សត្វ​ពង្រូល​មួយក្បាលត្រៀម​យក​ទៅ​ព្រ​លែង​​វិញ បន្ទាប់ពីពលរដ្ឋ​ដាក់​អន្ទាក់ជាប់


ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​ស្នាក់​ការ​សំឡូត សហការ​ជាមួយ​កម្លាំង​មន្ត្រី​អង្គការ MJP បាន​ទទួល​សត្វ​ពង្រូល​ឈ្មោលចំនួន​០១​ក្បាល ទម្ងន់​១,៦​គីឡូក្រាម ។ នេះបើយោងតាមផេកក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃទី ២៩ ខែឧសភានេះ ។

ដោយបានទទួលពី​លោក ឌុ​ក មេ​ង ប្រធាន​សហគមន៍​ព្រៃឈើ​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​បាន​យក​ពី​ប្រជាពលរដ្ឋ​ដាក់​អន្ទាក់​ក្នុង​សហគមន៍ មក​រក្សា​ទុក​បណ្តោះអាសន្ន ​នៅ​ស្នាក់​ការ​សំឡូត ត្រៀម​យក​ទៅ​ព្រ​លែង​ចូល​ព្រៃ​ធម្មជាតិ​វិញ​នៅ​ថ្ងៃ​បន្ទាប់​ ។

ប្រទេសកម្ពុជាយើងកំពុងតែអភិរក្សសត្វព្រៃផងដែរ ខណៈដែលក្រសួងបានខិតខំពប្រឹងប្រែងការពារជាច្រើនឆ្នាំមកហើយដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ