ទីបំផុត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កំពូល​ស្តើង​កំពូល​​អេ​ក្រង់ Huawei Y8p បង្ហាញ​វត្ត​មាន​ក្នុង​តម្លៃ​ល្អ​បំផុត មិន​លើស Huawei Y6p ប៉ុន្មាន​ទេ


ភ្នំពេញ ៖ យប់មិញ​នេះ វត្តមាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី 3​ម៉ូ​ដែល Huawei Y8p ស្មា​ត​ហ្វូ​ន​កំពូល​ស្តើង កំពូល​អេ​ក្រង់ តម្លៃ $219 Huawei Y6p សាក​ម្តង​លេង​បាន​បី​ថ្ងៃ​តម្លៃ $139 និង Huawei Y5p កាមេរ៉ា​គ្រាប់​ឡុកឡាក់ តម្លៃ $99 លើ​ឆាក​តន្ត្រី nova Concert ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក Huawei Mobile ផ្ទុះ​ការ​គាំទ្រ​ខ្លាំងក្លា​។

រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y8p តម្លៃ $219 Huawei Y6p តម្លៃ $139 និង Huawei Y5p តម្លៃ $99 និង​ទទួល​បានការ​បន្ថែម​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប Audi Q2 មួយ​គ្រឿង​ភ្លាម​ៗ​។

ស្មា​ត​ហ្វូ​ន​រៀមច្បង ត្រកូល Y Huawei Y8p ត្រូវ​បាន​ក្រុមហ៊ុន​ហួ​វៃ រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ជាមួយនឹង​រូបរាង​កំពូល​ស្តើង កំពូល​អេ​ក្រង់​ទំហំ 6.3” OLED HUAWEI Dewdrop Display កម្រិត​បង្ហាញ FHD+ (2400 x 1080) ភ្ជាប់​បច្ចេកវិទ្យា​ស្គេ​ន​ក្រយៅ​ដៃ​លើ​អេ​ក្រង់​ដំបូង​គេ​បង្អស់ លឿន និង​សុវត្ថិភាព​បំផុត​ត្រឹមតែ 0.35​វិនាទី អម​ដោយ មុខងារ​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TÜV Rheinland® របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ មាន​កាមេរ៉ា​មុខ​ចំ​កណ្តាល​ទំហំ 16MP(ƒ/2.0) ភ្ជាប់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ជំនាន់​ចុង​ក្រោយ ធ្វើ​ឲ្យ​រូបភាព​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​ស្អាត កាន់​លេចធ្លោ និង​ជឿជាក់​បំផុត ទោះបី​ចង់​ថតរូប​ស៊ែ​ល​ហ្វី ដោយ​យក​ព្រះអាទិត្យ​រៀប​លិច​ជា​ផ្ទៃ​ខាងក្រោយ​ក៏​មិន​ថ្វី ឬ​ក៏​ស៊ែ​ល​ហ្វី​ព្រាល​ផ្ទៃ​ខាងក្រោយ​វិញ​ក៏​អស់​កង្វល់ មិន​ថា​ពេល​ព្រឹក​ថ្ងៃ​យប់ ឬ​ទីកន្លែង​ដែល​មាន​ពន្លឺ​ទាប​ក៏​ដោយ ធានា​ថា​ដឹង​តែ​ពេញចិត្ត​គ្រ​ប៉ុស្តិ៍​តែ​ម្តង​។

ផ្នែក​ខាង​ខ្នង ស្មា​ត​ហ្វូ​ន​Huawei Y8p ត្រូវ​បាន​រចនា​បែប​3D ជាមួយ​ជម្រើស​ពីរ​ពណ៌​គឺ គ្រី​ស្តា​ល់​ទឹកកក និង​ខ្មៅ​ឥន្ទធនូ បំពាក់​នូវ​កាមេរ៉ា​ក្រោយ AI 3​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 48MP Hi-Res AI (f/2.0) សម្រាប់​ថត​ប្លង់​ទូទៅ ថត​ច្បាស់​ស្អាត​គ្រប់​ប្លង់ គ្រប់​ប៉ុស្តិ៍ មិន​ថា​ព្រឹក​ថ្ងៃ​យប់ ឬ​ទីកន្លែង​ដែល​ពន្លឺ​ខ្សោយ ធ្វើ​ឲ្យ​ការ​ថតរូប Lifestyle របស់​អ្នក​កាន់តែ​ស៊ី​វិ​ល័យ​សម្បូរ​បែប ហើយ​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Portrait Mode) កាន់តែ​លេចធ្លោ​។ មុខងារ AI Image Stabilization Night Mode (​ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​16​ស្ទីល​) អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថតរូប​ពេល​យប់ ឬ​ទី​ងងឹត​ឥត​សំចៃ​ដៃ ដោយ​មិន​ចាំបាច់​ស្ពាយ​ជើង​ទម្រ​ង​តាម​ខ្លួន​នាំ​តែ​ហត់​ខ្លួន ហើយ​លែង​ខ្លាច​ថតរូប​ពេល​យប់​ទៀត​ហើយ​។

រឹតតែ​អស្ចារ្យ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឆ្លាត​វៃ AI សម្គាល់​ប្លង់​ថតរូប​រហូត​ដល់​ទៅ​22​ប្លង់ អាច​បែងចែក​ដាច់​នូវ​រូបភាព​មនុស្ស​សត្វ រុក្ខជាតិ ទឹកដី​ផ្ទៃមេឃ អគារ ម្លូ​ប​អាហារ ទេសភាព -​ល​-​បាន​យ៉ាង​ជាក់ច្បាស់ និង​អនុញ្ញាត​ឲ្យ​អ្នក​បន្ថែមបន្ថយ​ពន្លឺ តុល្យភាព​ពន្លឺ តាម​ចិត្ត​ចង់ទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង តាម​រយៈ​មុខងារ AI optimization ថែម​ទៀត​ផង​។

កាមេរ៉ា​ទី​2 ទំហំ 8MP (f/2.4) សម្រាប់​ថត​ប្លង់​ទូលាយ (Utra-wide Angle) 120​ដឺ​ក្រេ ថតរូប​មនុស្ស ឃើញ​ខ្ពស់​ៗ​ស្រ​ឡូ​ន​ស្អាត ថត​ជួបជុំ​មិត្តភក្តិ ក្រុម​គ្រួសារ​មិន​ចាំបាច់​ដើរ​ថយក្រោយ​នាំ​តែ​ពិបាក ថត​ទេសភាព​កាន់តែ​ទូលាយ​ពេញ​គែម​ល្អ ដិត​គ្រប់​ចំណុច​។ កាមេរ៉ា​ទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Bokeh)​បង្កើត​បានជា​រូបភាព​ប្រកបដោយ​ការ​ច្នៃប្រឌិត ផ្នែក​ឌី​ជី​ថ​ល និង​ផ្សារ​ភ្ជាប់​ទៅ​កាន់​ពិភពលោក​ចំរុះ​គ្នា​។ លើស​ពី​នេះ Huawei Y8p អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថត​វី​ដេ​អូ Super Slow Motion កាន់តែ​ល្អ​ឥត​ខ្ចោះ ជាមួយនឹង ជំនាន់​បច្ចេកវិទ្យា​AI​ចុង​ក្រោយ​។

Huawei Y8p ត្រូវ​បាន​ក្រុមហ៊ុន​ភ្ជាប់​នូវ GPU TURBO រត់​ក្នុង​ល្បឿន 60fps / SoC power consumption សម្រាប់​ជំនួយ​ដល់​អ្នក​និយម​ចូល​ចិត្ត​លេង​ហ្គេ​ម​។ Huawei Y8p បំពាក់​នូវ​បន្ទះ​ឈី​ប Kirin 710F មាន​រ៉េ​ម 6GB អង្គ​ផ្ទុក​ទិន្នន័យ 128GB អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ​រហូត​ដល់ 256GB ដំណើរការ​ដោយ EMUI 10.1 (Based on Android 10) ថាមពល​ថ្ម​4000mAh ឆ្នាំង​សាក Type C មានមុខ​ងារ Huawei SEAMLESS AI LIFE MEETime អនុ​ញ្ញា​ឲ្យ​អ្នក​ខ​ល​វី​ដេ​អូ​កម្រិត HD តាម​រយៈ​ទូរស័ព្ទ Huawei Y8p ទៅ​កាន់​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ (​ពុំ​ទាន់​មាននៅ​ប្រទេស​កម្ពុជា ដូច្នេះ​សូម​រង់ចាំ​ការ Update តាម​ក្រោយ​) និង​សម្រួល​ដល់​ការ Screenshot កាន់តែ​រហ័ស​ទាន់ចិត្ត​តែ​ម្តង​តាម​រយៈ មុខងារ​គោះ​លើ​អេ​ក្រង់​ទូរស័ព្ទ Screenshots (​មុខងារ Knuckle Screenshots)​។

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p តម្លៃ​$139 កំពុង​ឆក់​យក​ប្រជាប្រិយភាព​ខ្លាំងក្លា​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយសារ​ថាមពល​ថ្ម​ធំ​មហិមា រូបរាង​ទាក់ទាញ ពណ៌​ទាន់សម័យ​ស៊ី​វិ​ល័យ (​ស្ទាវ​9) ថតរូប​ប្លង់​ទូលាយ​ច្បាស់​ស្អាត និង​តម្លៃ​ល្អស៊ី​ដាច់​គេ រហូត​ទទួល​បានការ​ក​ម្ម៉​ង់​ទិញ​ភ្លូកទឹកភ្លូកដី​។

🔴 ទស្សនាកម្មវិធីចាប់រង្វាន់ 𝐘𝟖𝐩 | 𝐘𝟔𝐩 | 𝐘𝟓𝐩​ និង​ ទស្សនាការប្រគុំតន្ត្រី 𝐧𝐨𝐯𝐚 𝐂𝐨𝐧𝐜𝐞𝐫𝐭 នាំមកជូនផ្តាច់មុខដោយ៖🔥𝐇𝐔𝐀𝐖𝐄𝐈 𝐘𝟖𝐩 #កំពូលស្តើងកំពូលអេក្រង់ បំពាក់អេក្រង់លំដាប់កំពូល 𝐎𝐋𝐄𝐃 𝐃𝐢𝐬𝐩𝐥𝐚𝐲, 𝟒𝟖𝐌𝐏 កាមេរ៉ា 𝐀𝐈 បីគ្រាប់ ថតច្បាស់នៅទីងងឹត អង្គផ្ទុកទិន្ន័យ 𝟏𝟐𝟖𝐆 និង អង្គចងចាំ 𝟔𝐆𝐁 តម្លៃត្រឹមតែ $𝟐𝟏𝟗 តែប៉ុណ្ណោះ🤩 !🔥𝐇𝐔𝐀𝐖𝐄𝐈 𝐘𝟔𝐩 #សាកម្តងលេង3ថ្ងៃ កំលាំងថ្មយក្ស 𝟓𝟎𝟎𝟎𝐦𝐀𝐡 កាមេរ៉ា 𝟑 គ្រាប់ អង្គផ្ទុកផ្ទុកទិន្ន័យ 𝟔𝟒𝐆𝐁 កម្លាំងម៉ាស៊ីន 𝟒𝐆𝐁 តម្លៃត្រឹមតែ $𝟏𝟑𝟗 តែប៉ុណ្ណោះ🤩 !🔥𝐇𝐔𝐀𝐖𝐄𝐈 𝐘𝟓𝐩 #រាងស៊ិចស៊ីលើសពីតម្លៃ កាមេរ៉ារាងគ្រាប់ឡុកឡាក់, អង្គផ្ទុកទិន្ន័យរហូតដល់ 𝟑𝟐𝐆𝐁 តម្លៃត្រឹមតែ $𝟗𝟗 តែប៉ុណ្ណោះ🤩 !#novaConcert #Huaweinova7i #Y8p #Y6p #Y5p

បាន​បង្ហោះ​ដោយ Huawei Mobile នៅ សៅរ៍ 30 ឧសភា 2020

Huawei Y6p បំពាក់​នូវ​កាមេរ៉ា​ក្រោយ​3​គ្រាប់ Huawei Y6p ដែល​តំរៀប​គ្នា​ជា​ជួរ​បញ្ឈរ​វិញ​ម្តង​! កាមេរ៉ា​មេ​ទំហំ 13MP សម្រាប់​ថតរូប​ប្លង់​ទូទៅ​ច្បាស់​ស្អាត​មិន​ស​លើស អាច​សម្គាល់​មនុស្ស រុក្ខជាតិ​សត្វ​បាន​យ៉ាង​ល្អ​។ កាមេរ៉ា​ទី​2 ទំហំ 5MP សម្រាប់​ថតរូប​បែប​ប្លង់​ទូលាយ និង​កាមេរ៉ា​ទី​3 ទំហំ 2MP សម្រាប់​ថតរូប​បែប​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​យ៉ាង​ស្អាត និង​ដាច់​ល្អ ចំណែក​ឯក​មេ​រ៉ា​មុខ​ទំហំ 8MP (f/2.0) ភ្ជាប់​បច្ចេកវិទ្យា Beauty Mode ស្អាត​បែប​ធម្មជាតិ​។

Huawei Y6p បំពាក់​អេ​ក្រង់ 6.3” មាន​កម្រិត​បង្ហាញ 1600×720 HD+ ភ្ជាប់​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV មាន រ៉េ​ម 4G និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ប្រតិបត្តិការ​ដោយ​បន្ទះ​ឈី​ប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) មាន​ថាមពល​ថ្ម 5000mAh បំពាក់​នូវ​មុខងារ​ថ្មី​គឺ Reverse Charging Technology អាច​សាក​ថ្ម​ទៅ​ទូរស័ព្ទ​​ផ្សេង​ទៀត​តាម​ឌុ​យ OTG និង​អាច​ផ្ទេរ​ទិន្នន័យ រូបភាព​ឯ​សារ ក្នុង​ពេល​តែ​មួយ​។ បច្ចេក​វិទ្យា Huawei Super Sound របស់ Huawei Y6p ធ្វើ​ឲ្យ​សម្លេង ការ​ស្តាប់​តន្ត្រី លេង​ហ្គេ​ម និង ខ្សែភាពយន្ត លឺ​ខ្លាំង​ពីរោះ​រណ្តំ​ចិត្ត មិន​កាត់​បន្ថយ​សម្លេង​រំខាន​នៅ​ជុំវិញ​។

ស្មា​ត​ហ្វូ​ន Huawei Y5p មាន​រូបរាង​ស៊ិ​ច​ស៊ី​បំផុត​ជាមួយនឹង អេ​ក្រង់​ទំហំ 5.45” កម្រិត​បង្ហាញ HUAWEI FullView Display ភ្ជាប់​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​ស្ថាប័ន TÜV Rheinland® មាន​ទម្ងន់​144g វិមាត្រ 146.5mm (H) x 70.94mm (W) x 8.35mm (D) តូច​ល្មម​ងាយស្រួល​កាន់​ប្រើ​ពេញដៃ​ល្អ អម​ជាមួយនឹង​ជម្រើស​បី​ពណ៌​ខៀវ បៃតង និង​ខ្មៅ​។

រឹតតែ​កាលី​ប Huawei Y5p បំពាក់​នូវ​កាមេរ៉ា​ក្រោយ​រាង​គ្រាប់​ឡុកឡាក់ ដែល​ធ្លាប់តែ​ឃើញ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​ៗ​ដូច​ជា Huawei Nova 7i ឬ I-Phone ជាដើម​។ Huawei Y5p មាន​កាមេរ៉ា​សម្រាប់​ថតរូប​កម្រិត HD ទំហំ 8MP (f/2.0) ហើយនឹង​កាមេរ៉ា​មុខ​ទំហំ 5MP (f/2/2) សម្រាប់​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​កប់​សារី និង​ដោះ​សោរ​អេ​ក្រង់​ទូរស័ព្ទ ថាមពល​ថ្ម​ទំហំ 3020mAh អាច​កំដរ​អ្នក​ប្រើប្រាស់​មើល​វី​ដេ​អូ​ក្នុង​ទូរស័ព្ទ​បាន 17​ម៉ោង លើ​អន​ឡាញ​បាន 9​ម៉ោង 4G Browsing បាន 13​ម៉ោង និង 4G VoLTE Call បាន 21​ម៉ោង​។ Huawei Y5p ប្រើ​បន្ទះ​ឈី​ប Mediatek MT6762R(12nm)​មាន​រ៉េ​ម 2GB និង​អង្គ​ផ្ទុក​ទិន្នន័យ 32GB អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ​ទំហំ​រហូត​ដល់ 512GB ដំណើរការ​ដោយ EMUI 10.1 (Based on Android 10)​។

ស្មា​ត​ហ្វូ​ន Huawei Y8p, Y6p និង Y5p ភ្ជាប់​មក​ជាមួយនឹង Huawei AppGallery ដែល​មក​មួយ​សេត​នៅ​ក្នុង​ប្រអប់​ស្រាប់ និង​អាច​ដោ​ន​ឡូត Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញ​ខ្មែរ​២៤, Myphsar, App កា​ម៉​ង់​ម្ហូប Egets រឺ Apps ល្បី​ៗ មិន​ចាំបាច់​ចំណាយពេល​យូរ​ជាមួយ Huawei AppGallery លឿន​រហ័ស​ទាន់ចិត្ត ហើយ free ទៀត​។

សរុប​មក​បើ​ចង់បាន​ស្មា​ត​ហ្វូ​ន​គុណភាព​ល្អ កំពូល​ស្តើង កំពូល​អេ​ក្រង់ ថតរូប​ស្មា​ត​ហ្វូ​ន​គ្រប់​ប្លង់​គ្រប់​ប៉ុស្តិ៍​គ្រប់ពេលវេលា​អាច​កក់ Huawei Y8p ឥឡូវនេះ តម្លៃ​ត្រឹមតែ $219 តែបើ​ចង់បាន​ស្មា​ត​ហ្វូ​ន​ល្អ​ដែល​មាន​តម្លៃ​ខ្ទង់ $139 អាច​ពិចារណា​ស្មា​ត​ហ្វូ​ន Huawei Y6p សាក​ម្តង​លេង​បាន​3​ថ្ងៃ ឬ Huawei Y5p ស្មា​ត​ហ្វូ​ន​កាមេរ៉ា​រាង​គ្រាប់​ឡុកឡាក់ តម្លៃ​ត្រឹមតែ​$99 ហើយ​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប​AudiQ2​ដូច​គ្នា​ថែម​ទៀត​ផង សម្រាប់​ព័ត៌មាន​លម្អិត https://www.facebook.com/huaweimobilekh/​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ