ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Warren Buffett ចូល​ចិត្ត​បង្រៀន​ពី​គន្លឹះ​ពិសេស​មួយ​នៅ​សាលា​អាជីវកម្ម

3 ឆ្នាំ មុន

ម្តងម្កាល លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) តែងតែ​ធ្វើការ​ចែករំលែក​ដំបូន្មាន​មួយ​ចំនួន​ទាក់ទិន​ពី​ការ​វិនិយោគ និង​គោលការណ៍​ក្នុង​ជីវិត​ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ​ដូច​សព្វ​ថ្ងៃនេះ ។ កាលពី​ឆ្នាំ…

ម្តងម្កាល លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) តែងតែ​ធ្វើការ​ចែករំលែក​ដំបូន្មាន​មួយ​ចំនួន​ទាក់ទិន​ពី​ការ​វិនិយោគ និង​គោលការណ៍​ក្នុង​ជីវិត​ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ​ដូច​សព្វ​ថ្ងៃនេះ ។ កាលពី​ឆ្នាំ ១៩៩៤ លោក ឆា​លី ម៉ាង​ហ្គឺ (Charlie Munger) ដែល​ជា​អនុប្រធាន Berkshire Hathaway បាន​ប្រាប់​ពី​មេរៀន​សំខាន់​មួយ​ដែល​លោក បា​ហ្វេ​ត ចូល​ចិត្ត​បង្រៀន​ដល់​និស្សិត​អាជីវកម្ម ។

លោក​បាន​ហ្វេ​ត​បាន​ប្រាប់​ដល់​សិស្ស​របស់​លោក​ថា «​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ល្អ​ប្រសើរ​ឡើង​ដោយ​ឲ្យ​សំបុត្រ​មួយ​ដែល​មាន​ចន្លោះ​ទំនេរ​ចំនួន ២០ ដូច្នេះ​រាល់ពេល​ដែល​អ្នក​បំពេញ​វា​២០​ដង​តំណាង​រាល់​ការ​វិនិយោគ​ទាំងអស់​ដែល​ត្រូវ​តែ​វិនិយោគ​ក្នុង​ជីវិត​របស់​អ្នក ។ ហើយ​ពេល​ដែល​អ្នក​បំពេញ​ចន្លោះ​អស់ហើយ អ្នក​មិន​អាច​វិនិយោគ​បន្ថែម​ទៀត​ទេ​» ។

លោក​បាន​បន្ត​ថា អ្នក​ត្រូវ​តែ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ ហើយ​អ្នក​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ស្រាវជ្រាវ​ពី​វា​ផង​ដែរ ។ មាន​ន័យ​ថា​អ្នក​ត្រូវ​ជ្រើសរើស​ឱកាស​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន ។

នៅ​ឆ្នាំ ១៩៩៨ លោក​បា​ហ្វេ​ត​បាន​ប្រាប់​ដល់​និស្សិត​នៅ University of Florida ដែរ​ថា ពួក​គេ​មិន​គួរ​សន្មត់​ថា​ពួក​គេ​នឹង​អាច​មានគំនិត​ល្អ​ៗ​សម្រាប់​អាជីវកម្ម​ទាំង ២០​ដង​ទេ​ក្នុង​ជីវិត​នោះ ។ ក្នុង​ចំណោម​គំនិត​ទាំង ២០ នោះ មាន​តែ​ពី ៣ ទៅ ៧​ប៉ុណ្ណោះ​ដែល​នឹង​ជួយ​ឲ្យ​ពួក​គេ​ក្លាយជា​អ្នកមាន ។ ហើយ​អ្នក​មិន​អាច​ក្លាយជា​អ្នកមាន​ដោយ​សាកល្បង​គំនិត​ថ្មី​មួយ​ជា​រៀងរាល់ថ្ងៃ​ទេ ។

មេរៀន​របស់​លោក​បា​ហ្វេ​ត​នេះ​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ក្នុង​អាជីវកម្ម​ទេ តែ​អ្នក​អាច​ប្រើ​វា​ក្នុង​ផ្នែក​ផ្សេង​នៃ​ជីវិត​ផង​ដែរ ។ នៅ​ពេល​ដែល​លោក បា​ហ្វេ​ត និង​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​គឺ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ត្រូវ​បាន​ប្រាប់​ឲ្យ​សរសេរ​ពី​គុណសម្បត្តិ​របស់​មិត្ត​ខ្លួន​ដែល​ជួយ​ឲ្យ​គេ​ជោគជ័យ អ្នក​ទាំង​ពីរ​បាន​សរសេរ​ថា ការ​ផ្តោត​ស្មារតី ។

បច្ចុប្បន្ន​នេះ មនុស្ស​រស់នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ការ​រំខាន​បង្ក​ឲ្យ​មានការ​បោះបង់​គម្រោង គំនិត និង​ការ​ប្តេជ្ញា​ពាក់​កណ្តាលផ្លូវ​ជា​ច្រើន ។ ប៉ុន្តែ​ឱកាស​ក្នុង​ការ​ជោគជ័យ​របស់​អ្នក​នឹង​កើនឡើង​យ៉ាង​ខ្លាំង​ពេល​ដែល​អ្នក​ប្រមូល​ស្មារតី និង​កម្លាំង​លើ​កិច្ចការ​មួយ​ចំនួន​តូច​ដែល​សំខាន់​សម្រាប់​អ្នក ។

ដូច្នេះ​កុំ​ខ្ជះខ្ជាយ​ចន្លោះ​ក្នុង​សំបុត្រ​របស់​អ្នក និង​ចំណាយពេល​ក្នុង​ការ​គិត​ថា​តើ​អ្វី​ដែល​អ្នក​កំពុង​តែ​ព្យាយាម​សម្រេច​ពិតជា​សំខាន់​សម្រាប់​អ្នក​ទេ? តើ​វា​ជំរុញ​ទឹកចិត្ត​អ្នក​ទេ ? តើ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​នៅ​ថ្ងៃ​មុខ​ទេ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ