ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកទឹក​ត្នោត​ជួរ​សុខ​ៗ​មានគំនិត​វាយ​ប្លន់​អ្នក​រត់​ម៉ូតូឌុប​គេចខ្លួន​ជិត​១​ខែ ទីបំផុត​ជាប់អន្ទាក់​ដែល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល និង​នគរបាល​ប៉ុស្តិ៍​ស្នោរ​ដឹកនាំ​ដោយ​លោក​ម៉​ម ហោ អធិការរង​នគរបាល​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​ជន​ទាំងនេះ​អន្ទង​ហៅ​បុរស​ចំណាស់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ជិះ​នាំ​យក​ទៅ​វាយ​ប្លន់ កាលពី​ជិត​១​ខែ​មុន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល និង​នគរបាល​ប៉ុស្តិ៍​ស្នោរ​ដឹកនាំ​ដោយ​លោក​ម៉​ម ហោ អធិការរង​នគរបាល​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​ជន​ទាំងនេះ​អន្ទង​ហៅ​បុរស​ចំណាស់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ជិះ​នាំ​យក​ទៅ​វាយ​ប្លន់ កាលពី​ជិត​១​ខែ​មុន ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ទី​១-​ឈ្មោះ ធឹ​ម សិទ្ធិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របប​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល (​មិន​មាន​ផ្ទុក​គ្មាន​សារធាតុ​ញៀន​ទេ​) ។ ទី​២- ឈ្មោះ ម៉េ​ង សំ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ពង្រ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។

អ្នក​ទាំង​២​នាក់​នេះ បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​បុរស​ម្នាក់​ឈ្មោះ អ៊ុយ កុយ អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​1HN-1087 ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​វាយ​ប្លន់​នោះ​បាន​កើតឡើង​តាំងពី​វេលា​ល្ងាច ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ មក​ម្ល៉េះ​នៅ​ចំណុច​ព្រៃ​អូរ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ។

ដោយនៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​នាំ​គ្នា​ទៅ​ផឹក​ទឹកត្នោតជូរ​នៅ​ម្ដុំ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជនសង្ស័យ​ឈ្មោះ ធឹ​ម សិទ្ធិ បាន​បបួល​ឈ្មោះ ម៉េ​ង សំ​រិ​ទ្ធ ចេញ​ប្លន់​ម៉ូតូ ។ លុះ​ពេល​ឯកភាព​គ្នា​ហើយ ក៏​នាំ​គ្នា​ដើរ​ចាក​ចេញពី​កន្លែង​ផឹក​ទឹកត្នោតជូរ ទៅ​ដល់​ចំណុច​ភ្លើងស្តុប​ទួល​ពង្រ​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​បន្ត​ទៅ​កាន់​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​បានឃើញ​ជន​រង​គ្រោះ​កំពុង​អង្គុយ​ចាំ​ម៉ូយ​ក៏​បាន​ឲ្យ​ម៉ូតូ​កង់​បី​ឈប់ រួច​ហៅ​ឲ្យ​ឌុ​ប​បន្ត​ដោយ​ប្រាប់​ថា ទៅ​សាលា​កូរ៉េ ហើយ​បាន​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​២​ម៉ឺន​រៀល លុះ​ពេល​ទៅ​ដល់​ព្រៃ​អូរ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ។
ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ឈប់ និង​បាន​រើស​ដុំ​ថ្ម​វាយ​ទៅ​លើ​បុរស​រង​គ្រោះ ប្លន់​យក​ម៉ូតូ​បាន​សម្រេច រួច​បាន​ជិះ​គេចខ្លួន​បាត់ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​ន​គេ​បាល​ស្នោរ ។

ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍​នេះ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ ធឹ​ម សិទ្ធិ កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​ក្នុងភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ក៏​ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​រួច​ទើប​បន្ត​ទៅ​ឃាត់ខ្លួន​មោះ ម៉េ​ង សំ​រិ​ទ្ធ​ម្នាក់​ទៀត ។ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ