ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាងណា! កុង​តឺន័​រ​​ក្រឡាប់នៅគល់ស្ពានព្រះមុនីវង្ស​លាន់ដូចរន្ទះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​ទូ​កុងតឺន័​មួយ​គ្រឿង​បើក​លឿន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មក​ដល់​ស្ពាន​ព្រះ​មុនី​វង្ស​ជា​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ បណ្តាល​ឱ្យ​​រថយន្ត​គ្រលែង​​​ផ្អៀង​ក្រឡាប់​ផ្ងារ​​​ជើង​នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុ​ច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ សង្កាត់​ច្បារ​អំពៅ​២…

រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​ទូ​កុងតឺន័​មួយ​គ្រឿង​បើក​លឿន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មក​ដល់​ស្ពាន​ព្រះ​មុនី​វង្ស​ជា​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ បណ្តាល​ឱ្យ​​រថយន្ត​គ្រលែង​​​ផ្អៀង​ក្រឡាប់​ផ្ងារ​​​ជើង​នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុ​ច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

រថយន្ត​សណ្តោងទូកុងតឺន័រ​មួយគ្រឿង​ខាងលើ​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-8196 អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា​ មុនពេល​​កើតហេតុ​ ​គេឃើញ​រថយន្ត​សណ្តោងទូងកុ​ង​តឺន័រ​មួយគ្រឿង​ខាងលើ​ធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិស​ដៅ​ពី​ខេត្ត​ចូល​មក​ក្នុង​ក្រុងភ្នំពេញ​ លុះ​ពេល​ធ្វើ​ដំណើរ​មក​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ដែល​ជា​ចំណុ​ច​ផ្លូវ​កោង​ ហើយ​រថយន្ដ​បើក​លឿន​មិន​បន្ថយល្បឿន​ទៀត​នោះ​ បណ្តាល​អោយ​រថយន្ត​គ្រ​​លែង​ផ្អៀង​ក្រឡាប់​ផ្ងារជើង​​លាន់​ស្នូរ​ដូច​រន្ទះ​​បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចោមរោម​មើល​គ្រប់​គ្នា ។

តាម​ប្រភព​ខាងលើបាន​បន្ត​ថា ក្នុងហេតុការណ៍​​ខាងលើ​នេះ​​បណ្តាល​អោយ​ក្បាល​រថយន្ត​ខូចខាត​យ៉ាងដំណំ និង​បែក​​ខឿន​​ផ្លូវ​បន្តិចបន្តួច ​ចំណែកអ្នកបើកបរ​រថយន្ត​រត់​គេចខ្លួន​បាត់​ ​បន្សល់ទុក​តែ​រថយន្ត​ក្រឡាប់​ផ្ងារជើង​​កន្លែងកើតហេតុ​ ។

ក្រោយ​កើតហេតុ​ រថយន្ត​​សណ្តោងទូកុងតឺន័រ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ជំនាញ​ចរាចរណ៍​ក្រុង​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ