ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹម គានហោ ចុះពិនិត្យសំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវនៅខេត្តបាត់ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម…

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី បានបន្តដំណើរ បេសកកម្មចុះពិនិត្យស្ថានភាពទឹកក្នុងដើមរដូវវស្សានេះមកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ។

ពេលអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យនៅទីតាំងខាងលើ លោកប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមការងារបច្ចេកទេស បានជម្រាបជូនឯកឧត្តមរដ្ឋ មន្រ្តី អំពីបច្ចុប្បន្នភាពវឌ្ឍនភាពនៃការសាងសាង់គម្រោងសំណង់ស្ទាក់ទឹកសាលាតាអន នេះ ដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ហើយរហូតមកដល់ពេលនេះសម្រេច បានប្រមាណ ៦៥% ។

សូមបញ្ជាក់ថា គោលបំណងនៃគម្រោងនោះគឺមាន ៣ចំណុច ៖
១- ស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី ៣ ផ្នែកខាង ក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់ កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃ ដីស្រូវវស្សាចំនួន ១០.៤០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា ។
២- ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ទីរួមខេត្តបាត់ដំបង ។
៣-ជាសោភ័ណភាព និងទាក់ទាញសក្តនុពលទេសចរណ៍ដល់ក្រុងខេត្តបាត់ដំបង ។

គម្រោងនេះជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជា
ណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំធ្វើការ ទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំ យូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ