ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ផ្ទៃពោះ​ហើយ ត្រូវ​បាន​រោងចក្រ​បញ្ឈប់​​ពី​ការងារ​នាំ​ឲ្យ​ផ្ទុះ​បាតុកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ កម្មករ​ជា​ច្រើន​មាន​ទាំង​អ្នកមាន​ផ្ទៃពោះ​ផង​នោះ បាន​ធ្វើ​បាតុកម្ម​នៅ​រោងចក្រ​មួយ​កន្លែង​នៅ​ខេត្តស្វាយរៀង ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ និង​អ្នកបញ្ជា​ទិញ​ទទួលយក​តំណាង​កម្មករ​របស់​ខ្លួន​ដែល​កំពុង​មាន​ផ្ទៃពោះ​ឲ្យ​ចូល​បម្រើ​ការងារ​វិញ ។ កម្មករ​រោងចក្រ​កាត់ដេរ «​ស័ង​លី​» ស្ថិត​ក្ន​ង​តំបន់​សេដ្ឋកិច្ច​ពិសេស…

ខេត្តស្វាយរៀង ៖ កម្មករ​ជា​ច្រើន​មាន​ទាំង​អ្នកមាន​ផ្ទៃពោះ​ផង​នោះ បាន​ធ្វើ​បាតុកម្ម​នៅ​រោងចក្រ​មួយ​កន្លែង​នៅ​ខេត្តស្វាយរៀង ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ និង​អ្នកបញ្ជា​ទិញ​ទទួលយក​តំណាង​កម្មករ​របស់​ខ្លួន​ដែល​កំពុង​មាន​ផ្ទៃពោះ​ឲ្យ​ចូល​បម្រើ​ការងារ​វិញ ។

កម្មករ​រោងចក្រ​កាត់ដេរ «​ស័ង​លី​» ស្ថិត​ក្ន​ង​តំបន់​សេដ្ឋកិច្ច​ពិសេស «​សាន​តុង​» ក្រុង​បា​វិត ខេត្ត​ស្វាយរៀង បាន​ធ្វើ​បាតុកម្ម​ក​ទាមទារ​អោយ​រោងចក្រ​ចិន «​ស័ង​លី​» និង​អ្នកបញ្ជា​ទិញ UNIGLO. MUJI,CO.JP, AIRIN.CO.JP, ដែល​ជា​ប្រែ​ន​ជប៉ុន ទទួលយក​តំណាង​របស់​ពួក​គេ គឺ​អ្នកស្រី ឌី ភ័​ស្ត ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ កាលពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០២០ កន្លង​មក អោយ​ចូល​ធ្វើការ​ងារ​វិញ ហើយ​អ្នកស្រី​ក៏​កំពុង​មាន​ផ្ទៃពោះ​ផង​ដែរ​។

បើ​តាម​លោក ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កាត់ដេរ​បាន​ឲ្យ​ដឹង​ថា «​ខាង​រោងចក្រ​បាន​បញ្ឈប់​ស្ត្រី​មាន​ផ្ទៃពោះ​ខាងលើ ពេល​គាត់​មាន​ផ្ទៃពោះ​ប្រមាណ​ជា​៣​ខែ ដោយ​ចោទប្រកាន់​ថា ស្ត្រី​ខាងលើ​នេះ កេង​ប្រ​វ័​ញ្ញ​ម៉ោង​ការងារ​របស់​រោងចក្រ​» ។

លោក​បាន​បន្ត​ថា នោះ​ជា​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ ហេតុ​ដូច្នេះ​ហើយ​ខាង​មន្ទីរ​ការងារ​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​រោងចក្រ​ចិន​ដែល​កាត់ដេរ​ឲ្យ​ម៉ាក​ល្បី​ជា​ច្រើន​របស់​ជប៉ុន​ទទួលយក​កម្មការិនី​មាន​ផ្ទៃពោះ​រូប​នេះ​ចូល​បម្រើ​ការងារ​វិញ ។

លោក​បាន​បន្ត​ថា «​ទោះបី​មន្ទីរ​ការងារ​ខេត្ត បាន​ចេញ​លិខិត​បង្គាប់​អោយ​ក្រុមហ៊ុន​យក​អ្នកស្រី ឌី ភ័​ស្ត ចូល​វិញ​ក៏​ដោយ ក៏​ក្រុមហ៊ុន​នៅ​តែ​បដិសេធ​មិន​ទទួលយក​អ្នកស្រី​អោយ​ចូល​ធ្វើការ​វិញ​ដែរ ។ ដ្បិតតែ​ករណី​នេះ យើងខ្ញុំ កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយនឹង​ស្ថាប័ន​ដៃគូ​ក្រៅ​ស្រុក ដើម្បី​ដោះ​ស្រាយ ការ​រំលោភ​បំពាន​ច្បាប់​ពី​សំណាក់​ក្រុមហ៊ុន​ខាងលើ​នេះ តែ​យើង​មិន​អាច​ស្ងៀម បណ្តោយ​​អោយ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំងនេះ បង្អូស​បន្លាយ​ពេលវេលា​នោះ​ទេ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ