ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិនតៃវ៉ាន់​ម្នាក់​​រៀបចំ​អូស​ម៉ូតូ​ដឹក​ប្រពន្ធ​​មានផ្ទៃពោះ​ទៅ​បើក​លុយ​ ​បែរជា​ជួប​គ្រោះអកុសល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់​បាន​មាន​បំណង​ជូន​ប្រពន្ធ​ជនជាតិ​ខ្មែរ​ទៅ​បើក​លុយ​នៅ​រោងចក្រ ប៉ុន្តែ​ខណៈ​​ពេល​​គាត់​ចាប់​កាន់​ម៉ូតូ​រៀបចំ​អូស​ចេញ​ក្រៅ​បន្ទប់ជួល​​ក្នុង​គោល​បំណង​ឌុ​ប​ប្រពន្ធ ស្រាប់តែ​ដួល​ប្រកាច់​​បាត់បង់ជីវិត​ចោល​ប្រពន្ធ​និង​កូន​ភ្លាម​ៗ​មួយ​រំពេច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​សមត្ថ​ក​ិច្ច​នគរបាល​បាន​អះអាង​ថា​ ជន​រង​គ្រោះ​​បាត់បង់ជីវិត​ដោយសា​​ជំងឺ​លើសឈាម​និង​ខ្យល់គ​។ ហេតុការណ៍​​ខាងលើ​នេះ​​បាន​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់​បាន​មាន​បំណង​ជូន​ប្រពន្ធ​ជនជាតិ​ខ្មែរ​ទៅ​បើក​លុយ​នៅ​រោងចក្រ ប៉ុន្តែ​ខណៈ​​ពេល​​គាត់​ចាប់​កាន់​ម៉ូតូ​រៀបចំ​អូស​ចេញ​ក្រៅ​បន្ទប់ជួល​​ក្នុង​គោល​បំណង​ឌុ​ប​ប្រពន្ធ ស្រាប់តែ​ដួល​ប្រកាច់​​បាត់បង់ជីវិត​ចោល​ប្រពន្ធ​និង​កូន​ភ្លាម​ៗ​មួយ​រំពេច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​សមត្ថ​ក​ិច្ច​នគរបាល​បាន​អះអាង​ថា​ ជន​រង​គ្រោះ​​បាត់បង់ជីវិត​ដោយសា​​ជំងឺ​លើសឈាម​និង​ខ្យល់គ​។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ដែល​​បាត់បង់ជីវិត​ខាងលើ​ឈ្មោះ​ឡុ​ង គឺ​ហាវ​ជេ​ក​ឃី​ត (​ហៅ​ជេ​ក​គី​)​ អាយុ​៦៣​ឆ្នាំ ជា​ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​មេការ​រោងចក្រ​កាត់ដេរ ចំណែក​ស្ត្រី​​ជា​ប្រពន្ធ​ឈ្មោះ​ណុ​ង ស្រី​ពេជ្រ អាយុ​៣៤​ឆ្នាំ​ជា​ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ឌុ​ក ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ ​គ្រួសារនេះ​ស្នាក់​​នៅបន្ទប់​​ជួល​ក្នុងភូមិឃុំ​​កើតហេតុ​ខាងលើ​។

​ស្ត្រីជា​ប្រពន្ធ​​បាន​​រៀបរាប់​ឱ្យ​ដឹង​ថា​គាត់​បាន​រៀប​ការ​និង​រស់នៅ​ជាមួយ​​បុរសរងគ្រោះ​ខាងលើ​ជា​ប្ដី​ប្រពន្ធ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​កូន​២​នាក់​ ​ក្នុង​នោះ​កូនប្រុស​ម្នាក់​ទើបបាន​អាយុ​១​ខួប និង​កំពុង​មាន​ផ្ទៃពោះ​កូន​ម្នាក់​ទៀត​៥​ខែ ។ ប្ដី​របស់​​គាត់​​មាន​ជម្ងឺ​ប្រចាំ​កាយ​ក្រួសក្នុងប្រមាត់​និង​លើសឈាម​យូរ​មក​ហើយ ។

ស្ត្រីជា​ប្រពន្ធបាន​រៀបរាប់បន្ត​​ថា នៅ​មុន​ពេល​កើតហេតុ​ ក្រោយ​ពី​ដាំ​បបរ​ហូប​រួច​ហើយ​ ​គាត់​​និង​ប្ដី​បាន​រៀបចំ​ទៅ​បើក​លុយ​នៅ​រោងចក្រ ហើយ​ខណៈនោះ​ប្ដី​បាន​ដើរ​សំដៅ​ទៅ​ម៉ូតូ​ដើម្បី​អូស​ចេញ​ក្រៅ​ជិះ​ឌុ​ប​គ្នា​ទៅ​កាន់​រោងចក្រ​ ខណៈ​ពេល​ប្តី​​បម្រុង​នឹង​អូស​ម៉ូតូ​ចេញ​ទៅ​ហើយ​ ស្រាប់តែ​ប្ដី​​របស់គាត់​បាន​​ដួល​ប្រកាច់​ត្រដរខ្យល់​តែ​ម្ដង ​លុះពេលឃើញបែបនេះ ​គាត់​​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ ក៏​បាន​ស្រែកហៅ​ឱ្យ​​អ្នក​ជិតខាង​ជួយ ប៉ុន្តែ​ជួយ​មិន​ទាន់​ឡើយ​ ដោយ​ប្ដី​​របស់គាត់​​បាន​បាត់បង់ជីវិត​បាត់​ទៅ​ហើយ​។

តាម​ប្រភពពី​នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ​ ស្ត្រី​ជា​ប្រពន្ធ​បាន​រាយការណ៍​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​កោសល្យវិច័យ​។​

ក្រោយ​ការ​ពិនិត្យ ​លទ្ធផល​បាន​បញ្ជាក់​ថា​ បុរស​ចំណាស់​ជនជាតិ​ចិនតៃវ៉ាន់​រូប​នោះ​​បានបាត់បង់ជីវិត​​ដោយសារ​តែ​ជម្ងឺលើសឈាម​និង​ខ្យល់គ ហើយ​សព​ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​បន្ត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ