ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ខេត្តក្រចេះចុះមកដកបង្គោលដែលគេព័ទ្ធ​យក​ដី និង​កម្ទេច​ឡធ្យូង

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​ក្រុម​ល្បាត​ស្ម័គ្រចិត្ត​ចុះ​ល្បាត ព្រមទាំង​ត្រួតពិនិត្យ​ទីតាំង​ដី​ព្រៃ​ដែល​ជនសង្ស័យ​បាន​លួច​កាប់​គាស់​រុករាន​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ…

ខេត្តក្រចេះ ៖ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​ក្រុម​ល្បាត​ស្ម័គ្រចិត្ត​ចុះ​ល្បាត ព្រមទាំង​ត្រួតពិនិត្យ​ទីតាំង​ដី​ព្រៃ​ដែល​ជនសង្ស័យ​បាន​លួច​កាប់​គាស់​រុករាន​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ ស្ថិត​នៅ​ចំនុច​អូរ​អំពុក ភូមិសាស្ត្រ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ នៃ​ដែនជម្រកសត្វព្រៃ​សំបូរ ​។ នេះបើយោងតាមផេកក្រសួងបរិស្ថានចេញផ្សាយថ្ងៃទី៣០ ខែឧសភានេះ ។

ក្រសួងបានបញ្ជាក់ថា ដី​ព្រៃ​ដែល​ជនសង្ស័យ​បាន​លួច​កាប់​គាស់​រុករាន​ទន្ទ្រាន​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​រួច​ហើយ ​។ ខណៈ​ពេល​ចុះ​ល្បាត និង​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ ក្រុមការងារ​ក៏​បាន​បិទ​ស្លាក​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​បាន​ចំនួន​៣៦​សន្លឹក ដក​បង្គោល​ដែល​ហ៊ុម​ព័ទ្ធ​យក​ដី​ចំនួន ១០៧​ដើម កម្ទេច​ឡធ្យូង​ចំនួន​០៥​ឡ និង​ដកហូត​រណា​យន្ត​ធុន​ធំ​នៅ​ទីតាំង​ឡធ្យូង​ចំនួន ០១​គ្រឿង ផង​ដែរ​ ៕