គ្រាន់តែឃើញមន្ត្រី​ឧ​ទ្យា​នុ​រក្សរត់បាតជើងសព្រាតចោលសត្វព្រៃអស់


​ខេត្តក្រចេះ ៖ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ មានមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​សំបូរ បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ «​ប្រភេទ​បទល្មើស​សត្វព្រៃ​» នៅ​ចំណុច​មុខ​ស្នាក់​ការ ស្ថិត​ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។ នេះបើយោងតាមផេកក្រសួងបរិស្ថានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែឧសភានេះ ។

មន្ទីរ​បរិស្ថាន​បានបញ្ជាក់ថា ដោយ​បាន​ប្រទះ​ឃើញ​ករណី​ជនសង្ស័យ​ចំនួន ០២​នាក់ ដឹក​ជញ្ជូន​សត្វព្រៃ​តាម​ម៉ូតូ រួម​មានសំពោច ០២​ក្បាល ទម្ងន់​០៥​គីឡូក្រាម ពស់​វែករនាម ០១​ក្បាល ទម្ងន់​០៤​គីឡូក្រាម និង​អណ្តើក ០៣​ក្បាល ទម្ងន់​២,៤​គីឡូក្រាម​ ។ ខណៈពេល​ដែល​ជួប​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ជន​សង​សង្ស័យ​ទាំង​០២​នាក់​នោះ បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​អស់​ ។

ដោយ​ខ្លាច​សត្វព្រៃ​ទាំង​អស់នោះ​ស្លាប់ ព្រោះ​មើលទៅពួក​វា​មាន​សភាព​ខ្សោយ​រួច​ទៅ​ហើយ​នោះ ទើប​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សម្រេច​ធ្វើការ​ដោះ​លែង​ពួក​វា​អោយ​ចូល​ព្រៃ​វិញ ​។ ចំណែកបច្ចុប្បន្ន មន្ត្រី​ឧ​ទ្យា​នុ​រក្ស កំពុងធ្វើការ​ស្រាវជ្រាវ​វែកមុខ​សញ្ញា​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ផងដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ