ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​កូ​វី​ដ​១៩ ទោះ​កម្ពុជា​មាន​ឆ្លង​​តិច​ក្តី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ covid-19 ទោះបីជា​កម្ពុជា​មាន​អត្រា​ឆ្លង​នៅ​កម្រិត​ទាប​ក៏​ដោយ​។ សម្តេច​តេ​ជោ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា​នេះ​យ៉ាង​ដូច្នេះ​ថា​៖…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ covid-19 ទោះបីជា​កម្ពុជា​មាន​អត្រា​ឆ្លង​នៅ​កម្រិត​ទាប​ក៏​ដោយ​។

សម្តេច​តេ​ជោ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​បងប្អូន​ជនរួមជាតិ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ចំពោះ​ជំងឺឆ្លង​កូ​វី​ដ​១៩ ដ៏​កាច​សាហាវ បើ​ទោះបី​ពេល​នេះ​អត្រា​ឆ្លង​នៅ​ក្នុង​ប្រទេស​មាន​កម្រិត​ទាប​ក៏​ដោយ​»​។

សម្តេច​ថា «​យើង​មិន​បាន​ភ្លេច​ទេ ពី​ការ​តស៊ូ​លំបាក​គ្រប់យ៉ាង​កាលពីមុន​ចាប់តាំងពី​សម័យ​សង្គ្រាម រហូត​ដល់​ប្រទេស​មាន​សុខ​សន្តិភាព និង​រីក​ចម្រើន​មក​ដល់​សព្វថ្ងៃ​»​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សុំ​អរគុណ​អ្នក​ដែល​បាន​បង្ហោះ​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ​ដែល​បាន​រំលឹក​ពី​ជីវិត​នឹង​ការ​តស៊ូ​របស់ខ្ញុំ ក៏​ដូច​ជា​ការ​តស៊ូ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ជនរួមជាតិ​ទម្រាំ​យើង​បាន​មក​ដល់​ដំណាក់កាល​នេះ​។ ដូច្នេះ​យើង​មិន​ត្រូវ​ប​ណោ្ត​យ​ខ្លួន​អោយ​រងគ្រោះថ្នាក់​ដោយសារ​តែ​ការ​ធ្វេស​ប្រហែស និង​ការ​មើល​ស្រាល​ចំពោះ​ស្ថាន​ការ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ​។

សម្តេច​ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ​ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស​។ សូម​ជូនពរ​ប​ប្អូន​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩ ទាំងអស់​គ្នា​។

សូម​ជម្រាប​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​29 ឧសភា​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​១២៥​នាក់ ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១២៣​នាក់ នៅ​សល់​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ