ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​គ្រឿង​សមុទ្រ​! នេះ​មាន​ទៅ​តិច​ឯណា​ជាង​១១ តោន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គ្រឿង​សមុទ្រ​មាន​ភាព​មិន​ប្រក្រតី សរុប​ជាង ១១ តោន​ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ចាប់​ដកហូត​ដោយ​ការ​ណែនាំ​ពី​លោក ផា​ន…

រាជធានី​ភ្នំពេញ​៖ គ្រឿង​សមុទ្រ​មាន​ភាព​មិន​ប្រក្រតី សរុប​ជាង ១១ តោន​ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ចាប់​ដកហូត​ដោយ​ការ​ណែនាំ​ពី​លោក ផា​ន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០ បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន ០៣ គ្រឿង នៅ​លើ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ផេ​ក អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF ចេញ​គ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ ។

បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​បង្គា​មាន​ចាក់​បញ្ចូល​សារធាតុ​ស្រ​ដៀង​ចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម ។ ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រថយន្ត និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ក្នុង​ករណី​មានការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​គុណភាព សុវត្ថិភាព​ទំនិញ និង​សេវា ដើម្បី​អគ្គនាយកដ្ឋាន​ចាត់វិធានការ​បាន​ទាន់​ពេលវេលា ៕