ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​បន្ត​កើនឡើង​វិញ ក្រោយ​ដក​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រទេស​ជប៉ុន​បាន​ប្រកាស​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី ចំនួន​៧៥​ករណី និង​មាន​អ្នក​បាត់បង់​ជីវិត​ស្លាប់​ចំនួន​១២​នាក់ នៅ​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ទី​បួន​ជាប់​ៗ​គ្នា ដែល​ប្រទេស​នេះ​មានការ​កើនឡើង​នៃ​ករណី​វីរុស​នេះ…

ប្រទេស​ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រទេស​ជប៉ុន​បាន​ប្រកាស​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី ចំនួន​៧៥​ករណី និង​មាន​អ្នក​បាត់បង់​ជីវិត​ស្លាប់​ចំនួន​១២​នាក់ នៅ​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ទី​បួន​ជាប់​ៗ​គ្នា ដែល​ប្រទេស​នេះ​មានការ​កើនឡើង​នៃ​ករណី​វីរុស​នេះ ចាប់តាំងពី​ការ​ប្រកាស​ដក​ចេញ​នូវ​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។

នេះ​នាំ​ឱ្យ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​នៅ​ក្នុង​ប្រទេស​ជប៉ុន កើន​ដល់ ១៧,៥១៦​ករណី ដែល​នៅ​លើ​ដីគោក​ចំនួន ១៦,៨០៤​ករណី និង​ផ្ទៃ​ទឹក​លើ​នាវា Diamond Princess ចំនួន ៧១២​ករណី ខណៈ​ដែល​ករណី​បាត់បង់​ជីវិត​ឡើង​ដល់ ៨៩៩​ករណី​។

ភាគ​ខាងត្បូង​នៃ​ទីក្រុង Kitakyushu បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ចំនួន ២៦​ករណី នៅ​ថ្ងៃ​សុក្រ ដែល​វា គឺជា​កន្លែង​សម្បូរ​អ្នក​ឆ្លង​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ និង មន្ទីរពេទ្យ​។ ទីក្រុង​នេះ មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​ចំនួន ៦៩​ករណី នៅ​ក្នុង​ស​ប្តា​ហ៍​មុន​។

នៅ​ទីក្រុង​តូ​ក្យូ ការ​ឆ្លង​ថ្មី​ចំនួន ២២​ករណី និង​ការ​បាត់​បង់ជីវិត​ចំនួន ៣​ករណី ត្រូវ​បាន​រាយ​ការណ៍​​កាលពី​ថ្ងៃ​សុក្រ ដែល​បង្ហាញ​ពី​ការ​កើនឡើង​នូវ​ការ​ឆ្លង​នៃ​ជំងឺ​នេះ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ី​ន​ហ្សូ​អា​បេ បាន​ដក​ចេញ​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទាំង​ស្រុង​នៅ​កាលពី​ថ្ងៃ​ច័ន្ទ​។ ទីតាំង​ភាគច្រើន​នៃ​ប្រទេស​នេះ​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​រួច​ហើយ លើកលែងតែ​ទីក្រុង​តូ​ក្យូ​និង​ខេត្ត​ចំនួន​៤ ផ្សេង​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ