ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលរាជធានីភ្នំពេញធ្វើ​ការ​បដិសេធចំពោះការសេរសេរបំ​ភ្លេី​សរបស់បុគ្គល​រូប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តី​បកស្រាយ​បំភ្លឺ និង​ប​ធិ​សេ​ធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​គណនី​ហ្វេ​ស​បុក​នៅ​ក្រៅប្រទេស​មួយ បាន​យក​រូបភាព​មន្ត្រី​ចរាចរណ៍​ដែល​កំពុង​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ដោយ​បាន​សរសេរ​បំ​ភ្លេី​ស​ថា « នាង​ពួន​ប្លន់​ពេល​ថ្ងៃ​មិនសូវ​បាន…

រាជធានីភ្នំពេញ ៖ សេចក្តី​បកស្រាយ​បំភ្លឺ និង​ប​ធិ​សេ​ធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​គណនី​ហ្វេ​ស​បុក​នៅ​ក្រៅប្រទេស​មួយ បាន​យក​រូបភាព​មន្ត្រី​ចរាចរណ៍​ដែល​កំពុង​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ដោយ​បាន​សរសេរ​បំ​ភ្លេី​ស​ថា « នាង​ពួន​ប្លន់​ពេល​ថ្ងៃ​មិនសូវ​បាន ចេញ​ប្លន់​ពេល​យប់​ម្តង » ម្យ៉ាងវិញទៀត​គណនី​ហ្វេ​សបុ​កមួយ​នេះ​តែងតែ​ផុស​ព័ត៌មាន​មិន​ពិតជា​ចើ​ន​លើ​ក​ច្រើ​ន​សារ​ក្នុង​គោលបំណង​ដើ​ម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ​មក​លើ​សមត្ថកិច្ច ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយនៅវេលាម៉ោង៧និង២២នាទីយប់ថ្ងទី៣០ ខែឧសភានេះ ។

សេចក្តី​បកស្រាយបានបន្តថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការ​បដិសេធ និង​ថ្កោលទោស​ចំពោះ​បុគ្គល​រូប​នេះ​ដែល​បាន​សរសេរ​ផុស​ក្នុង​នៃ​បង្ខូច​កិត្តិយស​យ៉ាងធ្ងន់ធ្ងរ​ដល់​សមត្ថកិច្ច​ដែល​កំពុង​តែ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ម្យ៉ាងវិញទៀត​ក្នុង​រយ​:​ពេល​មួយ​ខែ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ​បាន​បង្ហាញ​ជា​លទ្ធផល​វិជ្ជមាន​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ច្រើ​ន​គួរ​ឲ្យ​កត់សំគាល់ ។

ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​បុគ្គល​រូប​នេះ ​ដើ​ម្បី​យក​មក​ចាត់វិធានការ​ណ៍​តាម​ផ្លូវច្បាប់ ។ សូម​ចូលរួម​សហការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ទប់ស្កាត់​រាល់​ព័ត៌មាន​មិន​ពិត ។

សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ពេល​បើ​កបរ ដើ​ម្បី​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​អ្នក និង​អ្នក​ដ៏​ទៃ ។ បើ​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​នៅ​ពេល​បើ​កបរ នោះ​មិន​មាន​សមត្ថកិច្ច​ណា​ធ្វើ​ការ​ផាកពិន័យ​ឡើយ ៕