ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បា.ញ់ថ្នាំ​​សម្លា.ប់​មេរោគ​តាម​ទី​សាធា​រណៈ​ ផ្សារ​កែវ​សីមា​ ផ្សារ​សែន​មនោ​រម្យ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ​៖​ នា​រសៀល​ថ្ងៃ​ទី​២៩ ​ឧសភា ​ក្រុមការងារ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល ដោយ​សហការ​ជា​មួយ​​ក្រុមការងារកង​សង្គ្រោះ​បន្ទាន់​របស់​កងពលតូច​លេខ​៧០ ដឹកនាំ​ដោយ​​លោកស៊ឹ​ម វុ​ទ្ធា អគ្គ​លេខា​ធិ​រ​ងវេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិលនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្វាយ…

ខេត្ត​មណ្ឌលគិរី ​៖​ នា​រសៀល​ថ្ងៃ​ទី​២៩ ​ឧសភា ​ក្រុមការងារ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល ដោយ​សហការ​ជា​មួយ​​ក្រុមការងារកង​សង្គ្រោះ​បន្ទាន់​របស់​កងពលតូច​លេខ​៧០ ដឹកនាំ​ដោយ​​លោកស៊ឹ​ម វុ​ទ្ធា អគ្គ​លេខា​ធិ
​រ​ងវេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិលនៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​អាជ្ញាធរ​ក្រុង​-ស្រុក រួម​ទាំង​កងកម្លាំង និង​មន្ត្រី​ជំនាញ បាន​ចុះ​បាញ់ថ្នាំ​ទប់ស្កាត់ និង​សម្លាប់​មេរោគ​កូ​វីត​១៩ នៅ​តាម​ទី​សាធារណៈ និង​ក្នុង​ផ្សារ​កែវ​សីមា និង​ផ្សារ​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០ គឺ​ដើម្បី​សម្លាប់​មេរោគ​នៅ​តាម​ទីតាំង​សំខាន់​ៗ ជា​ពិសេស នៅ​ផ្សារ​កែវ​សីមា ផ្សារ​ក្រុង​សែន​មនោ​រម្យ អគារ​រដ្ឋបាល​សាលាខេត្ត និង​នៅ​ផ្សារ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​បង្ការ ការពារ​ទប់ស្កាត់ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ (COVID-19)​។

សូម​បញ្ជាក់​ថា សម្រាប់​ខេត្តមណ្ឌលគិរី គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០២០ មិន​ទាន់​មាន​ករណី​វិជ្ជមាន​នូវ​ជំងឺ COVID-19 ណាមួយ​កើតឡើង​ទេ​៕

អត្ថបទសរសេរ ដោយ