ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​កំពុង​តែ​ឆេះ​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល 1ខណ្ឌដូនពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈវេលាម៉ោង៩ ជាងយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យនៅបង្គោលខ្សែភ្លេី នៅផ្លូវ១៣៦ កែងសាលាសុីសុវត្ថិក្នុងសង្កាត់ផ្សារកណ្តាល…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈវេលាម៉ោង៩ ជាងយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យនៅបង្គោលខ្សែភ្លេី នៅផ្លូវ១៣៦ កែងសាលាសុីសុវត្ថិក្នុងសង្កាត់ផ្សារកណ្តាល 1 ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយនៅវេលាយប់ថ្ងៃទី៣០ ខែឧសភានេះ ។

សេចក្តីរាយការណ៍បានបន្តថា ខណៈពេលនេះដែរ សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងតែនាំគ្នាជួយពន្លត់ ។ តែខាងយើងនៅមិនទាន់ដឹងថា ឆេះអស់អ្វីខ្លះនោះទេ តែសូមប្រយ័ត្នផងបងប្អូន ព្រោះករណីនេះមានច្រើនមកហើយ ។ ព័ត៌មានលំអិតនឹងមានផ្សាយជូនបន្តទៀត ៕