ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ ស្ត្រី​ជា​មេខ្យល់​២​នាក់ ក្នុង​ករណី​​ញុះញុង​ឲ្យ​ក្មេង​តូច​ៗ​ដើរ​សុំទាន​តាម​​ផ្លូវ​(​វីដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សោ សុ​តា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្រី​២​នាក់​ជា​មេខ្យល់​.​ញុះញុង​ឲ្យ​ក្មេង​ជា​អនីតិជន​ដើរ​សុំទាន​តាម​ភ្លើងស្តុប…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សោ សុ​តា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្រី​២​នាក់​ជា​មេខ្យល់​.​ញុះញុង​ឲ្យ​ក្មេង​ជា​អនីតិជន​ដើរ​សុំទាន​តាម​ភ្លើងស្តុប និង​ផ្លូវ​សាធារណៈ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​បើក​ការ​ស៊ើបអង្កេត​ឈាន​ដល់​ការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។

ជនសង្ស័យ​ជា​មេខ្យល់​ខាងលើ​ឈ្មោះ ឆែ ធឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​អន្ទុង​៤ សង្កាត់​​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ នួន ទូច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​អន្ទុង​៤ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​មុខរបរ​មិន​ពិតប្រាកដ ។

អ្វី​ដែល​គេ​បាន​សង្កេត​ឃើញ​មុន​ពេល​សមត្ថកិច្ច​នាំ​មេខ្យល់​ទាំង​២​នាក់​ទៅ​ឃុំខ្លួន ក៏​មាន​ម៉ូតូ​កង់​បី​មួយ​គ្រឿង​បាន​ដាក់​ក្មេង​ៗ​ប្រុស​ស្រី​ប្រមាណ​បួន​ទៅ​ដប់​នាក់ ទៅ​ទម្លាក់​នៅ​មុខ​បរិ​វេណ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ពេល​នោះ​ពួក​គេ​បាន​សុំ​ការ​អនុញ្ញាតិ​ពី​ឆ្មាំ​ង​ការពារ​តុលាការ ដើម្បី​ចូល​ជួប​សួរ​សុខ​ទុក​មេខ្យល់​នោះ ប៉ុន្តែ​មិន​ត្រូវ​បាន​ឲ្យ​ចូល​ជួប​នោះ​ទេ ទើប​ពួក​គេ​នៅ​ពពាក់ពពូន​អើត​.​ក​មុខ​ច្រក​ទ្វារ​ចេញ​-​ចូល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​ពេល​រថយន្ត​សមត្ថ​កិច្ច​ដឹក​ស្ត្រី​ទាំង​២​នាក់​ទៅ​កាន់​ពន្ធនាគារ ទើប​ពួក​គេ​ជិះ​កង់​បី​ចាកចេញ​ទៅ​វិញ ។

សូម​បញ្ជាក់​ថា កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​តាម​ចំណារ​អនុញ្ញាតិ​ឲ្យ​បង្ក្រាប​ជាក់ស្តែង​របស់​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​កេងប្រវ័ញ្ច​ពលកម្ម​កុមារ ក្នុង​រូបភាព​បង្ខំ​ឲ្យ​ក្មេង​ដើរ​សុំទាន​តាម​ភ្លើង​ស្តុប រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មេខ្យល់​២​នាក់ និង​សង្គ្រោះ​កុមារ​រង​គ្រោះ​៦ នាក់ ។

បើ​តាម​លោក​វរសេនីយ៍ឯក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ ពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ខាងលើ​នឹង​ត្រូវ​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សង្គមកិច្ច​យក​ទៅ​គ្រប់គ្រង ។

លោក កែវ ធា បន្ត​ថា ករណី​ខាងលើ​នេះ សមត្ថកិច្ច​យើង​បាន​សង្គ្រោះ​កុមារ​រង​គ្រោះ​ចំនួន​៦​នាក់ (​ស្រី​៣​នាក់​) ក្នុង​នោះ​មាន​ទារក​ចំនួន​២​នាក់ ដែល​ជា​ករណី​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ (​ក្នុង​រូប​ភាព​ដើរ​សុំទាន​) នៅ​ចំណុច​ក្នុង​ផ្សា​របឹង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​បាន​នាំ​ទៅ​កាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ