ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ ​និង​កូនស្រី​ត្រូវ​គេ​​ចាក់សោ​ពី​ក្រៅ រួច​ដុត​កម្ទេច​ចោល​បំបាត់ភស្តុតាង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សមត្ថកិច្ច​បាន​រាយការណ៍​ជាបឋម​បានឱ្យ​ដឹង​ថា ម្ដាយ និង​កូនស្រី​អាយុ​១៨​ឆ្នាំ​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះ​អគ្គិភ័យ​ដ៏​រន្ធត់​មួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង…

ខេត្តបាត់ដំបង ៖ បើ​តាម​សមត្ថកិច្ច​បាន​រាយការណ៍​ជាបឋម​បានឱ្យ​ដឹង​ថា ម្ដាយ និង​កូនស្រី​អាយុ​១៨​ឆ្នាំ​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះ​អគ្គិភ័យ​ដ៏​រន្ធត់​មួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល តែ​ត្រូវ​បាន​គេ​សង្ស័យ​ជា​ជំ​ហ៊ាន​ដំបូង​ថា ទំនង​អាច​ជា​អំពើ​ឃាតកម្ម​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ គឺ​១-​ឈ្មោះ គឹ​ម ធឿ​ន អាយុ​៥២​ឆ្នាំ (​ជា​ម្ដាយ​) និង​២-​ឈ្មោះ គឹ​ម សៀ​ក​មី ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​កូនស្រី​) រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រួសារ​នេះ​មាន​គ្នា​៣​នាក់ ម្នាក់​ឈ្មោះ យៃ ឡើយ អាយុ​៥២​ឆ្នាំ (​ជា​ប្ដី​) និង​ប្រពន្ធ និង​កូនស្រី​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ ។ ហើយ​ករណី​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា ករណី​នេះ​ជា​អំពើ​ឃាតកម្ម ព្រោះ​ជន​រង​គ្រោះ​២​នាក់​ម្ដាយ និង​កូនស្រី​បាន​បាត់បង់​ជីវិត​នៅ​ក្នុងផ្ទះ ដោយ​មាន​ស្នាម​របួស ហើយនឹង​ត្រូវ​គេ​ចាក់សោរ​ទ្វារ​ជាប់​ពី​ខាងក្រៅ​ផង​ដែរ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​វត្តមាន​បុរស​ជា​ស្វាមី និង​ឪពុក​ជន​រង​គ្រោះ​នៅផ្ទះ​ឡើយ​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង សមត្ថកិច្ច​បាន​និយាយ​ថា ករណី​ដ៏​រន្ធត់​ខាងលើ គេ​សង្ស័យ​ថា ជន​ដៃដល់​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ ហើយ​ពេល​ចាកចេញ ជន​ដៃដល់​រូប​នេះ​បាន​ចាក់សោ​ទ្វារ​ជាប់​ពី​ខាងក្រៅ រួច​ក៏​ដុត​កំទេច​ទាំង​ផ្ទះ ទាំង​មនុស្ស ក្នុង​បំណង​បំបាត់ភស្ដុតាង​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា លំនៅ​ឋាន​ដែល​រង​ការ​ខូចខាត​ខាងលើ​មាន​ទំហំ​១០​ម​x៥​ម ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ដែល​ខូចខាត​ស្ទើរ​ទាំងស្រុង​, ម៉ូតូ​២​គ្រឿង​ខូចខាត​ទាំងស្រុង​, កង់​១​គ្រឿង​ខូចខាត​ទាំងស្រុង រួម​ទាំង​សម្ភារ​:​ផ្សេង​ៗ​ទៀត​នៅ​ក្នុងផ្ទះ​ទាំងអស់​។

ទោះ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ដែល​សមត្ថកិច្ច​បាន​រាយការណ៍​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ខណៈ​បាត់​មុខ​ឈ្មោះ​យៃ ឡើយ ដែល​ត្រូវជា​ប្ដី និង​ឪពុក​ជន​រង​គ្រោះ​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មិន​ត្រឹមតែ​គ្មាន​វត្តមាន​បុរស​ជា​ប្ដី ឬ​ឪពុក​នោះ​ទេ សូ​ម្បី​ទូរស័ព្ទ​របស់​បុរស​រូប​នេះ​ក៏​ត្រូវ​បាន​បិទ​ស្ងាត់​សូន្យ​ដែរ នេះ​ជា​ការ​គួរ​ឲ្យ​សង្ស័យ​បំផុត​ទៅ​លើ​បុរស​រូប​នេះ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​ពេល​ក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ