ជិះ​ម៉ូតូ​ដេញ​វាយ​គេ​ ចុង​ក្រោយ​ដួល​​រង​របួស​​ទាំង​សងខាង


រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​២​នាក់​ជិះ​ម៉ូតូដេញ​វាយ​គេ ចៃដន្យ​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួល​​បោក​​ទៅ​នឹង​ផ្លូវ​រង​របួស​រលាត់​ដៃជើង​ទាំង​សងខាង ក្នុង​នោះ​នារី​ម្នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​ដែល​ត្រូវ​គេ​ដេញ​វាយ ម្នាក់​ឈ្មោះ នឿ​ន សុខ​នា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោង
ចក្រ ស្នាក់​នៅ​បុរី​ផ្សា​រកំ​បូល សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល មានស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​ឈ្មោះ គី​ម ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្តុំ​ផ្សារ​តូច ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ពួក​គេ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១L-៥២៤៥ មាន​គ្នា​៣​នាក់​គឺ​ប្រុស​ម្នាក់​ស្រី​២​នាក់ ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច​ក្នុង​បំណង​ទៅ​ផ្ទះ​ជួល ។ ឯ​ម៉ូតូ​១​គ្រឿង​ទៀត​រួម​ដំណើរ​មក​តាម​ក្រោយ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១R-៣៤៤៤ ជិះ​គ្នា​២​នាក់​គឺ​ប្រុស​ម្នាក់​ស្រី​ម្នាក់ ។ ចំណែក​ក្រុម​ជន​ដែល​ដេញ​វាយ មាន​គ្នា​២​នាក់​សុទ្ធតែ​ប្រុស ជិះ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BB-៧៦៤៤​។

ប្រភព​ព័ត៌មាន​ពី​មិត្តភក្ដិ​ជន​រង​គ្រោះ​ឈ្មោះ ចាន់ ធីតា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោង
ចក្រ ស្នាក់​នៅ​ក្នុង​បុរី​កំ​បូល សង្កាត់​កន្ទោក ខណ្ឌកំ​បូល ជិះ​ម៉ូតូ​១​គ្រឿង​ទៀត​មក​តាម​ក្រោយ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក និយាយ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៥​នាក់​ក្នុង​នោះ​ស្រី​៣​នាក់​ប្រុស​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​ហូប​ចុក​នៅ​ឯ​ត្រើយម្ខាង​ខាងកើត​ស្ពាន​ជ្រោយ​ចង្វា បំណង​ត្រឡប់​ទៅ​ផ្ទះ​ជួល​នៅ​ឯ​បុរី​ផ្សា​រកំ​បូល ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ដោយ​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់ និង​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ។

លុះ​ទៅ​ដល់​ខាងលិច​រង្វង់​មូល​ចោម​ចៅ​ស្រាប់​តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់​ស្រប​ទិស​គ្នា បាន​យក​ស្បែកជើង​វាយ​ជន​រង​គ្រោះ​ចំ​ក្បាល តែ​ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​គ្នា​ដួល​បោក​ទៅ​នឹង​ផ្លូវ​រង​របួស​រលាត់​ដៃជើង​ទាំងអស់​គ្នា ក្នុង​នោះ​មាន​នារី​ម្នាក់​រលាត់​មុខ​មួយ​ចំហៀង​ធ្ងន់​ជាងគេ ត្រូវ​បាន​រថយន្ត​គ្លីនិក​មួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ជិត​កន្លែង​កើតហេតុ​នោះ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​កើតហេតុ​រូប​គាត់​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​ឃើញ ក៏​បាន​ឃាត់​ជន​បង្ក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​ទៅ​ដល់​នាំ​ជន​ទាំង​រង​គ្រោះ​និង​ជន​បង្ក​ទៅ​ដោះស្រាយ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ជន​រង​គ្រោះ​មិនប្ដឹងប្តល់​ទេ គ្រាន់តែ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​របួស តែ​ភាគី​បង្ក​មិន​មាន​លុយ​សង​ភ្លាម​ៗ នគរ​បាល​ប៉ុស្តិ៍​ក៏​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ