ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ណាស់​លោក​ចោរ ធ្វើ​ជា​សួរ​រក​រោងចក្រ​ផលិត​សរសៃ​គុយទាវ តាម​ពិត​ឃើញ​កាបូប​លុយ​​ព្យួរ​នៅ​ដៃ​កង់​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ល្បិច​ខ្ពស់​ណាស់​ខណៈ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​ជិះ​កង់​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​ស្ងាត់​ហើយ​មានកា​បបូ​ប​លុយ​១​ព្យួរ​ជាប់​និង​ដៃ​កង់​ផង​នោះ បាន​ជិះ​ម៉ូតូ​ទៅ​ជិត​រួច​បាន​ធ្វើ​ជា​សួរ​ថា​«​មីង​ៗ​តើ​ស្គាល់​រោងចក្រ​ផលិត​ស​សៃ​គុយទាវ​ឬ​អត់0x017d7​»​។​ខណៈនោះ​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ​ភ្លេចខ្លួន​ប​ន្តិ​ខ​ស្រាប់តែ​ជន​នេះ​ឆក់​យក​កាបូប​ពី​ដៃ​កង់​រួច​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​កំពុង​ល្បាត​ជិត​នោះ​ចាប់ខ្លួន​បាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ​ស័ង្កសី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង…

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ល្បិច​ខ្ពស់​ណាស់​ខណៈ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​ជិះ​កង់​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​ស្ងាត់​ហើយ​មានកា​បបូ​ប​លុយ​១​ព្យួរ​ជាប់​និង​ដៃ​កង់​ផង​នោះ បាន​ជិះ​ម៉ូតូ​ទៅ​ជិត​រួច​បាន​ធ្វើ​ជា​សួរ​ថា​«​មីង​ៗ​តើ​ស្គាល់​រោងចក្រ​ផលិត​ស​សៃ​គុយទាវ​ឬ​អត់0x017d7​»​។​ខណៈនោះ​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ​ភ្លេចខ្លួន​ប​ន្តិ​ខ​ស្រាប់តែ​ជន​នេះ​ឆក់​យក​កាបូប​ពី​ដៃ​កង់​រួច​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​កំពុង​ល្បាត​ជិត​នោះ​ចាប់ខ្លួន​បាន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ​ស័ង្កសី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ខាងលើ​ឈ្មោះ ប៉ុក សុខ​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របប​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ​។​ ចំណែក​ស្ត្រី​រង​គ្រោះ
ឈ្មោះ ទ្រី ជា អាយុ​៥៨​ឆ្នាំ ស្នាំ​នៅផ្ទះ​ជួល​ក្នុងភូមិ​នោះ​ដែរ ហើយ​នៅ​ក្នុង​កាបូបដៃ​គាត់​នោះ​មាន​លុយ​ចំនួន​១,៦០០​ដុល្លារ​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​ខាងលើ​បាន​ជិះ​កង់​ចេញពីផ្ទះ​ជួល​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​ដោយ​មាន​កាបូប​លុយ​១​ព្យួរ​នៅ​ជាប់​និង​ដៃ​កង់​ផង​ដែរ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Zoomer-X ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FE-9942 ទៅ​ឈប់​ជិត រួច​ហើយ​ប្រើ​ល្បិច​ធ្វើ​ជា​សួរ​ថា​«​មីង​ៗ​តើ​ស្គាល់​រោងចក្រ​ផលិត​ស​សៃ​គុយទាវ​ឬ​អត់? ​»​។​

ខណៈនោះ​ស្ត្រី​រង​គ្រោះ​ក៏​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ លុះ​បន្តិច​ក្រោយមក​ខណៈ​ដែល​គាត់​រវល់​តែ​ឆ្លើយ​ភ្លេចខ្លួន​ស្រាប់តែ​ជនសង្ស័យ​ឆក់​យក​កាបូប​ពី​ដៃ​កង់​របស់​គាត់​បាន​សម្រេច រួច​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​យ៉ាង​តក់​ក្ត​ហល់​បំ​ផុត ប៉ុន្តែ​ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា​«​ចោរ​ៗ»​និង​រត់​តាម​ក្រោយ​ផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច គាប់​ជួន​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​កំពុង​ល្បាត​ជិត នោះ​ស្រាប់​ជួយ​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង ព្រមទាំង​ដកហូត​យក​បាន​កាបូប​លុយ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​។​បន្ទាប់​មក​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​៕​យន់ សុ​ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ