ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយទាំងនេះ ធ្វើឱ្យលោកតាត្រេអរ​ឡើង​អួលដើម.កថ្លែងមិនចេញ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ ក្រោយ​ពី​គេហទំព័រកោះសន្តិភាព​​កោះសន្តិភាព​ បាន​ផ្សាយ​ពី​ជីវិត​តស៊ូ​និង​លំបាក​របស់​លោក​តា​អ​តីត​ទាហាន​២​ធ្នូ​រួច​មក ​ធ្វើ​អោយ​សប្បុរសជន​មាន​ក្តី​មេត្តា​បរិច្ចាគ​ថវិកា​ ​និង​សម្ភារ​​របស់​ខ្លួន​តាម​រយ​:​កោះសន្តិភាព​ យក​ទៅ​ជូន​ដល់​លោកតា​ ដោយ​ផ្ទាល់​ដៃ​រួម​មានថវិការ​១០០.០០០​រៀល ​ពី​លោកស្រី​លាស់​រ័​ត្ន​ចិន្តា ​និង​ស្វាមី ​តំណាង​ចែកចាយ​សម្រស់​ធម្មជាតិ​សាខា​ទួល​គោក​ថវិកា​៣០០០០០​រៀល​…

ខេត្ត​កំពង់ស្ពឺ​៖ ក្រោយ​ពី​គេហទំព័រកោះសន្តិភាព​​កោះសន្តិភាព​ បាន​ផ្សាយ​ពី​ជីវិត​តស៊ូ​និង​លំបាក​របស់​លោក​តា​អ​តីត​ទាហាន​២​ធ្នូ​រួច​មក ​ធ្វើ​អោយ​សប្បុរសជន​មាន​ក្តី​មេត្តា​បរិច្ចាគ​ថវិកា​ ​និង​សម្ភារ​​របស់​ខ្លួន​តាម​រយ​:​កោះសន្តិភាព​ យក​ទៅ​ជូន​ដល់​លោកតា​ ដោយ​ផ្ទាល់​ដៃ​រួម​មានថវិការ​១០០.០០០​រៀល ​ពី​លោកស្រី​លាស់​រ័​ត្ន​ចិន្តា ​និង​ស្វាមី ​តំណាង​ចែកចាយ​សម្រស់​ធម្មជាតិ​សាខា​ទួល​គោក​ថវិកា​៣០០០០០​រៀល​ ពី​លោក​ឧត្តម​សេនីយ៍ត្រី​ជូ​ សា​រុន ​មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ង​ខេត្តកំពង់ស្ពឺ​, លោក​ទ្រី​ វ​ណ្ឌី ​ប្រធាន​រតនាគារ​ខេត្ត​កំពង់​ស្ពឺ​ថវិការ​១០០.០០០​រៀល, អង្ករ​២​បាវ, ​ទឹកត្រី, ​ទឹក​សុ​ី​អុ​ី​វ​១​យួរ​, ជា​ទាន​របស់​ព្រះ​សុមេធ​វង្ស​ សុខ​ប៊ុ​ន​ ធឿ​ន ចៅអធិការ​វត្ត​ន​ន្ទ​មុនី ភ្នាក់ងារ​កោះសន្តិភាព​ថវិកា​​៥០០០០​រៀល ​។​

នា​ឱកាស​នោះ​ បន្ទាប់​ពី​ទទួល​ថវិកា​និង​អង្ករ​រួច​មក​លោកតា បាន​និយាយ​ទាំង​អួល​ដើម​កថា​អង្ក​និង​ថវិកា​ទាំងនេះ ​អាច​ជួយ​អោយ​លោកតា​ដោះ​ទាល់​បាន​មួយ​រយ​:​ដែរ​។​ លោកតា​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អស់​លោក​ម្ចាស់​ទាន ​សូម​មាន​សច​ក្តី​សុខ​ចំរុងចម្រើន​ក្នុង​ក្រុម​គ្រួសារ​ឈ្នះ​អស់​មាស​ត្រូវ​រក​សុ​ី​មានបាន​និង​សូម​ជួប​ប្រទះ​តែ​ពុ​ទ្ឋ​ពរ​៤​ប្រការ​គឺ​អាយុ​វណ្ណ​:​សុខ​:​ពល​:​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​រំលឹក​ថា លោកតា​នុ​ត​ ស៊ា​ន​ បាន​ប្រាប់​ថា​ គាត់​កើត​ឆ្នាំ 1937 ដោយ​មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់​ទទឹង​ឃុំ​ច្រក​ម្ទេស​ស្រុក​ប្រ​សូត្រ​ខេត្តស្វាយរៀង សព្វថ្ងៃ​រស់​ផ្ទះ​ខ្ទម​សង់​លើ​ដី​ចំណី​ស្ទឹង​នៅ​ភូមិ​ស្ទឹង​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ មាន​ប្រ​ព​ន្ធ ឈ្មោះ​មាស ​ផូ​ អាយុ​៧៣​ឆ្នាំ ។ លោកតា​បាន​រៀបរាប់​ថា​ បាន​ចូល​បម្រើកងទ័ព​តាំងពី​អាយុ៣៦ឆ្នាំ​ដោយ​កាលនោះ ​លោកតា​បាន​រត់​ភៀសខ្លួន​ពី​ស្រុក​កំណើត​ទៅ​កាន់​ប្រទេស​វៀតណាម​ ជាមួយ​មិត្ត​ភក្តិ​ជា​ច្រើន​ ដើម្បី​វាយ​រំដោះប្រទេស​ពី​របប​អាវ​ខ្មៅ ។​

ការ​ដែលរ​ត់ទៅ​ធ្វើ​កងទ័ព​រំដោះ​នេះ ​ដោយសារ​តែ​អាណិត​ពលរដ្ឋ​ខ្មែរ ​ដែល​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​ហើយ​ម្យ៉ាងទៀត​ដោយសារ​លោកតា​បានលឺ​ដំណឹង​ថា​មាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​បាន​ជួបជុំ​គ្នា​នៅ​ទីនោះ​រៀបចំ​គម្រោង​វាយ​រំដោះប្រទេស​ពី​ខ្មែរក្រហម ទើប​លោក​រា​នាំ​គ្នា​រត់​ចូល​ទៅ​ទីនោះ​ដើម្បី​បាន​បំរើ​ជា​កងទ័ព​។​លោកតា​បន្ត​ថា​ពេល​ដែល​លោកតា​បាន​ចូល​ដល់​ប្រទេស​វៀតណាម​ហើយ​មាន​ថ្នាក់ដឹកនាំ​កងទ័ព​នៅ​ទីនោះ​បាន​ទទួល​ដោយ​មាន​មេបញ្ជាការ​ឈ្មោះ​ជុំ​ណា​ល់​ជា​អ្នក​បំពាក់អាវុធ​ឲ្យ​គាត់​រួម​ទាំង​យុទ្ធ​មិត្ត​ជា​ច្រើន​រូប​ទៀត​ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ខ្មែរក្រហម​។​

កាលនោះ​លោកតា​រួម​ទាំង​មិត្ត​រួម​អាវុធ​ជា​ច្រើន​ទៀត​បាន​វាយ​ជាមួយ​កងទ័ព​ខ្មែរក្រហម​រហូត​ទទួល​បាន​ជ័យ​ជំនះ​នៅ​ថ្ងៃ​ទី 2 ធ្នូ​ឆ្នាំ 1978 គឺ​នៅ​ស្រុក​ស្នួល​តែ​ម្ដង​ ។ ​ក្រោយមក​លោកតា​ត្រូវ​បាន​ថ្នាក់លើ​បញ្ជូន​ឱ្យទៅ​កងពល​លេខ 7 ដែល​មាន​មេបញ្ជាការ​ឈ្មោះ​សំ​រិ​ន​ជា​អ្នកដឹកនាំ​ប្រយុទ្ធ​ចូល​មក​វាយ​រំដោះ​យក​ក្រុងភ្នំពេញ​ពី​ការ​កាន់កាប់​របស់​ពួក​ខ្មែរក្រហម​ដោយ​ក្រុម​របស់​លោកតា​ប្រយុទ្ធ​ទទួល​បាន​ជោគជ័យ​ជា​រឿយ​ៗ ​ថ្នាក់​លើ​ក៏​បាន​បញ្ជូន​ឱ្យមក​ប្រយុទ្ធ​នៅ​ទិស​ដៅ​ផ្លូវជាតិ​លេខ 4 ពេល​ដែល​ប្រយុទ្ធ​ចូល​ខេត្តកំពង់ស្ពឺ​បាន​ទទួល​ជោគជ័យ​ហើយ​និង​បាន​ប្រមូល​ប្រជាពលរដ្ឋ​ឱ្យ​ត្រឡប់​ចូល​មក​ភូមិឋាន​វិញ​អស់ហើយ​លោកតា​ក៏​ត្រូវ​បាន​ថ្នាក់លើ​ជ្រើសរើស​ទាហាន​ចាស់​ៗ​ត្រឡប់​យក​ទៅ​ការពារ​ក្រ​វ៉ា​ត់​ក្រុង​(​ម​ជ្ឈឹ​ម​)​បន្ទាប់​មក​នៅ​ចន្លោះ​ឆ្នាំ 198..​ចាំ​មិន​ច្បាស់ លោកតា​ក៏​ត្រូវ​បាន​ថ្នាក់លើ​រំសាយ​តែ​ម្ដង​។​

ចាប់​តាំង​អំពី​លោកតា​ត្រូវ​បាន​ថ្នាក់លើ​រំសាយ​មក​មិត្ត​ភ​ក្កិ​រួម​អាវុធ​ដែល​នៅ​ស្រុក​ជាមួយ​គ្នា​ធ្លាប់​បាន​បបួល​លោកតា​ថា​ទៅ​លេង​ផ្ទះ​មេ​របស់​ខ្លួន​ដែរ​តែ​លោកតា​មិន​ហ៊ាន​ទៅ​ទេ​ដោយ​ខ្លាច​ថា​មេ​ឥឡូវ​ឡើង​ធ្វើ​ធំ​(​មាន​ងារ​ជាស​ម្ដេច​អស់ហើយ​) ​ដូច្នេះ​គាត់​ម៉េច​នឹង​ឱ្យ​យើង​ជួប​ជាមួយ​គាត់​ដោយ​ងាយ​ៗ​។​

ជីវិត​លោកតា​ចាប់​តាំង​អំពី​ថ្នាក់លើ​រំសាយ​មក ​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ការ​សុ​ី​ឈ្នួល​រែក​ដី​រែក​ទឹក​នៅ​តាម​ពិធីបុណ្យ​ដើម្បី​យក​កម្រៃ​មក​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ​តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​លោកតា​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ​ព្រោះ​កាន់តែ​ជរា​កម្លាំង​ក៏​ទ្រុឌទ្រោម​ខ្លាំង​ណាស់​ទៅ​ហើយ​ដែរ​៕​​

អត្ថបទសរសេរ ដោយ