ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បា.ញ់​បង្ហោះ​យានអវកាស ​មាន​មនុស្ស​ជិះ​២​នាក់​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​SPACEX​កាលពី​ថ្ងៃ​ទី​៣០ ខែ​​ឧសភា​ ឆ្នាំ ២០២០ នៅ​រដ្ឋ​ផ្ល​រី​ដា បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​អា​មេ​រិ​ក​ដំបូង​គេ ដែល​បាន​បញ្ជូន​អវកាសយានិក​២​រូប ទៅ​កាន់​ទី​អវ​កាស…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​SPACEX​កាលពី​ថ្ងៃ​ទី​៣០ ខែ​​ឧសភា​ ឆ្នាំ ២០២០ នៅ​រដ្ឋ​ផ្ល​រី​ដា បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​អា​មេ​រិ​ក​ដំបូង​គេ ដែល​បាន​បញ្ជូន​អវកាសយានិក​២​រូប ទៅ​កាន់​ទី​អវ​កាស ដែល​នោះ​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​ផ្ដល់​ឲ្យ​សហរដ្ឋអាមេរិក​នូវ​មធ្យោបាយ​ថ្មី ក្នុង​ការ​ដឹក​ជញ្ជូន​ក្នុង​ទី​អវកាស បន្ទាប់​ពី​ផ្អាក​អស់​ពេល​៩​ឆ្នាំ​មក​។

កាំ​ជ្រួ​វ​អវកាស​បាន​បាញ់​បញ្ជូន​យានអវកាស​នោះ​របស់​SPACEX ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ISS ដោយ​វា​ទៅ​ភ្ជាប់​នឹង​ស្ថានីយ​នោះ​ដោយ​ស្វ័យប្រវត្តិ នា​ថ្ងៃ​ទី​៣១​ឧសភា វេលា​ម៉ោង​១៤​និង​២៩​នាទី​ម៉ោង​សកល​បើ​ពុំ​មាន​បញ្ហា​អ្វី​កើត​មាន​។ យាន​នោះ​ដែល​ដឹក​អវកាសយានិក​២​រូប លោក​BOB BEHNKEN និង​លោក DOUG HURLEY​ត្រូវ​បាន​បាញ់​បង្ហោះ ចេញពី​មជ្ឈ​មណ្ឌល​អវកាស​KENNEDY​រដ្ឋ​ផ្ល​រី​ដា ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ក៏​មាន​វត្តមាន មើល​ការ​បាញ់​បង្ហោះ​នោះ​ដែរ​។

កាំជ្រួច​កសាង​ដោយ​ក្រុមហ៊ុន​SPACEX​នៅ​ជិត ទីក្រុង​ឡុ​ស​អេ​ន​ចឺ​ឡេ​សបាន​បាញ់​បង្ហោះ​នា​វេលា​មោ​៉ោ​ង​១៥​និង​២២​នាទី​ម៉ោង​ក្នុងស្រុក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (ប្រភពវីដេអូ ៖ Futura) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ