ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​កាន់​កាបូប​ទំនង​មានអី​នាង​ស្រែ​កថា​«​ចោរ​»​ផ្អើល​ដល់​សមត្ថកិច្ច​ក្របួច​បាន​សម្រេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ឃើញ​នារី​ម្នាក់​រួម​ និង​មិត្តភក្ដិ​រៀប​ចាំ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ដោយ​មាន​កាន់​កាបូប​ក្នុង​ដៃ​ផង​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ជិត​រួច​បាន​ឆក់​យក​កាបូប​ពី​ដៃ​នាង​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​នាង​ស្រែ​កថា​«​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​ដង្កោ ក្រោម​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក​ជឹ​ម…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ឃើញ​នារី​ម្នាក់​រួម​ និង​មិត្តភក្ដិ​រៀប​ចាំ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​ដោយ​មាន​កាន់​កាបូប​ក្នុង​ដៃ​ផង​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ជិត​រួច​បាន​ឆក់​យក​កាបូប​ពី​ដៃ​នាង​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​នាង​ស្រែ​កថា​«​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ។

ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​ដង្កោ ក្រោម​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ដែល​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​បាន​ជួយ​អន្តរាគមន៍​ដេញ​តាម​ចាប់ខ្លួន​បាន ។ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​៧​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង បុរី​ឡាយ​គង់ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ ផ​ន អុ​ី​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។

ចំណែក​នារី​រង​គ្រោះ​ឈ្មោះ យ៉ង តូច អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​រួម​ជាមួយ និង​មិត្ត​ស្រី​របស់​នាង​ម្នាក់​ទៀត​បាន​ហៅ​ម៉ូតូ​កង់​បី​១​គ្រឿង ជិះ​ចេញពី​បន្ទប់​ជួល​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ធ្វើ​ដំណើរ​ទៅ​ហូប​មីឆា​នៅ​ក្នុង​បុរី​ឡាយ​គង់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កន្លែង​លក់​មីឆា​ខាងលើ ខណៈ​ដែល​នាង​បម្រុង និង​ចុះ​ពីលើ​ម៉ូ​ូ​កង់​បី​ចូល​ទៅ​ហូប​មីឆា ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ផ​ន អុ​ី​ន ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​គ្មាន​ស្លាក លេខ​តែ​ម្នាក់ឯង​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​របស់​នាង​បាន​សម្រេច​រួច​ជិះ​ម៉ូតូ​គេចខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​កាបូប​លុយ​នោះ​មាន​លុយ​ចំនួន​២០៦,០០០​រៀល (​ម្ភៃ​ម៉ឺន​ប្រាំមួយ​ពាន់​រៀល​) និង​២១​ដុល្លារ រួម​និង​ទូរស័ព្ទ​ដៃ​ម៉ាក​Oppo ១​គ្រឿង​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ខណ្ឌដង្កោ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​ដង្កោ ។

ក្រោម​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ដែល​កំពុង​ល្បាត​នៅ​ក្បែរ​នោះ បាន​ជួយ​អន្តរាគមន៍​ដេញ​តាម​ចាប់ខ្លួន ខណៈនោះ​ជនសង្ស័យ​បាន ជិះ​រត់​រហូត​ដល់​បុរី​ភ្នំ​មាស​ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ ក៏​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ក្នុង​ប្រឡាយ​ទឹក ហើយ​កម្លាំង​នគរបាល​ខាងលើ​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឃាត់ខ្លួន​បាន ។

បន្ទាប់​មក​ជនសង្ស័យ​រួម និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​មួយ​ជំ​ហ៊ាន​រួច​ទើ​បញ្ជូន​ទៅ​កសន់​ផ្នែក​ព្រហ្មទណ្ឌ​ដង្កោ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ