ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ពលរដ្ឋ​យើង​ភាគច្រើន​គោរព​ច្បាប់​ចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពលរដ្ឋ​យើង​ភាគច្រើន​គោរព ច្បាប់​ចរាចរណ៍ ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពលរដ្ឋ​យើង​ភាគច្រើន​គោរព ច្បាប់​ចរាចរណ៍ ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០១ មិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ « ដំណើរ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ពិនិត្យ​មើល​ការ​កសាង​ផ្លូវ និង​សមិទ្ធិ​ផល​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​មួយ​នេះ ។

សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​អង្គុយ​ខាង​មុខជា​មួយ​អ្នកបើកបរ​ពិនិត្យ​ឃើញ​ថា ពលរដ្ឋ​យើង​ភាគច្រើន​គោរព ច្បាប់​ចរាចរណ៍ តែ​ក៏​នៅ​មាន​បងប្អូន​មួយ​ចំនួន​តូច​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ដែរ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំណែក​ការ​ពាក់​ម៉ាស់​ការពារ​កូ​វី​ដ​១៩ ពិនិត្យ​ឃើញ​ថា មាន​ពាក់​តិចតួច​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ