ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ​ខេត្ត​ព្រះ​សីហ​នុ​ពេល​នេះ​ក៏​ស្អាត​មិន​ណ​យ​ដែរ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​លំហែ ងូតទឹក កម្សាន្ត នៅ​តាម​បណ្តាល​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ហើយ សូម​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​អនាម័យ​អោយ​មាន​របៀបរៀបរយ ។ ដោយ​ទុកដាក់​កាក​សំណល់​អោយ​បាន​សមរម្យ​ក្នុង​ធុងសម្រាម ដើម្បី​ងាយស្រួល…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​លំហែ ងូតទឹក កម្សាន្ត នៅ​តាម​បណ្តាល​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ហើយ សូម​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​អនាម័យ​អោយ​មាន​របៀបរៀបរយ ។ ដោយ​ទុកដាក់​កាក​សំណល់​អោយ​បាន​សមរម្យ​ក្នុង​ធុងសម្រាម ដើម្បី​ងាយស្រួល អាជ្ញាធរ បុគ្គលិក​សម្អាត និង​ឡាន​សម្រាម ប្រមូល​យក​ទៅ​ចោល ។ នេះ​បើ​យោង​តាម​ផេ​ករប​ស់លោក គួ​ច ចំរើន ផ្សាយ​ចេញ​នា​វេលា ម៉ោង​៩​ជាង​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ នេះ ។

ដោយកាលពី​ថ្ងៃ​ព្រឹក​មិ​ញ​នេះ​លោក គួ​ច ចំរើន បាន​ផុស​បន្ត​ថា​« ឆ្នេរ​កាន់តែ​ស្អាត ផ្លូវ​កាន់តែ​ងាយ​ធ្វើ​ដំណើរ ភ្ញៀវ​កាន់តែ​ច្រើន ហត់​បន្តិច តែ​រីករាយ និង​ស្វាគមន៍​បន្ថែម​ទៀត ។ ដោយ​កន្លង​មក លោក​បាន​ខំ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​មួយ​នេះ​ឲ្យ​ស្រស់​ស្អាត មាន​ប្រជា​ប្រជាប្រិយភាព មាន​ភ្លៀវ​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន។

សូមបញ្ជាក់បន្តថា ៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ ៕