ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​អង្គុយ​ផឹកស្រា​ហៅ​​​នាងៗ​មក​​កំដរ​ បែរ​ជា​វាយ​​បែកក្បាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​២​នាក់ ចូល​ផឹកស៊ី​ក្នុង​ហាង​មួយ​កន្លែង ហើយ​ហៅ​នារី​ម្នាក់មក​​អង្គុយ​កំដរ លុះ​ក្រុម​ក្មេង​ស្ទាវ​ឃើញ​បែប​នេះក៏​យក​ដប​ស្រា​វាយ​បែកក្បាល​បុរស​ចំណាស់​ម្នាក់ហូរ​ឈាម​ស្រោច​ខ្លួន រួច​បន្លំ​យក​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​ទៅ​បាត់​មួយ​គ្រឿង​ទៀត ។ ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​២​នាក់ ចូល​ផឹកស៊ី​ក្នុង​ហាង​មួយ​កន្លែង ហើយ​ហៅ​នារី​ម្នាក់
មក​​អង្គុយ​កំដរ លុះ​ក្រុម​ក្មេង​ស្ទាវ​ឃើញ​បែប​នេះក៏​យក​ដប​ស្រា​វាយ​បែកក្បាល​បុរស​ចំណាស់​ម្នាក់ហូរ​ឈាម​ស្រោច​ខ្លួន រួច​បន្លំ​យក​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​ទៅ​បាត់​មួយ​គ្រឿង​ទៀត ។ ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ហាង​យីហោ​«​ជំនោរ​លី​លី​» តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

បើ​តាម​បុរស​ម្នាក់​ដែល​អង្គុយ​ផឹកស៊ី​ជាមួយ​ជន​រង​គ្រោះ ឲ្យ​ដឹង​ថា ពួក​គាត់​២​នាក់​ជន​រង​គ្រោះ​បាន​មក​អង្គុយ​ផឹកស៊ី​នៅ​ហាង​ខាងលើ និង​បាន​ហៅ​ស្រា​បៀរ​ដប​ចំនួន​២​កញ្ច្រែង​ស្មើនឹង​១២​ដប​មក​ផឹក ។ ពេល​កំពុង​អង្គុយ​ផឹក ជន​រង​គ្រោះ​បាន​ហៅ​នារី​មក​អង្គុយ​ក្បែរ​ថា​«​ស្រី​អូន​មក​អង្គុយ​ជិត​បង ចាំ​បង​ឱ្យ​លុយ​» ។

ប្រភព​ព័ត៌មាន​បន្ត​ថា ពេល​បាន​នារី​អង្គុយ​ជិត ជន​រង​គ្រោះ​ក៏​បាន​ផឹកស៊ី​ហើយ​និយាយ​លេង​ធម្មតា ។ ពេល​នោះ ក៏​មាន​ក្រុម​ក្មេង​ស្ទាវ​ដែល​អង្គុយ​ផឹកស៊ី​នៅ​តុ​ជិត​នោះ​ដើរមក ហើយ​យក​ដប​ស្រា​បៀរ​វាយ​ក្បាល​បុរស​ចំណាស់​ម្នាក់ ក្នុង​ចំណោម​២​នាក់​នោះ​បណ្ដាល​ឲ្យ​បែកក្បាល រួច​ក៏​បន្លំ​យក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​របស់​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ពេល​នោះ​បុរស​រង​គ្រោះ បាន​ខ្ចី​ទូរស័ព្ទ​របស់​មិត្តភក្តិ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ ឲ្យ​មក​ដឹក​ទៅ​ព្យា​បាល​​របួស​នៅ​មន្ទីរពេទ្យ រួច​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ