ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឆន្ទៈ​មោះមុត និង​ប្ដេជ្ញា​ចិត្ត​បន្ត​លើកកម្ពស់​ការ​អនុវត្ត​សិទ្ធិ​កុមារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មោះមុត និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​លើកកម្ពស់​ការ​អនុវត្ត​សិទ្ធិ​កុមារ ។ ការ​បង្ហាញ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧១ នៃ​ទិវា​កុមារ​អន្តរជាតិ​០១ មិថុនា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មោះមុត និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​លើកកម្ពស់​ការ​អនុវត្ត​សិទ្ធិ​កុមារ ។ ការ​បង្ហាញ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧១ នៃ​ទិវា​កុមារ​អន្តរជាតិ​០១ មិថុនា ខួប​លើក​ទី​១៩ នៃ​ទិវា​ពិភពលោក ប្រឆាំង​ពលកម្ម​កុមារ​១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២០ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០១ មិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មាន​ឆន្ទៈ​មោះមុត និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​លើកកម្ពស់​ការ​អនុវត្ត​សិទ្ធិ​កុមារ និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​នៅ​កម្ពុជា​» ។

សម្តេច​បន្ត​ថា ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​សំរាប់​ឆ្នាំ​នេះ​ទិវា​នេះ​ត្រូវ​បាន​អាក់​ខានមិនបាន​ប្រារព្ធ​ធ្វើ​ឡើង ដោយសារ​តែ​មានការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ (covid-19) ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន នៅ​លើ​ពិភពលោក ដោយ​ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។

សម្តេច​បន្ថែម​ថា ទោះបី​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរដែល​បណ្ដាល​មក​ពី​ជម្ងឺ​កូ​វី​ដ​-19 យ៉ាងណា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ឲ្យ​មានការ​រំលឹក​នូវ​ទិវា​ដ៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​ជា​ការ​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​រួម​គ្នា​បន្ត​លើក​ស្ទួយ​វិស័យ​សុខុមាលភាព​កុមារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ