅ​​យុវជន​ម្នាក់ទៀត​ជា​មិត្តភក្តិ​ឲ្យ​យក​ម៉ូតូ​របស់​ខ្លួន​មកដឹក លុះពេល​យុវជន​ជាមិត្តភក្តិជិះម៉ូតូមកដឹក​យុវជន​ជាម្ចាស់ម៉ូតូ​ខាងលើ​ ក៏ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​កាប់​ប្លន់ បណ្តាល​ឱ្យ​យវុជនជាមិត្តភក្តិរងរបួសធ្ងន់ បន្ទាប់មកក្រុមជនសង្ស័យ​បាន​​យក​ម៉ូតូ​​មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង៣០​នាទី​រំលងអា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩…

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​របស់នារីជា​​សង្សារ​ដឹកជូននាង​ទៅបន្ទប់ជួល លុះ​​​ត្រឡប់​មក​វិញ​អត់​មាន​អី​ជិះ​ក៏​បាន​ហៅ​​យុវជន​ម្នាក់ទៀត​ជា​មិត្តភក្តិ​ឲ្យ​យក​ម៉ូតូ​របស់​ខ្លួន​មកដឹក លុះពេល​យុវជន​ជាមិត្តភក្តិជិះម៉ូតូមកដឹក​យុវជន​ជាម្ចាស់ម៉ូតូ​ខាងលើ​ ក៏ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​កាប់​ប្លន់ បណ្តាល​ឱ្យ​យវុជនជាមិត្តភក្តិរងរបួសធ្ងន់ បន្ទាប់មកក្រុមជនសង្ស័យ​បាន​​យក​ម៉ូតូ​​មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង៣០​នាទី​រំលងអា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ​ខែឧសភា​ ឆ្នាំ​២០២០​ នៅ​ចំណុច​មុខ​ផែស្ងួត​តេ​ង​ឡាយ តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​ ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​យុវជន​​ម្នាក់​ខាងលើ​ឈ្មោះ​សោម នី​ម ភេទ​ប្រុស អាយុ​២០​​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​ជិត​ផ្សា​រកំ​បូល ខណ្ឌ​កំ​បូល ជាម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០​២០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ត្រូវជនសង្ស័យ​ធ្វើសកម្មភាព​ប្លន់យកទៅបាត់​។ ​ចំណែកមិត្តភក្តិ​ដែលរងរបួសធ្ងន់​ឈ្មោះ​ឆួ​ន សុខុម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ចាក់​សាំង​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​ម្ចាស់​ម៉ូតូ​ខាងលើ។

តាម​ប្រភព​ពី​​យុវជន​ជា​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នារីជា​សង្សារ​របស់​​គាត់​​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​មក​លេង​បន្ទប់​ជួល​របស់​​គាត់​​ដែល​នៅ​ផ្សា​រកំ​បូល រហូត​ដល់​ម៉ោង​១១​យប់​ទើប​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ដោយសារ​យប់​ជ្រៅ​ ​ទើប​​គាត់​ក៏​បាន​ជូន​សង្សារ​ទៅ​ផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​របស់​សង្សារ​ដឹក​​ជូន​ទៅ​បន្ទប់​ជួល​របស់​​នាង​វិញ​នៅ​ខណ្ឌ​កំ​បូល ។

​តាម​ប្រភពដដែល​បានបន្ត​ថា បន្ទាប់​ពី​ជូន​នារី​ជា​សង្សារ​ដល់​បន្ទប់​​រួចរាល់​ហើយ ​គាត់​​មិន​មានអី​ជិះ​ត្រឡប់​ទៅ​បន្ទប់​ជួល​របស់​ខ្លួន​វិញ​ គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​បុរស​ជា​មិត្តភក្តិ​ម្នាក់​​ខាងលើ​ឲ្យ​ជិះ​ម៉ូតូ​របស់​​គាត់​មក​ដឹក​គាត់​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​។

តាមប្រភពដដែលបានប​ន្ត​ថា លុះដល់​វេលា​កើតហេតុ បុរស​ជា​មិត្តភក្តិ​ខាងលើ​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ៗ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើក៏​បាន​បត់​ឆ្វេង​ត្រឡ​ប់​ទៅ​ក្រោយ​វិញ ដើម្បី​ដឹក​​គាត់​ដែល​កំពុង​ឈប់​ចាំ​នៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ខណៈ​​នោះ​គាត់​មិន​ទាន់​បាន​ឡើង​ជិះ​ម៉ូតូ​ផង​នោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក ប្រដាប់​ទៅ​ដោយ​កាំបិត​បុ័ងតោ​មួយ​ដើម ​មក​ធ្វើ​សកម្មភាព​វាយ​និង​កាប់​ទៅ​លើ​បុរស​ជា​មិត្តភក្តិ​ខាងលើ​ចំ​ខ្នង​ និង​គូទ​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ​បន្ទាប់​ក្រុម​ជនសង្ស័យ​ក៏​​បាន​ជិះ​ម៉ូតូ​របស់​​គាត់​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ ក៏​មាន​រថយន្ត​របស់​មន្ទីរ​សម្រាក​ព្យាបាលឯកជន​បាន​ទៅ​ដឹក​យកបុរសជាមិត្តភក្តិ​ដែល​​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ​ចំណែកបុរសជាម្ចាស់ម៉ូតូ​​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង​​ ដើម្បី​តាម​ចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោស​តាម​ច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ